ខេត្តស្វាយរៀង ៖ បុរសជាអ្នករួមដំណើរម្នាក់ បានស្លាប់ភ្លាមៗ និងបុរស២នាក់ផ្សេងទៀត បានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា ដែលហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ លើផ្លូវជាតិលេខ ១ ចន្លោះគីឡូម៉ែត្រ ១២៤/១២៥ ស្ថិតក្នុងភូមិ ស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
សមត្ថកិច្ចបានឱ្យដឹងថា ម៉ូតូទី១ ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១BI ០៥២៤ បើកបរបើកបរដោយឈ្មោះ យស់ បូវណ្ណះ ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិចក ឃុំកំពង់ចក ស្រុករំដូល ខេត្តស្វាយរៀង បើកបរពីកើតទៅលិច មិនពាក់មួកសុវត្ថិភាព អ្នកបើកបររងរបួសស្រាល ម៉ូតូខូចខាតធ្ងន់ ។ ម៉ូតូទី២ ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១L ៦៧៩៧ បើកបរដោយឈ្មោះ ភោគ ពិសិដ្ឋ ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិស្វាយតាយ៉ាន ឃុំស្វាយតាយ៉ាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បើកបរពីលិចទៅកើត មិនពាក់មួកសុវត្ថិភាព រងរបួសស្រាល ម៉ូតូខូចខាតស្រាល ។
ប្រភពដដែលបានឱ្យដឹងទៀតថាៈ អ្នករួមដំណើរឈ្មោះ ឡឹក កុសល ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរ កម្មកររោង រស់នៅភូមិឃុំជាមួយគ្នា មិនពាក់មួកសុវត្ថិភាព ស្លាប់នៅនឹងកន្លែងកើតហេតុ ។
បច្ចុប្បន្នអ្នករបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។ ចំណែកមធ្យោបាយរក្សាទុក នៅការិយាល័យចរាចរណ៍ខេត្ត ។ រីឯសាកសពប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី ហើយមូលហេតុនោះ គឺអ្នកបើកបរម៉ូតូម៉ាកហុងដាសេ ១២៥ ពាក់ផ្លាកលេខ ភ្នំពេញ ១BI ០៥២៤ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងមានជាតិអាកុល ១,៥៤ mg/L ៕ដោយ៖ វ៉ៃកូ