មនុស្សប្រុសភាគច្រើន តែងតែនិយាយថាស្ត្រីជាមនុស្សទន់ខ្សោយ និងមិនសូវមានភាពក្លាហាន ប៉ុន្តែវាមិនមែនជាការពិតនោះទេ ហើយក្នុងវីដេអូនេះ វាគ្រប់គ្រាន់បញ្ជាក់ថា បុរសៗទាំងអស់នោះយល់ខុសទាំងស្រុង។
ក្នុងវីដេអូនេះបានបង្ហាញពីស្ត្រីម្នាក់ដែលមានភាពក្លាហាន ដោយហ៊ានប្រថុយជីវិតដើម្បីជួយបុរសម្នាក់ ដែលបំរុងរត់ចូលរថភ្លើង។
បើតាមវីដេអូចាប់ដោយកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា បុរសនោះទំនងជាមានវិបត្តិយ៉ាងខ្លាំង ដល់ថ្នាក់ហ៊ានរត់ចូលរថភ្លើង ប៉ុន្តែគាត់ត្រូវបានជួយសង្គ្រោះទាន់ពេល ដោយស្ត្រីម្នាក់ ក្នុងចំណោមស្ត្រីពីរនាក់ដែលបានដើរកាត់គាត់។
ចង់ដឹងការជួយសង្គ្រោះនេះអស្ចារ្យយ៉ាងណា សូមមើលទាំងអស់គ្នា!