មើហ្វី ចង់ឃើញ ប៊ែល បង្ហាញខ្លួនក្នុងការប្រកួត ឆេមពានលីគទល់នឹងមែនស៊ីធី នាថ្ងៃសុក្រសប្តាហ៍នេះ។ គាត់បានទទូចចង់ឲ្យ ប៊ែល លេងក្នុងទម្រង់ខ្សែប្រយុទ្ធ៣រួមជាមួយ ការីម ប៊ែនហ្សេម៉ា និង អេឌីន ហាហ្សាត បន្ទាប់ពីជើងទី១ វគ្គ១៦ក្រុមចុងក្រោយ រៀល លេងចាញ់ ស៊ីធី ក្នុងផ្ទះខ្លួនឯង ១ទល់នឹង២ ប៉ុន្តែ មើហ្វី ទទួលស្គាល់ថា វានឹងមិនអាចទៅរួចទេសម្រាប់ ប៊ែល ដើម្បីបង្ហាញខ្លួននោះ ដោយសារតែ អ្នកចាត់ការសញ្ជាតិបារាំង ហ្ស៊ីនឺឌីន ហ្ស៊ីដាន់ មិនខ្វល់ខ្វាយទៅលើរឿង ប៊ែលឡើយ។
ហ្ការេត ប៊ែល ជាទូទៅត្រូវបានលោក ហ្ស៊ីដាន់ ដាក់ឲ្យអង្គុយកៅអីបម្រុងស្ទើរពេញមួយរដូវកាល ឆ្នាំ២០១៩-២០ ទង្វើនេះហើយទើបធ្វើឲ្យអ្នកវិភាគបាល់ទាត់ល្បីៗ ក៏ដូចជាសារព័ត៌មានធំៗ យល់ឃើញថា រៀលម៉ាឌ្រីដ ចង់បង្ខំឲ្យ ប៊ែល ចាកចេញ ដោយសារគាត់ស៊ីថ្លៃពលកម្ម ៦៥ម៉ឺនផោនក្នុង១សប្តាហ៍។
គួរបញ្ជាក់ផងដែរថា ប៊ែល កើតនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៨៩ កម្ពស់១ម៉ែត្រ៨៥ ពាក់ស្លាកលេខ១១ បច្ចុប្បន្នវ័យ៣១ឆ្នាំ ជាអតីតកីឡាករដែលមានតម្លៃខ្លួន ក្នុងការថ្លៃផ្ទេរកាលពីឆ្នាំ២០១៣ គ្រានោះគាត់ផ្ទេរ ស្ពើ ទៅ រៀល ក្នុងតម្លៃខ្លួន ៨៥ លានផោន ស្មើប្រមាណ៩១លានយូរ៉ូ ដោយបង្ហាញខ្លួនសម្រាប់ ក្លឹប រៀលម៉ាឌ្រីដ ១៧១ប្រកួតស៊ុតចូល៨០គ្រាប់ គិតគ្រប់កម្មវិធីទាំងអស់៕ ដោយ៖ វិច្ឆិកា