Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភី​លី​ពី​ន នឹងធ្វើ​ការបិទ​រដ្ឋធានី​ជាថ្មី ដោយសារ​វីរុស​កូ​រ៉ូ​ណា​រាតត្បាត​ខ្លាំង​ទៅៗ​

​ប្រទេស​ភី​លី​ពី​ន នឹងធ្វើ​ការដាក់​ការ​រឹតបន្តឹង​ឡើងវិញ​នៅក្នុង និង​ជុំវិញ​រដ្ឋធានី​ម៉ានីល​រយៈពេល ២​សប្តាហ៍​ចាប់ពី​ថ្ងៃ​អង្គារ​ស្អែក​ដោយ ខណៈដែល​ប្រទេស​កំពុង​ព្យាយាម​ទប់ស្កាត់ ការរីក​រាលដាល​រប​ស់​វីរុស​កូ​រ៉ូ​ណា ដែល​បាន​ហក់​ឡើង​លើស ១០០.០០០​ករណី​មកដល់ពេលនេះ​។​

Harry Roque អ្នកនាំពាក្យ​របស់​ប្រធានាធិបតី Rodrigo Duterte បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ប្រធានាធិបតី បាន​យល់ព្រម​ដាក់​ទីក្រុង​ម៉ានីល និង​ខេត្ត​ជិត​ដូចជា Laguna, Cavite, Rizal and Bulacan ក្រោម​ការ​រឹតបន្តឹង​រហូតដល់​ថ្ងៃទី ១៨ ខែសីហា​។​

​អាជីវកម្ម និង​ការដឹកជញ្ជូន​សាធារណៈ​មួយចំនួន​ក៏​នឹងត្រូវ​បិទ​ផងដែរ នៅក្នុង​រដ្ឋធានី​។

​ការចាត់វិធានការ​រ​បស់​ប្រធានាធិបតី Duterte បានកើត​ឡើង ក្រោយពេល​មនុស្ស​មួយក្រុម​មាន​គ្នា ៨០​នាក់​តំណាង​ឲ្យ​វេជ្ជបណ្ឌិត ៨០.០០០​នាក់ និង​គិលានុបដ្ឋាយិការ​រាប់លាន​នាក់​បានស្នើ​ឲ្យ​មានការ​គ្រប់គ្រង​ឲ្យ​បាន​តឹងរឹង ដោយ​ពួកគេ​និយាយថា ប្រទេស​ភី​លី​ពី​ន​កំពុង​ចាញ់​ការប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូ​រ៉ូ​ណា​ហើយ​។​

​លោក Duterte ថ្លែង​ទៅកាន់​ក្រុម​វេជ្ជបណ្ឌិត​ជួរមុខ​ដូច្នេះ​ថា “​ខ្ញុំ​បានលឺ​ពី​អ្នក​។ កុំ​អស់សង្ឃឹម​។ ពួកយើង​ដឹងថា​អ្នក​ហត់​ខ្លាំងណាស់​”​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ភី​លី​ពី​ន​បាន​រកឃើញ​ការឆ្លង​ថ្មី​ចំនួន ៥.០៣២​ករណី ដែលជា​ការឆ្លង​ថ្មី​ប្រចាំថ្ងៃ​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​។ តួលេខ​ឆ្លង​សរុប​នៅក្នុង​ប្រទេស​កើនឡើង​ដល់ ១០៣.១៨៥​នាក់ និង​អ្នក​ស្លាប់មាន ២.០៥៩​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


×