Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជួញដូរ​គ្រឿងញៀន ឆ្លងដែន​ពី​ប្រទេស​ឡាវ មក​កម្ពុជា ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ២០១​កញ្ចប់​ធំ ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​

​ភ្នំពេញ​៖ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ឲ្យ​ដឹងថា កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ដឹកជញ្ជូន ជួញដូរ​គ្រឿងញៀន ឆ្លងដែន ពី​ប្រទេស​ឡាវ មក​កម្ពុជា កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២០ សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ២០១​កញ្ចប់​ធំ ទម្ងន់​២០០​គីឡូក្រាម ដោយ​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​។​

​ដោយ​អនុវត្តន៍​តាម​ការដឹក​នាំ​បញ្ជារ​ផ្ទាល់​របស់​ឯកឧត្ដម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្ដម ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ ឯកឧត្ដម ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​លោក សួស សុខ​ដា​រា ស្នងការ​នគរបាល​ខេត្តព្រះវិហារ បាន​ចាត់តាំង ដឹកនាំ​ស្រាវជ្រាវ និង​បង្ក្រាប ។​

​នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​កំពង់​ស្រឡៅ ស្រុក​ឆែប ខេត្តព្រះវិហារ រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ សហការ​ជាមួយ​កម្លាំង​ជំនាញ​(​ក​១) របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង នាយកដ្ឋាន​ស៊ើប​ការ​និង​បច្ចេកទេស ដោយមាន​ការសម្របសម្រួល​ដឹកនាំ ពី​ឯកឧត្ដម​ព្រះរាជអាជ្ញា នៃ​អយ្យកា​អម​សាលាដំបូង ខេត្តព្រះវិហារ រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ បាន​ដំណើរការ​ស្រាវជ្រាវ បង្ក្រាប​ករណី​ដឹកជញ្ជូន ជួញដូរ គ្រឿងញៀន​ឆ្លងដែន តាមផ្លូវ​ទឹក លទ្ធផល ១-​ចាប់ខ្លួន​ជនសង្ស័យ ២​នាក់ ភេទ​ប្រុស និង​ចាប់យក​វត្ថុតាង សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ២០១​កញ្ចប់​ធំ ទម្ងន់​២០០​គីឡូក្រាម និង​ម៉ូតូ​កង់​៣ (​ឥណ្ឌា​) ១​គ្រឿង ។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​បន្ត​តាម​នីតិវិធី ៕

​ដោយ​៖​បញ្ញា​ស័ក្តិ​

×