Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ធានារ៉ាប់រង​ហ្វ​ត​តេ ទទួលបាន​ការអនុញ្ញាត ពី​រដ្ឋាភិបាល​លក់​ប័ណ្ណសន្យា​រ៉ាប់រង​ជីវិត​កូ​វីដ​១៩

​ភ្នំពេញ​៖ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល បានអនុញ្ញាត​ឲ្យ អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង​ហ្វ​ត​តេ លោក យុគ ចំរើន​ឬ​ទ្ធិ និង​តំណាង​ប្រធាន​សមាគម​ធានារ៉ាប់រង​នៅ​កម្ពុជា ផ្តោតលើ​ការផ្សព្វផ្សាយ​លក់​ផលិតផល​ធានារ៉ាប់រង​សុខភាព ដែលមាន​ឈ្មោះថា « ប័ណ្ណសន្យា​រ៉ាប់រង​ជីវិត​កូ​វីដ​១៩»​។​

​កិច្ច​ជំនួប​ពិភាក្សា ផ្តោតលើ​ការផ្សព្វផ្សាយ​លក់​ផលិតផល​ធានារ៉ាប់រង​សុខភាព ដែលមាន​ឈ្មោះថា « ប័ណ្ណសន្យា​រ៉ាប់រង​ជីវិត​កូ​វីដ​១៩» ដើម្បី​ឲ្យ​ការផ្សព្វផ្សាយ​លើ​ផលិតផល​នេះ ឲ្យ​មាន​ភាពទូលំទូលាយ​សំដៅ​សម្រួល​ដល់​អ្នកដំណើរ​ប​រទេស ដែល​មិនទាន់មាន ប័ណ្ណសន្យា​រ៉ាប់រង​ជីវិត​កូ​វីដ​១៩​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គាំទ្រ ការផ្សព្វផ្សាយ​លក់ ប័ណ្ណសន្យា​រ៉ាបរង​ជីវិត​កូ​វីដ​១៩ ដែល​ស្រប​នឹង​វិធានការ​របស់​រាជរដ្ឋាភិបាល ដែល​តម្រូវ​ឲ្យ​អ្នកដំណើរ​បរទេស មាន​ឯកសារ​ធានារ៉ាប់រង​សុខភាព​គ្រប់គ្រាន់​ក្នុងអំឡុងពេល​ចូលមក និង​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​។
​លើសពីនេះទៅទៀត ឯកឧត្តម រដ្ឋមន្ត្រី នឹង​បន្ត​ផ្សព្វផ្សាយ​ផលិតផល​នេះ ដល់​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា​។

​អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង​ហ្វ​ត​តេ និង​តំណាង​ប្រធាន​សមាគម​ធានារ៉ាប់រង​នៅ​កម្ពុជា បាន​ថ្លែងថា​
​ប័ណ្ណសន្យា​រ៉ាបរង​ជីវិត​កូ​វីដ​១៩​មានតម្លៃ ៩០​ដុល្លារ​ក្នុង​រយៈពេល ២០​ថ្ងៃ​នៃ​ការធានា​។ លោក​ថា ក្រុមហ៊ុន ហ្វ​ត​តេ​ជា​អ្នក​នាំ​ដឹកនាំ​គម្រោង​ដែលមាន​ក្រុមហ៊ុន​ធានារ៉ាប់រង​ប្រមាណ ០៩​ទៀត ដែល​បាន​ចូលរួម​ជាមួយ ហ្វ​ត​តេ​។ លោក​ថា ប័ណ្ណសន្យា​រ៉ាបរង​ជីវិត​កូ​វីដ​១៩ ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​តាំងពី​ចុងខែ​មុននេះ​។ អតិថិជន​អាច​ចូលទៅ​កាន់​គេហទំព័រ​ហ្វ​ត​តេ ដើម្បី​ទទួលបាន​ព័ត៌មាន​លម្អិត​។ លោក​និង​ក្រុមការងារ​ក៏បាន អំណរគុណ​ដល់​ឯកឧត្តម រដ្ឋមន្ត្រី​ដែល​ចំណាយពេល​វេលា​ដ៏​មានតម្លៃ អនុញ្ញាត​ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ ប្រកបដោយ​លទ្ធផល​ផ្លែផ្កា​។​

​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​ករណី​ព្យាបាល​ជាសះស្បើយ​អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់ និង​មិនមាន​អ្នក​ឆ្លង​ថ្មី​ឡើយ​។ បើតាម​ក្រសួងសុខាភិបាល អ្នកជំងឺ​ម្នាក់​ដែលជា​សះស្បើយ​នេះ ជា​ស្ត្រីជន​ជាតិខ្មែរ​អាយុ ៣៨​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី តាម​ជើងហោះហើរ​មក​កម្ពុជា ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន​០២​ដង ត្រូវបាន​អនុញ្ញាត​ឱ្យចេញ ពី​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង ០៧៖០០​ព្រឹក ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា បាន​រកឃើញ​អ្នកជំងឺ​សរុប​២៤០​នាក់ (​ស្ត្រី ៤៦​នាក់ និង​បុរស​១៩៤​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ សរុប​ទូទាំងប្រទេស​មាន​ចំនួន ១៩៧​នាក់ (​ស្រី ៤៣​នាក់ និង​បុរស​១៥៤​នាក់​) និង​អ្នក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ មាន​ចំនួន​សរុប​៤១​នាក់ និង​អ្នក​សម្រាក​ព្យាបាល នៅ​បន្ទប់​ដោយឡែក ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​២​នាក់​៕
​ដោយ​៖CEN​

×