ភ្នំពេញ៖ បើតាសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានបញ្ចេញរបាយការណ៍លទ្ធផលអាជីវកម្ម ប្រចាំត្រីមាសទី ២ ក្នុងឆ្នាំ ២០២០ ជាពេលដែលរងផលប៉ះពាល់ខ្លាំងបំផុតពីជំងឺកូវីដ-១៩។ នៅក្នុងត្រីមាស ទីពីរនេះ ក្រុមហ៊ុន Vietjet បានធ្វើប្រតិបត្តិការហោះហើរចំនួន ១៤.០០០ ជើងហោះហើរ នៅលើផ្លូវ ហោះហើរ ក្នុងស្រុកចំនួន ៥២ ផ្លូវ ដោយបានដឹកជញ្ជូនអ្នកដំណើរចំនួនជាង ២ លាននាក់។
នៅត្រីមាសទី ២ នេះ ក្រុមហ៊ុន Vietjet ទទួលបានប្រាក់ចំណូលពីការដឹកជញ្ជូនតាមផ្លូវអាកាសចំនួន ១.៩៧០ ពាន់លានដុង (ប្រមាណ ៨៤,៥ លានដុល្លារសហរដ្ឋអាមេរិក) ដែលធ្លាក់ចុះ ៥៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលស្មើនឹងទឹកប្រាក់ ១.១២២ ពាន់លានដុង (ប្រមាណ ៤៨ លានដុល្លារ)។
បើគិតត្រឹម ៦ ខែដើមឆ្នាំនេះ អាជីវកម្មដឹកជញ្ជូនតាមផ្លូវអាកាសរបស់ក្រុមហ៊ុន បានខាតបង់ទឹកប្រាក់ចំនួន ២.១១១ ពាន់លានដុង (ប្រមាណ ៩០,៥ លានដុល្លារ) ដែលត្រូវបានចាត់ទុកថាជាការខាតបង់តិចតួច បើធៀបនឹង ឧស្សាហកម្មអាកាសចរណ៍សកលលោកទាំងមូល ដែលខាតបង់អស់ជាទឹកប្រាក់រហូតដល់ទៅជាង ៨៤ ពាន់ លានដុល្លារ។
ដើម្បីទ្រទ្រង់ដល់លំហូរសាច់ប្រាក់របស់ខ្លួន ក្រុមហ៊ុន Vietjet បានស្វះស្វែងរកដៃគូ និងដាក់ចេញនូវ ដំណោះ ស្រាយផ្នែហិរញ្ញវត្ថុផ្សេងៗ ដូចជាការផ្ទេរទ្រព្យសកម្ម និងការវិនិយោគផ្នែកហិរញ្ញវត្ថុ ដែលទាំងអស់នេះបានជួយ ឲ្យក្រុមហ៊ុនទទួលបានប្រាក់ចំណូលចំនួន ១.១៧៤ ពាន់លានដុង (ប្រមាណ ៥០,៤ លានដុល្លារ) ដោយក្នុងនោះ ប្រាក់ចំណេញជារួមគឺមានទំហំទឹកប្រាក់ ៧៣ ពាន់លានដុង (ប្រមាណ ៣,២ លានដុល្លារ) នៅក្នុងឆមាសទីមួយ នៃឆ្នាំ ២០២០។ លទ្ធផលទាំងនេះអាចសម្រេចទៅបានក៏អាស្រ័យដោយសារមូលដ្ឋានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពរឹងមាំ ដែលក្រុមហ៊ុនបានពង្រឹងក្នុងរយៈកាលប៉ុន្មានឆ្នាំមកនេះ។
ប្រទេសវៀតណាម បានបើកឲ្យមានការហោះហើរក្នុងស្រុកឡើងវិញកាលពីខែមិថុនាកន្លងទៅនេះ ហើយក្រុម ហ៊ុន Vietjet ក៏បានចាប់ផ្ដើមបណ្ដាញហោះហើរក្នុងស្រុករបស់ខ្លួនឡើងវិញ ដោយមានការហោះហើរចំនួន ៣០០ ជើងហោះហើរក្នុងមួយថ្ងៃ ពោលគឺបានកើនឡើងរហូតដល់ទៅ ៥ ដង បើធៀបនឹងពេលវេលាដែលកូវីដ-១៩ កំពុងរាលដាលពេញបន្ទុកក្នុងប្រទេសវៀតណាម។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានបន្ថែមផ្លូវហោះហើរចំនួន ៨ ទៀត ដើម្បីបំពេញតាមកំណើននៃការធ្វើដំណើរក្នុង ស្រុក ដូច្នេះ បណ្ដាញផ្លូវហោះហើរក្នុងស្រុកសរុបរបស់ក្រុមហ៊ុន គឺមានចំនួន ៥២ ផ្លូវហោះហើរ។ កាលពីខែ មិថុនា ក្រុមហ៊ុន Vietjet បានដឹកជញ្ជូនអ្នកដំណើរចំនួន ១,២ លាននាក់ ដែលជាការងើបឡើងវិញប្រកបដោយ ភាពវិជ្ជមានសម្រាប់ទីផ្សារហោះហើរក្នុងស្រុក។
