ភ្នំពេញ ៖ គ្លីក ជាក្រុមហ៊ុន FinTech Startup ដែលធ្វើប្រតិបត្តិការក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា ត្រូវបានជាប់ក្នុងបញ្ជី FINTECH100 Global List & Top 50 Emerging FinTech Innovators to Watch ដែលបង្កើតឡើងដោយ KPMG និង H2 Ventures ហើយបានកៀគរមូលនិធិ បានចំនួន 3,7 លានដុល្លាអាមេរិចក្នុងគម្រោងទីមួយ ដែលនេះជាការកៀរគរ ហិរិញ្ញវត្ថុធំបំផុតមិនធ្លាប់មាននៅអាស៊ីអាគ្នេយ៍ក្នុងវិស័យទូទាត់ចល័តកម្មវិធីអ្នកគ្រាំទ្រស្មោះត្រង់ (loyalty programs) ទិន្នន័យនិមិ្មត ពាណិជ្ជកម្មឆ្លាតវៃ និងសេវាកម្មទិន្នន័យលើ cloud។
ការកៀគរហិរញ្ញវត្ថុត្រូវបានដឹកនាំឡើងដោយ Openway និង Poems Pte., Ltd ដែលជាផ្នែកមួយនៃការ វិនិយោគហិរញ្ញវត្ថុឌីជីថលរបស់ Phillip Capital និងជាគ្រឹះស្ថានហិរញ្ញវត្ថុដែលកាន់កាប់ដោយឯកជនធំបំផុតក្នុងប្រទេសសិង្ហបុរី ដែលគ្រប់គ្រងការវិនិយោគទំហំប្រមាណ ៣៥ពាន់លានដុល្លារអាមេរិច។ ការផ្តល់ហិរញ្ញប្បទានលើកនេះរួមបញ្ចូលទាំងប្រាក់ ២ លានដុល្លាអាមេរិក ផ្តើមចេញពីការប្តេជ្ញាចិត្តជួយដែលបានប្រកាសជាផ្លូវការកាលពីចុងឆ្នាំ២០១៨ ដែលបានជម្រុញឲ្យ គ្លីកពង្រីកក្រុមការងារបម្រើសេវាអតិថិជនរបស់ខ្លួន និងឈានទៅដល់ការបើកជាផ្លូវការក្នុងប្រទេសកម្ពុជានៅដំណាច់ឆ្នាំ២០២០។
វិវឌ្ឍន៍ភាពរបស់ គ្លីក ជាសក្ខីភាពយ៉ាងច្បាស់ស្តែងចេញពីការគាំទ្រដែលមិនអាចកាត់ថ្លៃបានរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការគាំទ្រដល់វិស័យហិរញ្ញវត្ថុឌីជីថល (FinTech)។ តាមរយៈការគាំទ្រយ៉ាងសកម្មដល់ទំនើបកម្មនៃការទូទាត់សាច់ប្រាក់ឌីជីថល ធនាគារជាតិនៃកម្ពុជា ជាអ្នកនាំមុខក្នុងការច្នៃប្រឌិតនៃការទូទាត់ប្រាក់ ដោយបានអភិឌ្ឍនូវកម្មវិធីរូបិយវត្ថុឌីជីថលរបស់ខ្លួន ដែលមានឈ្មោះថាបាគង (Bakong) ដែល គ្លីក គ្រោងនឹងរួមបញ្ចូលជាមួយផងដែរក្នុងពេលឆាប់ៗនេះ។
គ្លីក ត្រូវបានបង្កើតនៅឆ្នាំ ២០១៦ ដែលជាមធ្យោបាយទូទាត់រួមមួយអាចឲ្យអតិជនធ្វើការទូទាត់តាមកាត កាបូបឌីជីថល និងគណនីធនាគារបាន ហើយអនុញ្ញាតឲ្យអាជីវករទទួលប្រាក់តាម រយៈកម្មវិធី mPOS និង SoftPOS ឯករាជ្យដំបូងគេនៅប្រទេសកម្ពុជា ដែលផ្តល់សិទ្ធិក្នុងការទូទាត់គ្មានទំនាក់ទំនង contactless (tap to pay) ។ គ្លីក មានគោលបំណងផ្តល់ជូននូវបទពិសោធនៃការទូទាត់ប្រកបដោយសុវត្ថិភាព ងាយស្រួល សាមញ្ញ និង ការទទួលផលប្រយោជន៍ខ្ពស់ពីការទូទាត់។ ក្រុមហ៊ុនបាននឹងកំពុងអភិវឌ្ឍទម្រង់បច្ចេកវិទ្យាមួយ ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ផ្តោតសំខាន់ លើការកសាងទំនុកចិត្តអតិថិជនលើអាជីកម្ម និងជួយអាជីវករបង្កើនប្រាក់ចំណេញ ។
