សៀមរាប៖ បុរសម្នាក់ធ្វើអត្តឃាតខ្លួនឯង ដោយបានកាំបិតអារប្រដាប់ភេទខ្លួនឯងបណ្ដាលឱ្យឈាមហូរ ដែលគេមិនអាចជួយសង្គ្រោះជីវិតទាន់កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្រុមទី៧ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចមូលដ្ឋាន បាននិយាយថា សាក្សីបានឃើបុរសរងគ្រោះឈ្មោះ ញ៉ាញ់ ជនជាតិខ្មែរ អាយុ២៦ឆ្នាំ មុខរបរកម្មករ ជាក្មេងកំព្រា ដោយសង្ស័យថាបែកថ្នាំ ទើបបានយកកាំបិតអារប្រដាប់ភេទ និងកាត់ដៃខ្លួនឯងបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងបែបនេះ។
ក្រោយពេលធ្វើអត្តឃាតខ្លួនឯង សមត្ថកិច្ចមិនទាន់សន្និដ្ឋានពីករណីអ្វីពិតនៅឡើយទេ ហើយសាក្សីបានឃើញជនរងគ្រោះកាន់កាំបិតប៉័ងតោមួយ ព្រមទាំងមានសភាពអាក្រាតកាយទៀតផង ក្នុងថ្លុងឈាមគួរឲ្យសង្វេក៕ ដោយ ៖ ស័ក្តិ