ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ណែនាំឲ្យអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តជាប់ព្រំដែនប្រទេស វៀតណាម ពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យការចេញចូលឆ្លងកាត់តាមព្រំដែន ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាតត្បាត ជំងឺ កូវីដ-១៩ នៅកម្ពុជា។
បើតាមសម្តេចក្រឡាហោម ស ខេង ណែនាំឲ្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាម ការពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យការចេញចូលឆ្លងកាត់ព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នៅកម្ពុជា ដោយយោង ៖ សេចក្តីសម្រេចលេខ ២៩ សសរ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការបង្កើតគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩(covid-19)។
តបតាមកម្មវត្ថុ និងយោងខាងលើ សូមជម្រាបជូន ឯកឧត្តម ជ្រាបថា នាពេលថ្មីៗនេះនៅតំបន់ ខ្លះនៃប្រទេសវៀតណាមមានការឆ្លងរីករាលដាលនូវជំងឺកូដ១៩ ហើយអាជ្ញាធរវៀតណាមបាននិងកំពុងបាត់ វិធានការបិទការចេញចូលនៅតំបន់ដែលមានការឆ្លងជំងឺកូវីដ១៩នេះផងដែរ។ ក្នុងស្មារតីនេះ ដើម្បីចូលរួម សហការក្នុងការបង្ការ ទប់ស្កាត់កាឆ្លងរាតត្បាតជំងឺកូវីជ១៩នៅកម្ពុជា ខ្ញុំសូមណែនាំដល់ ឯកឧត្តម អភិបាល ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ត្រូវយកចិត្តទុកដាក់លើការងារដូចខាងក្រោម៖
ត្រូវណែនាំដល់សមត្ថកិច្ចប្រចាំច្រកទ្វារព្រំដែនឲ្យពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យ មធ្យោបាយដឹកជញ្ជូន និងអ្នកដំណើរដែលដឹកជញ្ជូនទំនិញចេញចូលឆ្លងកាត់ព្រំដែនកម្ពុជា វៀតណាម ស្របតាមវិធានចត្តាឡីស័កដែលកំណត់ដោយក្រសួងសុខាភិបាលឲ្យបានហ្មត់ចត់បំផុត។
ត្រូវចាត់វិធានការឲ្យបានតឹងរឹង និងម៉ឺងម៉ាត់ ដើម្បីបង្ការ ទប់ស្កាត់កុំឲ្យមានការលួចឆ្លងដែន ដោយខុសច្បាប់ចេញចូលឆ្លងកាត់ព្រំដែនតាមច្រករបៀងនានាក្នុងភូមិសាស្ត្ររបស់ខ្លួន បន្តជំរុញការអប់រំណែនាំ និងផ្សព្វផ្សាយដល់សាធារណជន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន របស់ខ្លួន ជាពិសេសប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែន ឲ្យបង្កើនការប្រុងប្រយ័ត្នការពារ ខ្លួនស្របតាមការណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីកុំឲ្យមានវីរុសកូពីជ១៩ ឆ្លងមកលើបុគ្គល និងសហគមន៍មូលដ្ឋាននៅកម្ពុជា៕ ដោយ៖កូឡាប