ក្រុមហ៊ុន Vietjet បាននិងកំពុងអនុវត្តនូវវិធានការសន្សំការចំណាយ ដោយក្នុងនោះ ការចំណាយបានធ្លាក់ចុះជា មធ្យមចំនួន ៥៥% ដោយសារតែមានការកាត់បន្ថយទំហំប្រតិបត្តិការប្រមាណ ៣០%-៣៥% ហើយការចំណាយ លើសេវានានា បានធ្លាក់ចុះ ប្រមាណ ២០% – ២៥%។ ជាពិសេស កាលពីខែឧសភា ក្រុមហ៊ុន Vietjet បានស្តុក ប្រេងឥន្ធនៈទុកដោយជោគជ័យ ក្នុងឱកាសដែលតម្លៃប្រេងធ្លាក់ចុះ ដែលជ័យដល់ការកាត់បន្ថយចំណាយបាន ២៥% ធៀបនឹងតម្លៃទីផ្សារ។ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន គិតជាទឹកប្រាក់គឺ ៤៨.៣៩២ ពាន់លានដុង (ប្រមាណ ២,០៧៥ ពាន់លានដុល្លារ) ដែលក្នុងនោះ ភាគហ៊ុនរបស់ម្ចាស់ក្រុមហ៊ុន គឺមានទំហំទឹកប្រាក់ ១៧.៣៣៩ ពាន់លានដុង (ប្រមាណ ៧៤៥ លានដុល្លារ) ។
ក្រុមហ៊ុនក៏មានភាពសកម្មលើវិធានការប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ ដោយបានអនុវត្ត នូវដំណោះស្រាយ ជាច្រើនចាប់តាំងពីដើមឆ្នាំ ២០២០ មកម្លេះ។ ក្នុងនោះរួមមាន ការពង្រីកអាជីវកម្មដឹកជញ្ជូនទំនិញ បង្កើតផលិតផល SkyBoss និងសេវាកម្មបន្ទាប់បន្សំ ការផ្ដល់ប័ណ្ណ “Power Pass” ជាសំបុត្រឡើងជិះឥតដែន កំណត់ និងកម្មវិធីជាច្រើនទៀត។
ជារួម លទ្ធផលអាជីវកម្មដឹកជញ្ជូនតាមផ្លូវអាកាសរបស់ក្រុមហ៊ុន និងសកម្មភាពអាជីវកម្មផ្នែកហិរញ្ញវត្ថុ ត្រូវបាន ចាត់ទុកថាមានភាពវិជ្ជមាន ដែលធ្វើឲ្យក្រុមហ៊ុន Vietjet ស្ថិតក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍តិចតួចប៉ុណ្ណោះ ក្នុងពិភពលោក ដែលអាចទប់ទល់បានល្អជាមួយនឹងជំងឺកូវីដ-១៩។
Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេក្នុងប្រទេសវៀតណាមដែលធ្វើប្រតិបត្តិការក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ ទំនើបមួយ ដែលផ្ដល់ជូននូវតម្លៃសំបុត្រប្រកបដោយភាពសន្សំសំចៃជាមួយនឹងសេវាកម្មច្រើនមុខដើម្បីបំពេញតាមតម្រូវការ របស់អតិថិជន។ ក្រុមហ៊ុន Vietjet មិនត្រឹមតែផ្តល់សេវាដឹកជញ្ចូនប៉ុណ្ណោះទេប៉ុន្តែក៏ មានប្រើប្រាស់ បច្ចេកវិទ្យាពាណិជ្ជកម្មអេឡិចត្រូនិច ដើម្បីផ្តល់ជូននូវផលិតផល និងសេវាកម្មផ្សេងៗសម្រាប់អតិថិជនផងដែរ។
ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញសិទ្ធិរបស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ដោយទទួលបាន វិញ្ញាបនប័ត្រ សវនកម្មសុវត្ថិភាពប្រតិបត្តិការ (IOSA) ពី IATA។ ក្រុមហ៊ុន Vietjet ត្រូវបានចាត់ថ្នាក់ថាជា “ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតសម្រាប់ការគិតថ្លៃសេវាដឹកជញ្ជូនទាបបំផុតឆ្នាំ2018 – 2019” និងបានទទួលរង្វាន់សុវត្ថិភាពខ្ពស់បំផុតលំដាប់ផ្កាយ 7 នៅឆ្នាំ 2018 ដោយគេហទំព័រដាក់ពិន្ទុ សុវត្ថិភាពនិងផលិតផលតែមួយគត់របស់ពិភពលោកឈ្មោះ AirlineRatings.com ។
ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏ត្រូវបានចាត់ថ្នាក់ជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អ បំផុតទាំង 50 របស់ពិភពលោកក្នុងឆ្នាំ2018 និង 2019 សម្រាប់ភាពរឹងមាំផ្នែកហិរញ្ញប្បទាន និងប្រតិបត្តិការ ដែលការចាត់ថ្នាកនេះធ្វើឡើងដោយ Airfinance Journal ។
បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតដែលផ្ដល់នូវតម្លៃសំបុត្រ បែបសន្សំសំចៃ ដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅគេហទំព័រ៖ www.vietjetair.com ៕
ដោយ៖CEN