ប្រទេសម៉ិចស៊ីកូ បានយកឈ្នះអង់គ្លេស ក្លាយជាប្រទេសទី ៣ ដែលមានអ្នកស្លាប់ដោយសារ COVID-19 ច្រើនបំផុតក្នុងលោក កាលពីថ្ងសុក្រម្សិលមិញនេះ។
កំណត់ត្រាដ៏អាក្រក់នោះ ធ្វើឲ្យម៉ិចស៊ីកូស្ថិតនៅចំណាត់ទី ៣ តាមពីក្រោយប្រទេសប្រេស៊ីល និងអាមេរិច។ មនុស្សជាង ៩១.០០០ស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសប្រេស៊ីល ខណៈវីរុសមរណៈនេះ ឆក់យកជីវិតមនុស្សជាង ១៥២.០០០នាក់នៅអាមេរិច។
បើតាមតួលេខចុងក្រោយនៅថ្ងៃសុក្រ ម៉ិចស៊ីកូមានអ្នកស្លាប់សរុបចំនួន ៤៦.៦៨៨នាក់ និងករណីឆ្លងមាន ៤២៤.៦៣៧ករណី។
មន្ត្រីម៉ិចស៊ីកូនិយាយថា ការរាតត្បាតវីរុសទំនងជាមានទ្រងទ្រងធំជាងតួលេខផ្លូវការណ៍។
សូមរំលឹកថា វីរុសកូរ៉ូណាបានផ្ទុះចេញដំបូងពីទីក្រុងវូហាន ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩ និងបានរាតត្បាតយ៉ាងលឿនទៅជុំវិញពិភពលោក។
រហូតមកដល់ពេលនេះ វីរុសនេះសម្លាប់ជីវិតមនុស្សសរុបចំនួនជាង ៦៧៧.០០០នាក់ និងឆ្លងទៅកាន់មនុស្សជាង ១៧,៥លាននាក់ទូទាំងពិភពលោក៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters