ភ្នំពេញ ៖ សភាសើបសួរសាលាឧទ្ធរណ៍ បានប្រកាសសម្រេចបន្តការឃុំខ្លួនលោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិរហូតដល់មានការកាត់ទោសក្នុងអង្គសេចក្ដី ។
ការសម្រេចនេះធ្វើឡើងនៅចំពោះមុខជនជាប់ចោទលោក កឹម សុខា និងមេធាវីរបស់គាត់ក្រោយពីសភាសើបសួរក្នុងរឿងព្រហ្មទ័ណ្ឌបានបើកសវនាការជាអសាធារណៈតាំងពីម៉ោង៨ព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១កុម្ភៈ ឆ្នាំ២០១៨នេះ។
មេធាវីការពារផ្លូវច្បាប់អោយលោកកឹម សុខា បាននិយាយថាមូលហេតុដែលសាលាឧទ្ធរណ៍សម្រេចបន្តការឃុំខ្លួន ដោយសារបទចោទប្រកាន់លើលោកកឹម សុខា ជាបទឧក្រិដ្ឋត្រូវជាប់ពន្ធនាគារលើសពីមួយឆ្នាំ និងការសើបអង្កេតមិនទាន់ពេញលេញ នៅមានចំណុចសង្ស័យជាច្រើនទៀត ដែលតុលាការកំពង់សើបសួរនៅឡើយ ។
លោកកឹម សុខ ត្រូវបានអនុរ័ក្សពន្ធនាគារត្រពាំងផ្លុងបញ្ជូនមកកាន់សាលាឧទ្ធរណ៍ តាំងពីម៉ោងជាង៥ ព្រឹកថ្ងៃទី០១ កុម្ភៈ ម្ល៉េះ ដើម្បី ចូលរួម សវនការ លើបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ន។
វេលាម៉ោង០៧និង៣០នាទី សភាសើបសួរសាលាឧទ្ទរណ៍ និងតំណាងមហាអយ្យកា បានដំណេីការសវនាកាជនជាប់ចោទអតីតប្រធាគណបក្សសង្គ្រោះជាតិ(កឹម សុខា) ដោយមានមេធាវីការពារ ក្ដីអោយជនជាប់ចោទចំនួន០៨នាក់តែអវត្តមានមេធាវីសំ សុគង់ ដោយជាប់រវល់នៅប្រទេសថៃ។ មេធាវីមានមុខនៅសាលាសាលាឧទ្ទរ មាន ១/លោកជួង ជុងងី ២/ម៉េង សុភារី (ស្រី) ៣/ហេង ផេង ។
សវនាការនេះ ដឹកនាំដោយលោក លោក ផូ ពៅស៊ុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសភាស៊ើបសួរសាលាឧទ្ធរណ៍ និង លោកព្រះរាជអាជ្ញា ហ៊ឹង ប៊ុនជា ជាតំណាងមហាអយ្យការ។
មានអ្នកគាំទ្រប្រហែល៣០នាក់ អតីតតំណាងរាស្ត្រ(CNRP) អ៊ូ ចានរ័ត្ន ជនបរទេសចំនួន០៤នាក់ មកពីអង្កកាមជ្ឈមណ្ឌលសិទ្ធមនុស្ស ។លោរ៉ុង ឈុន ទីព្រឹកក្សារជាន់ខ្ពស់របស់សមាគមន៍គ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រីអ៊ុក ឆៃណាវី ប្រធានសមាគមន៍គ្រូបង្រៀនកម្ពុជាឯករាជ្យ។នៅសាលាឧទ្ធរណ៍ នាព្រឹកនេះគេសង្កេតឃើញមានការដាក់របាំងការពារយ៉ាងតឹងរឹង និងមានសមត្ថកិច្ចជាច្រើន បានប្រមូលផ្តុំគ្នាការពារនៅទីនោះផងដែរ។
បើតាមលោកមុតចន្ថានាយខុទ្ឋកាល័យលោកកឹមសុខា បានបញ្ជាក់ក្នុងផេកហ្វេសប៊ុកថា “យើងមានការសោកស្តាយបំផុតចំពោះការសម្រេចរបស់ចៅក្រមនៃសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលបានបដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់មេធាវីការពារក្តីរបស់ ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ”។
លោកបន្តថា ការសម្រេចរបស់ក្រុមប្រឹក្សាជំនុំជំរះរបស់សាលាឧទ្ធរណ៍ហាក់ពុំបានឈរលើមនសិការយុត្តិធម៌ និងគោលការណ៍នីតិរដ្ឋឡើយ។ ឯកឧត្តម កឹម សុខា ពុំបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។ លោកគ្មានទោសទេ ផ្ទុយទៅវិញលោកជាអ្នកការពារសិទ្ធិមនុស្ស និងសេរីដោយអហិង្សានៅកម្ពុជា។ សូមដោះលែងលោកឲ្យមានសេរីភាពជាបន្ទាន់ ដើម្បីលោកចូលរួមក្នុងដំណើរការផ្សះផ្សារ បង្រួបបង្រួមជាតិខ្មែរ សំដៅចូលរួមចំណែកកសាងជាតិ និងលទ្ធិប្រជាធិបតេយ្យពេញលេញនៅកម្ពុជា។ ទោះបីយ៉ាងណាក៏ដោយ លោក កឹម សុខា នៅតែមានសង្ឃឹមលើយុត្តិធម៏ លើប្រជាពលរដ្ឋខ្មែរ និងលើសហគមន៍អន្តរជាតិ។ ស្នាមញញឹមដោយក្តីសង្ឃឹម និងជឿជាក់របស់លោក ផ្ញើជូនជនរួមជាតិ ជាពិសេសអ្នកម្តាយជាទីគោរព ស្រឡាញ់របស់លោក។
គួរបញ្ជាក់ថា លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានកងកម្លាំងនគរបាលរបស់រដ្ឋាភិបាលកម្ពុជា បានចាប់ខ្លួន កាលពីពាក់កណ្ដាលអធ្រាត្រថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទថាបានប្រព្រឹត្ត «អំពើក្បត់ជាតិ»។សព្វថ្ងៃលោកត្រូវបាននាំទៅសួរចម្លើយនៅមណ្ឌលអប់រំកែប្រែទី៣ (ម៣) ឬពន្ធនាគារត្រពាំងផ្លុង ស្ថិតក្នុងខេត្តត្បូងឃ្មុំ ក្បែរព្រំដែនវៀតណាម ៕ ដោយ៖បញ្ញាស័ក្តិ