Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​២​រូប កំពុង​រិះរក​លទ្ធផល​ភាព ផលិតកម្ម​ចំណី​សត្វ តម្លៃ​អគ្គិសនី បញ្ហា​ប្រឈម​ពាក់ព័ន្ធ SME ដើម្បី​បង្កើន​ភាពម្ចាស់ការ ការវិនិយោគ​ក្នុងស្រុក កាត់បន្ថយ​ការនាំ​ចូល​

​ភ្នំពេញ​៖ ក្នុង​គោលបំណង​ដើម្បី​ត្រួតពិនិត្យ​អំពី​លទ្ធភាព​របស់​ប្រទេស​យើង​ក្នុងការ​ផលិត​ចំណី​សត្វ តម្លៃ​អគ្គិសនី បញ្ហា​ប្រឈម​ពាក់ព័ន្ធ SME ដើម្បី​បង្កើន​ភាពម្ចាស់ការ ការវិនិយោគ​ក្នុងស្រុក កាត់បន្ថយ​ការនាំ​ចូល​និង​ការធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានរៀបចំ​កិច្ចប្រជុំតុមូល ស្តីពី ផលិតកម្ម​ចំណី​សត្វ​សម្រាប់​ឧស្សាហកម្ម​ក្នុងស្រុក និង​កសិដ្ឋាន​។​

​ក្នុង​កិច្ចប្រជុំតុមូល​ស្តីពី ផលិតកម្ម​ចំណី​សត្វ​សម្រាប់​ឧស្សាហកម្ម​ក្នុងស្រុក និង​កសិដ្ឋាន​នេះ ក្រោម​អធិបតីភាព ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នៅ​ទីស្តីការក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣ ខែសីហា ឆ្នាំ​២០២០ ។ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ​។​

​ការរៀបចំ​កិច្ចប្រជុំតុមូល​ជាមួយ​អន្តរ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​រួមទាំង​វិស័យ​ឯកជន​ផងដែរ ក្នុង​គោលបំណង​ដើម្បី​ត្រួតពិនិត្យ​អំពី​លទ្ធភាព​របស់​ប្រទេស​យើង​ក្នុងការ​ផលិត​ចំណី​សត្វ តម្លៃ​អគ្គិសនី បញ្ហា​ប្រឈម​ពាក់ព័ន្ធ SME ដើម្បី​បង្កើន​ភាពម្ចាស់ការ ការវិនិយោគ​ក្នុងស្រុក កាត់បន្ថយ​ការនាំ​ចូល និង​ការធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​ជាដើម ដែល​ទទួល​អនុវត្តន៍​ស្របទៅនឹង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បានលើកឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កសិករ វា​រី​វប្បករ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី​ទឹកសាប​បាទី កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។

​កិច្ចប្រជុំតុមូល​នាពេលនេះ បានធ្វើការ​ពិភាក្សា​លើ​បញ្ហា​ប្រឈម​ទាំងឡាយ​របស់​កសិករ​នៅក្នុង​ខ្សែ​ច្រ​វ៉ា​ក់​នៃ​ការចិញ្ចឹម​សត្វ និង​ការធ្វើ​វារីវប្បកម្ម ដើម្បី​ឈានទៅដល់​ការធ្វើ​ផលិតកម្ម​របស់ខ្លួន ប្រកបដោយ​ការ​ប្រ​គួ​ត​ប្រជែង​បាន ជាមួយ​ប្រទេសជិតខាង ដោយបាន​ជាសំខាន់ លើ​ប្រធានបទ​ដូចខាងក្រោម​៖ ១. លើកកម្ពស់​ផលិតភាព​ផលិតកម្ម​ចំណី​សត្វ ក្នុងស្រុក ប្រកបដោយ​គុណភាព ឲ្យ​បាន​គ្រប់គ្រាន់ និង​មាន​ភាព​ប្រ​គួ​ត​ប្រជែង​។ ២. ធានា​បរិមាណ​ផ្គត់ផ្គង់​សាច់សត្វ និង​ត្រី ឱ្យដល់​ទីផ្សារ​ក្នុងស្រុក​គ្រប់គ្រាន់ ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​។ ៣. ចូលរួម​លើកកម្ពស់​កម្រិតជីវភាព របស់​អ្នក​ចិញ្ចឹម​របស់​កសិករ ។ ៤. ពង្រីក​សក្តានុពល វិនិយោគ លើ​ការបង្កើត​កសិដ្ឋាន​ចិញ្ចឹមសត្វ រោងចក្រ​ផលិត​ចំណី​សត្វ ការប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក និង​បង្កើត​ការងារ​នៅ​មូលដ្ឋាន​ផ្ទាល់​៕
​ដោយ​៖​កូ​ឡាប​

×