Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនជនសង្ស័យ​ជនជាតិ​ចិន​ចំនួន​២​នាក់ ទៅតុលាការ ករណី​ចាប់ជំរិតជនជាតិ​ម្នាក់ ទារលុយ៣ម៉ឺនដុល្លារ​

​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​ធ្វើការ​បង្ក្រាប​ជនជាតិ​ចិន​ចំនួន​២​នាក់ ពាក់ព័ន្ធ​ករណី​ចាប់ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ​ជន​ជាតិចិន​ដូចគ្នា ចំនួន​៣​ម៉ឺន​ដុល្លារ និង​រំដោះ​បាន​បុរសរងគ្រោះ​បាន​ម្នាក់ កាល​វេលា​ម៉ោង​០១​និង​៣០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០ ចំណុច​ផ្សារ​យីហោ​ឆែវ​ភាយ​ជី​ង​ជៀ ក្នុង​ផ្សា​ចិន ក្បែរ​កោះ​ពេជ្រ​ផ្លូវ​៧៨ ក្រុម​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​ជនរងគ្រោះ​ឈ្មោះ TANG DEWEN ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ​ផ្ទះជួល ផ្លូវ​៥១ កែង​៣២២ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ មុខរបរ ទេសចរណ៍​កាន់​លិខិតឆ្លងដែន​លេខ​EJ.1131456​។

​ជនសង្ស័យ ទី​១ ឈ្មោះ Fang ShiQi ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ​ក្នុង​ផ្សា​ចិន ផ្លូវ​៧៨ ក្រុម​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មុខរបរ​ទេសចរណ៍​កាន់​លិ​ខិ​ឆ្លងដែន​លេខ​EC.0962064​។ ទី​
២ ឈ្មោះ​Zhang Song ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ 51 សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មុខរបរ​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច កាន់​លិខិតឆ្លងដែន​លេខ EE 2725212​។

​លោក យិន សាន អធិកា​រដ្ឋា​ខណ្ឌ បាន​ឲ្យ​ដឹងថា នគរបាល​ប៉ុស្តិ៍​បានទទួល​ពាក្យបណ្ដឹង​ផ្ទាល់មាត់ ពី​បងប្រុស​ជនរងគ្រោះ​ជា​ជនជាតិ​ចិន​ថា សង្ស័យ​មាន​ជន​ជាតិចិន​ដូចគ្នា បាន​ចាប់ជំរិត​ប្អូន​គាត់ និង​ទារលុយ​ចំនួន​៣​ម៉ឺន​ដុល្លារ តែ​ខ្លួន​បាន​វេរ​លុយ​ឲ្យ​ជាង​១​ម៉ឺន​យ័ន​(​លុយ​ចិន​) តែ​ដោយ​ខ្លាច​វា​យកលុយ​ហើយ​មិន​ព្រម​ដោះ​លេង​វិញ ។ ក្រោយមក​ក៏បាន​សុំ​គោលការណ៍ លោក​ព្រះរាជ​អាជ្ញាធរ​អម​សាលាដំបូង ធ្វើការ​សុំចូល​ហាង​ម៉ាស្សា​១​កន្លែង នៅ​សង្កាត់​ទន្លេបាសាក់ ក៏​ធ្វើការ​ឃាត់​បាន​ជនជាតិ​ចិន​២​នាក់ និង​រំដោះ​ជនរងគ្រោះ​បាន​ម្នាក់ យកមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ ផ្នែក​ព្រហ្មទណ្ឌ ដើម្បី​សាកសួរ​នាំ ។

​លោក ផន អូន អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា លោក​បាន​ហៅ​អ្នកបក់ប្រែ​ភាសា​ចិន ស្ដាប់​ការរៀបរាប់​ជនរងគ្រោះ ដែល​រំដោះ​ចេញពី​ដៃ​ជន​សង្ស័យថា មុន​កើតហេតុ​នៅ​ព្រឹក​ថ្ងៃទី​៤ ខែ សីហា ឆ្នាំ​២០២០ គាត់​កំពុង​ដើរ​តាមផ្លូវ មកដល់​ចំណុច​ផ្សារ​យីហោ​ឆែវ​ភាយ​ជី​ង​ជៀ ក៏មាន​ជនសង្ស័យ​២​នាក់ ជន​ជាតិចិន​ដូចគ្នា​មក​ចាប់ខ្លួន ដាក់ចូល​រថយន្ត​១​គ្រឿង​មិន​ចាំ​ម៉ាក ហើយ​បិទមុខ​មិន​ស្គាល់​កន្លែង​ណា​ទេ និង​ឲ្យ​តេ​ទូរស័ព្ទ​ទៅរក​គ្រួសារ​ដាក់​លុយ​ចូល​កុង​ជនសង្ស័យ​៣​ម៉ឺន​ដុល្លារ ទើប​ដោះ​លេង​វិញ ។
​បច្ចុប្បន្ន​ជនសង្ស័យ​២​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​កសាង​សំណុំរឿង ប​ញ្ជូ​ល​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕​ដោយ​៖​កូ​ឡាប​

×