Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុអ្វី​បានជា​មាន​ពិធី​កាត់​ព្រ័ត្រ និង​ចាប់កូនខ្លែង​ពេល​បញ្ចប់​បុណ្យ​អុំ​អូក​?

​បើតាម​ការស្រាវជ្រាវរ​បស់​លោក​ជា គាន អគ្គលេខាធិការរង​ទី​១ គណៈកម្មាធិការ​បុណ្យជាតិ និង​អន្តរជាតិ​បាន​ឲ្យ​ដឹងថា ពិធី​កាត់​ព្រ័ត្រ​គឺជា​ពិធី​មួយ​បង្ហាញ​ពី​លទ្ធផល​នៃ​រាជពិធី​ប្រណាំងទូក​បន្ទាប់ពី​បាន​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃនោះ ។​

​ពិធី​នេះ​ជា​និម្មិត​សញ្ញា​នៃ​ឆន្ទៈ​ដ៏​មុត​ស្រួត​របស់​កងកម្លាំង​ដ៏​ក្លៀវក្លា​ពោរពេញ​ដោយ​ថាមពល​របស់​អ្នកអុំទូក​ដែលជា​តំណាង​កងទ័ពជើងទឹក​ដែល​បានធ្វើ​សមយុទ្ធ​តាម​ជំនាញ​ក្នុង​យុទ្ធវិធី​ការពារ​បូរណភាព​ទឹកដី​ប្រកបដោយ​ភាពជោគជ័យ​ក្នុង​សមរភូមិ ។​

​ពិធី​កាត់​ព្រ័ត្រ​នេះ​ក៏​ជា​សិល្បៈ​នៃ​កីឡាករ​-​កីឡាការិនី​អុំទូក​ខ្មែរ​បូរាណ​មួយបែប ដែល​មានន័យថា អត្ត​ប្បដិរូប​ភ្ជាប់​ទៅនឹង​យុទ្ធវិធី​គ្រប់គ្រង​ដឹកនាំ ដែរ​ក្សា​ការពារ​អាយុជីវិត ការពារ​បូរណភាព​ទឹកដី បេ​តិក​ភ័​ណ្ឌ​ជាតិ សម្បត្តិ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ អត្តសញ្ញាណ​ជាតិ និង​បង្ហាញ​ពី​មហិច្ឆតា​របស់​ពួក​ខ្មាំងសត្រូវ ដែល​មានបំណង​អាក្រក់ ដើម្បី​ឈ្លានពាន និង​ដណ្តើមយក​ទឹកដី អច្ឆរិយៈ​របស់​យើង​តាមរយៈ​ល្បែង​ចាប់កូនខ្លែង​” ។​

​ខ្សែព្រ័ត្រ​ដែល​ចង​លាតសន្ធឹង​យ៉ាង​វែង​ភ្ជាប់​ពី​ទូក​មួយ​ទៅ​ទូក​ទៀត នៅ​កណ្តាលទន្លេ​ស្ថិតនៅ​ចំ​ព្រះ​ភ័​ក្រ​ព្រះមហាក្សត្រ និង​មន្ត្រី​អ្នកមុខអ្នកការ​នា​ព្រះ​ពន្លាជ័យ​ត្រូវបាន​កាត់ផ្តាច់​ដោយ​ព្រះខ័ន​រាជ​ដែលជា​គ្រឿងសាស្ត្រាវុធ​ដ៏​ពិសិដ្ឋ ដែល​បញ្ជា​ដឹកនាំ​ដោយ​ទូក​ក្រុម​អាចារ្យ​-​បា​គូ និង​ទូក​មួយទៀត​ជា​តំណាង​នៃ​មេទ័ព​ខ្មែរ​ដែល​ប្រដាប់​ដោយ​សំលៀកបំពាក់​សក្តិ​សមជា​មេទ័ព​ដ៏​មាន​ម​ហិ​ទ្ធិ​រិ​ទ្ធិ ។​

​ទូក​អុំ ទូក​ចែវ​ទាំងឡាយ​ដែល​ហែរ​ហម​តាម​ក្រោយ​បាន​លើក​ច្រ​វ៉ារ​ឡើង​ព្រមៗ​គ្នា ស្រែក​ហ៊ោ​រក​ញ្ច្រៀ​វ​កងរំពង និង​បញ្ចេញ​សម្រែក​ជ័យ​ឃោស​ដោយ​ទឹកចិត្ត​សប្បាយរីករាយ ហាក់បីដូចជា​សម្រែក​ស្រែក​សន្ធាប់​បំបាក់ស្មារតី​ពួក​ខ្មាំងសត្រូវ​ដែលមាន​បំណង​យារ​យី​ទឹកដី​របស់​យើង ។​

​សម្រែក​ដ៏​សន្ធាប់​ដោយ​លាយឡំ​នឹង​ជ័យ​ឃោស​នេះ ធ្វើ​ឲ្យ​ខ្មាំងសត្រូវ​បាក់បបខ្លបខ្លាច​អំណាច​ចេស្តារ​នៃ​កម្លាំង​មហា​សាមគ្គី​របស់​យើង ។​