គ្លីក បានបង្កើតដំណោះស្រាយ eKYC របស់ខ្លួនដែលអាចទទួលព័ត៌មានពីអតិថិជន និងអាជីវកម្មក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ហើយស្របនឹងការគោរពតាមគោលការណ៍ស្តង់ដារសុវត្ថិភាពទិន្នន័យ និងបទប្បញ្ញត្តិធនាគារខ្ពស់បំផុត។ អាជីវករអាចទទួលបានការវិភាគ ទិន្នន័យមិនបញ្ចេញឈ្មោះ ខណៈពេលដែលអតិថិជនទទួលបានអត្ថប្រយោជន៍ ក្នុងទំរង់ជាការលើកទឹកចិត្តជាសាច់ប្រាក់ ដែលជម្រុញឲ្យពួកគេធ្វើការទិញបន្ថែមទៀត។
ដៃគូរបស់ពួកគេរួមមាន អ្នកលក់រាយដែលបានបង្កើតនៅកម្ពុជា ដូចជាឱសថស្ថាននាំមុខគេ uCARE ហាងទំនិញទំនើប Kiwimart និង ក្រុមហ៊ុនយក្យជីបម៉ុងរីថែល (Chip Mong Retail)។ ក្រុមហ៊ុនក៏នឹងរៀបចំដំណើរការប្រើប្រាស់ ទូទាំងប្រទេសនៅដំណាច់ឆ្នាំនេះដោយដាក់អាជីវកម្មចំនួន ២៥០០កន្លែង និងគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៥ ឲ្យប្រើប្រាស់កម្មវិធីសាកល្បង ហើយអាចទាក់ទងអាជីវកម្មជាង ៥៦០០០ កន្លែងតាមរយៈដៃគូអាជីវកម្ម។
ការសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន MYPINPAD ដែលជាក្រុមហ៊ុនដំបូងគេបង្អស់ និង បច្ចុបន្បជាក្រុមហ៊ុនតែមួយគត់នៅលើពិភពលោកដែលទទួលបានវិញ្ញាបនបត្រស្តង់ដាឧស្សាហកម្មទូទាត់ជាកាត (PCI) នៃក្រុមប្រឹក្សាស្តងដាសុវត្តិភាព(SSC) សម្រាប់កម្មវិធីរបស់ខ្លួន ដែលជា កម្មវិធីមានតែការទូទាត់គ្មានការទាក់ទងនៅលើដំណោះស្រាយក្រៅប្រព័ន្ធពាណិជ្ជកម្ម (CPoC) ។ គ្លីក នឹងក្លាយជាកម្លាំងចលករសម្រាប់ជម្រុញការទូទាត់ប្រាក់ឌីជីថល ដែលប្រែក្លាយអាជីវកម្មខ្នាតតូចទៅជាខ្នាតធំ ដោយទទួលយកបាននូវការទូទាត់ប្រាក់ឌីជីថលតាមរយៈការប្រើប្រាស់ទូរស័ព្ទរបស់ពួកគេ។ គ្លីក នឹងក្លាយជាក្រុមហ៊ុនទូទាត់ដំបូងគេនៅអាស៊ីអាគ្នេយ៍ ក្នុងការផ្តល់ជូននូវដំណោះស្រាយដ៏ទំនើបនេះ។
លោក Morten Hofstad ប្រធានប្រចាំតំបន់អាស៊ីរបស់ក្រុមហ៊ុន MYPINPAD បានមានប្រសាសន៍ថា
“ យើងគាំទ្រគ្លីក ក្នុងការផ្តល់ដំណោះស្រាយយ៉ាងរហ័សដល់អាជីវករ ក្នុងការប្រើប្រាស់ eKYC ដើម្បីកាត់បន្ថយឧបសគ្គ និងជម្រុញបរិយាបន្នហិរញ្ញវត្ថុសម្រាប់មីក្រូសហគ្រាស, សហគ្រាសធុនតូច និងមធ្យម (MSMEs) ។ គោលបំណងរបស់ MYPINPAD គឺដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ជាមួយនឹងបទពិសោធអ្នកប្រើប្រាស់ និងពង្រីកទីផ្សារថ្មីសម្រាប់ការប្រើប្រាស់កាត “។
លោក Matthew Tippetts នាយកប្រតិបត្តិនិងជាសហស្ថាបនិករបស់ គ្លីក បានមានប្រសាសន៍ថា “បន្ទាប់ពីរយៈពេល ២ឆ្នាំ នៃការជម្រុញនិងកំណត់យុទ្ធសាស្ត្រគ្រឹះក្នុងតំបន់ទីផ្សារ យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការពន្លឿនការលូតលាស់ រហូតសម្រេចបានគម្រោងវិនិយោគលើកដំបូងរបស់យើង។
