អាមេរិចបានរកឃើញអ្នកវិជ្ជមានវីរុសកូរ៉ូណាចំនួន ៤៧.៥០៨នាក់បន្ថែមទៀតក្នុងរយៈពេលត្រឹម ២៤ម៉ោង កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ នេះបើតាមតួលេខរបស់សកលវិទ្យាល័យ Johns Hopkins។
ក្រៅពីអ្នកឆ្លងថ្មី ក៏មានអ្នកស្លាប់ថ្មីចំនួន ៥១៥នាក់ផងដែរ។
ការឆ្លងថ្មីនៅថ្ងៃអាទិត្យ ធ្លាក់ចុះបន្តិច បើធៀបទៅនឹងរយៈពេល ៥ថ្ងៃចុងក្រោយដែលមានអ្នកឆ្លងច្រើនជាង ៦០.០០០ករណីក្នុងមួយថ្ងៃៗ។
អាមេរិចជាប្រទេសមានអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូរ៉ូណា ច្រើនបំផុតក្នុងលោក ដោយមានអ្នកឆ្លងសរុប ៤.៦៦៥.០០២នាក់ និងអ្នកស្លាប់ ១៥៤.៨៣៤នាក់៕
សូមរំលឹកថា វីរុសកូរ៉ូណា បានផ្ទុះចេញដំបូងពីទីក្រុងវូហាន ប្រទេសចិនកាលពីចុងឆ្នាំ ២០១៩ និងបានរាតត្បាតយ៉ាងលឿនទៅទូទាំងពិភពលោក។
តួលេខចុងក្រោយ អ្នកឆ្លងសរុបមានជាង ១៨លាននាក់ និងស្លាប់ជាង ៦៨៧.០០០នាក់ទូទាំងពិភពលោក៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ AFP