​ចំពោះ​ការចាប់​កូនខ្លែង​វិញ វា​ជា​ល្បែង​ប្រជាប្រិយ​ខ្មែរ​មួយបែប ដែល​ចាស់​បុរាណ​របស់​យើង​រៀបចំឡើង​សម្រាប់​កម្សាន្ត​សប្បាយ​នៅ​ពិធីបុណ្យ​ចូលឆ្នាំ តែ​លេង​នៅលើ​គោក ។ ល្បែង​នេះ​វា​បង្ហាញ​ពី​វិធី​ការពារ​កូន​ទ័ព​(​កូន​មាន់​)​ពី​សំណាក់​មេទ័ព​(​មេមាន់​) ។​

​ល្បែង​ចាប់កូនខ្លែង​មាន​បុរស​ម្នាក់​ដើរតួ​ជាស​ត្វ​ខ្លែង​នារី​ម្នាក់​ដើរតួ​ជា​មេមាន់ និង​បុរស​-​នារី​ជាច្រើន​នាក់​ទៀត​ដើរតួ​ជា​កូន​មាន់។​

​ខ្លែង​ជា​ប្រភេទ​សត្វ​ដែលមាន​ម​ហិ​ច្ឆិ​តាច​ង់​ចាប់កូនមាន់​ធ្វើជា​ចំណី​របស់​វា​។ សត្វ​ខ្លែង​ប្រើ​គ្រប់​កលល្បិច​ដោយ​ហើរ​សំកាំង​ដើម្បី​ឆក់​ឱកាស​ឆាប​យក​កូន​មាន់​ធ្វើជា​ចំណី​។​

​រីឯ​មេមាន់​ស្ថិតនៅ​ចំពោះមុខ​គ្រោះថ្នាក់​បែបនេះ​បាន​ប្រុងប្រយ័ត្ន​ជានិច្ច ដើម្បី​ការពារ​កូន​របស់ខ្លួន​កុំ​ឲ្យ​បាត់បង់​ឬ​គ្រោះថ្នាក់​ដោយសារ​សត្វ​ខ្លែង​។​

​មេមាន់​បង្ហាញ​នូវ​ជំហរ​លះបង់​ខ្ពស់ ត្រៀមប្រយុទ្ធ​ជាមួយ​ខ្លែង និង​បង្ហាញ​ពី​ព្រហ្ម​វិហារធម៌​ចំពោះ​កូន​ដោយ​ស្មារតី​ប្រុងប្រយ័ត្ន ។ កូន​មាន់​ដែល​ធ្វើតាម​ការណែនាំ​របស់​មេ​នោះ​មិន​ជួប​ភ័យន្តរាយ​ឡើយ ។​

​ខ្លែង​ដែលមាន​បំណង​បំផ្លាញ​សេចក្តីសុខ​របស់​មាន់​នោះ បែរជា​មិនអាច​សម្រេច​នូវ​ម​ហិ​ច្ឆិ​តា​របស់ខ្លួន​បាន​។​

​ល្បែង​ប្រជាប្រិយ​ខ្មែរ​ចាប់កូនខ្លែង​នេះ​ប្រៀបបាន​ទៅនឹង​យុទ្ធសាស្ត្រ​រវាង​មេទ័ព និង​កម្លាំង​ទ័ព​ដែលមាន​យុទ្ធវិធី និង​មាន​សិល្បៈ​ខ្ពស់​ក្នុងការ​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន និង​ភាព​ស្ទាត់ជំនាញ​របស់​មេកោយ ដែល​ចេះ​ដឹកនាំ​បញ្ជា​គ្រប់គ្រង​ល្អ អាច​ការពារ​កូនចៅ​របស់ខ្លួន​ប្រកបដោយ​ជោគជ័យ ។​

​ទាំងនោះ​គឺ​ដោយសារ​ស្មារតី​សាមគ្គីធម៌​របស់​កងក​ម្លាំ​ង​ដែល​ស្តាប់​បទបញ្ជា​របស់​មេកោយ​ប្រកបដោយ​ភាព​មាន​វិន័យ និង​មិន​ប្រមាទ​មើលស្រាល​គូសត្រូវ​។​

​ដោយហេតុ​ល្បែង​ចាប់កូនខ្លែង​មានន័យ​ទាក់ទង​នឹង​ការគ្រប់គ្រង​ដឹកនាំ​ផ្នែក​កម្លាំង​ប្រយុទ្ធ​បែបនេះហើយ ទើប​បុរាណ​ខ្មែរ​យើង​លើកយក​ល្បែង​ចាប់កូនខ្លែង​នេះ​មក​ភ្ជាប់​ជាមួយ​ព្រះរាជ​ពិធី​កាត់​ព្រ័ត្រ​ក្នុងពេល​បញ្ចប់​បុណ្យអុំទូក ។​

​ពិតមែនតែ​ល្បែង​ចាប់កូនខ្លែង​គេ​លេង​លើគោក តែ​ដោយ​រាជពិធី​បុណ្យអុំទូក​មាន​ចរិតលក្ខណៈ​សមយុទ្ធរ​បស់​កងទ័ពជើងទឹក ដែលមាន​ទូក​ក្តារ​ជា​មធ្យោបាយ ទើប​ចាស់​បុរាណ​លើកយក​ល្បែង​នេះ មក​ប្រារព្ធ​ក្នុង​ពិធី​កាត់​ព្រ័ត្រ​ទុកដូចជា​ការសម្តែង​មនោសញ្ចេតនា​សប្បាយរីករាយ ក្នុង​ពិធីបុណ្យ​ដ៏​មាន​ប្រជាប្រិយ​នេះ​៕​ ស្រីមុំ

×