គោលដៅរបស់យើងនៅទីនេះគឺផ្តល់ជូនម្ចាស់អាជីវកម្មនិងអតិថិជននូវតម្រូវការចាំបាច់ និងជម្រើសការទូទាត់ប្រាក់បែបឌីជីថលជំនួសឲ្យសាច់ប្រាក់សុទ្ធ”។ លោក Matthew បានបន្ថែមថា “ ស្ថិតនៅក្នុងអស្ថិរភាព ដែលបណ្តាលមកពីការរីកដាលដាលជម្ងឺឆ្លងជាសកល គ្លីក កំពុងតែបន្តកិច្ចខិតខំប្រឹងប្រែងដោយផ្តោតលើការទូទាត់ដែលមិនប្រើសាច់ប្រាក់សុទ្ធនិងឧបករណ៍ទិន្នន័យដែលផ្តល់អត្ថប្រយោជន៍ជាច្រើនជូនដល់ម្ចាស់អាជីវកម្មនិងអតិថិជន ។”
ការបញ្ចប់គម្រោងកៀងគរវិនិយោគិនដំបូងរបស់យើងជាសក្ខីភាពបង្ហាញថា វិនិយោគិននៅតែបន្តគាំទ្រគម្រោងនាពេលអនាគត ដែលនឹងកើតឡើងនៅក្រោយជំងឺកូវីដ-19។ ក្នុងនោះផងដែរ វាក៏បានបង្ហាញថា វិនិយោគិនមើលឃើញពីឱកាសទាក់ទាញការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងអាជីវកម្មចាប់ផ្តើម ជាមួយនឹងសក្តានុពលដ៏រឹងមាំនៅក្នុងតំបន់។
ការរីកចម្រើនរបស់ គ្លីក ត្រូវរួមចំណែកដោយលោក Patrice Vignes នាយកប្រតិបត្តិគ្រប់គ្រងរបស់យើង ដែលលោកនឹងចូលរួមក្រុមប្រឹក្សាភិបាលរបស់យើងផងដែរ។ ជំនាញ និងបទពិសោធ របស់ លោក Patrice ដូចជាចុងក្រោយបំផុតលោកជានាយកគ្រប់គ្រងហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខមួយរបស់កម្ពុជាដែលមានឈ្មោះថា អម្រឹត និងជាអតីតនាយកគ្រប់គ្រងហិរញ្ញវត្ថុរបស់សាជីវកម្មពហុជាតិធំៗ (MNCs) មួយចំនួន។
លោកនឹងផ្លាស់ប្តូរប្រតិបត្តិការរបស់ គ្លីក ដោយបង្កើនប្រសិទ្ធិភាព និងផ្តោតដល់ការរីកចម្រើនដ៏រឹងមាំនិងឆាប់រហ័ស។ លោក Patrice បានមានប្រសាសន៍ថា “ គ្លិកបានបង្កើតនូវក្របខណ្ឌបច្ចេកវិទ្យាឈានមុខគេពោរពេញដោយច្នៃប្រឌិត ដោយរួមបញ្ចូលនូវសក្តានុពល និងការជម្រុញបរិយាបន្នហិរញ្ញវត្ថុទូទាំងអាស៊ី ដោយជម្រុញឲ្យមានការចូលរួម និងជម្រុញសេវាកម្មរបស់ធនាគារនិងមីក្រូហិរញ្ញវត្ថុ ស្របពេលនឹងជួយអាជីវករឲ្យបម្រើអតិថិជនរបស់ពួកគេឲ្យកាន់តែប្រសើរឡើង។ ការចូលរួមជាមួយក្រុមការងារ និងការរួមចំណែកដល់ភាពជោគជ័យរបស់ក្រុមហ៊ុនតាមបេសកម្មដែលបានកំណត់ ជាកិត្តិយសមួយ ហើយជាឱកាសមួយ ក្នុងការបង្កើតប្រពន្ធ័ឌីជីថលដ៏អស្ចារ្យសំរាប់អតិថិជន និងដៃគូររបស់ គ្លីក។
សមាជិកថ្មីមួយទៀតដ៏គួរឲ្យកត់សំគាល់ គឺលោក Olivier Mermet ដែលជានាយកប្រតិបត្តិគ្រប់គ្រងផ្នែករចនានិងយុទ្ធសាស្ត្ររបស់ គ្លីក ។ លោក Olivier គឺជាអ្នកជំនាញយុទ្ធសាស្ត្រលើម៉ាកយីហោនិង បទពិសោធអតិថិជន ដែលមានបទពិសោធជានាយករចនាម៉ូដនៅ Procter & Gamble និងជានាយករងផ្នែករចនាម៉ូដ ទីផ្សារលក់រាយ និងបទពិសោធអតិថិជននៅ Estée Lauder ។ ភាពខ្លាំងនៃបទពិសោធរបស់គាត់ ដែលរួមមាន ការពង្រីកម៉ាក សេវាកម្ម និងផលិតផលផ្តោតលើ អតិថិជនគឺជាទ្រព្យសម្បត្តិរបស់ គ្លីក ៕
ដោយ៖CEN