Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៨​ខែ ដើមឆ្នាំ​២០២០ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន ៣២,២០៥ ករណី និង​ដកហូត​គ្រឿងញៀន​ជាង ២៣០០ គីឡូក្រាម

​ខេត្តស្វាយរៀង​៖ យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ត្រូវបាន​រាជរដ្ឋាភិបាល​ប្រកាស​ដាក់ចេញ​ជា​លើកដំបូង​នៅ​ឆ្នាំ​២០១៧ និង​ត្រូវបាន​អនុវត្ត​ប្រកបដោយ​លទ្ធផល​ជោគជ័យ និង​ទទួល​បានការ​សាទរ​ពី​គ្រប់​មជ្ឈដ្ឋាន ហើយ​មកដល់​បច្ចុប្បន្ន យុទ្ធនាការ​ដ៏​មាន​សារៈសំខាន់​នេះ ត្រូវបាន​អនុវត្ត​ជា​បន្តបន្ទាប់ បាន​ចំនួន ៥​លើក​រួចមកហើយ​។

​គិត​ត្រឹម​រយៈពេល ៨​ខែ ដើមឆ្នាំ​២០២០ នេះ មាន​បទល្មើស​គ្រឿងញៀន​សរុប​ចំនួន ៣២,២០៥ ករណី​ត្រូវបាន​បង្ក្រាប ក្នុងនោះ​ជនសង្ស័យ​ចំនួន​ជាង ៦​ម៉ឺន ៧​ពាន់ នាក់ ត្រូវបាន​ឃាត់ខ្លួន និង​គ្រឿងញៀន​គ្រប់​ប្រភេទ​សរុប​ជាង ២,៣០០ គីឡូក្រាម ត្រូវបាន​ដកហូត​។​

​នៅ​ព្រឹក​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០ នេះ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​អនុប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែលជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​ដុតបំផ្លាញ​គ្រឿងញៀន​ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅលើ​ទឹកដី​ខេត្តស្វាយរៀង ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ក្រើនរំលឹក​ដល់​មន្ត្រី​អនុវត្ត​ច្បាប់ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ឱ្យ​ប្រកាន់ខ្ជាប់​នូវ​ភាពម៉ឺងម៉ាត់ និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការបន្ត​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត ដើម្បី​ភាពសុខដុមរមនា​រប​ស់​ប្រជាពលរដ្ឋ និង​ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដល់​សង្គមជាតិ​យើង​ទាំងមូល​។​

បន្ថែម​ពីនេះ​ទៀត ឯកឧត្តម​រដ្ឋមន្ត្រី បាន​រំលឹក​ជូន​អង្គពិធី​នូវ​ខ្លឹមសារ​នៃ​សារលិខិត​មួយច្បាប់​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ផ្ញើជូន​ជនរួមជាតិ​នៅក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០ នៅ​កម្ពុជា ដែល​ក្នុងនោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា «​អ្នកញៀន​គ្រឿងញៀន​ដែលជា​ជនរងគ្រោះ​ពិតប្រាកដ ត្រូវបាន​យកចិត្តទុកដាក់ ដោះស្រាយ និង​ជួយសង្គ្រោះ​ឱ្យបាន​សមស្រប ប៉ុន្តែ​ឧក្រិដ្ឋជន និង​ជន​លើ្ម​ស​ពាក់ព័ន្ធ​នឹង​ការផលិត ការកែច្នៃ ការរក្សា​ទុក ការជួញដូរ និង​ការ​ចរាចរ​គ្រឿងញៀន​ខុសច្បាប់ គឺ​ត្រូវតែ​បាន​ផ្ត​ទ្ទា​ទោស​យ៉ាង​តឹងរឹង​ទៅតាម​នីតិវិធី​នៃ​ច្បាប់​»៕ ដោយ​៖​កូ​ឡាប​

×