Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ​ចេញ​បញ្ជា​ឲ្យ​ហាមឃាត់​ការ TikTok និង WeChat រយៈពេល ៤៥​ថ្ងៃ​ទៀត​

​ប្រធានាធិបតី​អា​មេ​រិច បានចេញ​បទបញ្ជា​ប្រតិបត្តិ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដើម្បី​ហាមឃាត់​ការធ្វើ​ជំនួយ​របស់​អា​មេ​រិច​ជាមួយនឹង​ក្រុមហ៊ុន ByteDance ដែលជា​ម្ចាស់​របស់​កម្មវិធី TikTok និង​ក្រុមហ៊ុន Tencent ដែល​ម្ចាស់​របស់​កម្មវិធី WeChat​។ ការហាមឃាត់​នោះ​នឹង​កើតឡើង​ក្នុង​រយៈពេល ៤៥​ថ្ងៃ​ទៀត​។​

​ការដាក់​បញ្ជា​ដើម្បី​ហាមឃាត់​កម្មវិធី​ដ៏​ល្បី​របស់​ចិន​នេះ កើតឡើង​ក្រោយពេល​រដ្ឋបាល​របស់ លោក​ត្រាំ បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា ខ្លួន​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​លុបបំបាត់​កម្មវិធី ដែល​មិនគួរ​ទុកចិត្ត​របស់​ចិន ពី​បណ្តាញ​ឌីជីថល​របស់​អា​មេ​រិច និង​បាន​ហៅ​កម្មវិធី​របស់​ចិន ដូចជា TikTok និង WeChat ថា​ជាការ​គំរាមកំហែង​ដ៏​ខ្លាំង​។​

​លោក​ត្រាំ បាន​និយាយ​នៅក្នុង​បទបញ្ជា​ដូច្នេះ​ថា កម្មវិធី TikTok ប្រហែល​ត្រូវគេ​ប្រើប្រាស់​សម្រាប់​យុទ្ធនាការ​ព័ត៌មាន​មិន​ពិត ហើយ​អា​មេ​រិច​ត្រូវ​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ប្រឆាំងនឹង​ម្ចាស់​របស់ TikTok ដើម្បី​ការពារ​សន្តិសុខ​ជាតិ​របស់​ពួកយើង​។​

​លោក​ថ្លែង​ទៀតថា កម្មវិធី WeChat ចាប់យក​ព័ត៌មាន​ដោយ​ស្វ័យប្រវត្តិ​ពី​អ្នកប្រើប្រាស់​។ ការ​ប្រមូលយក​ទិន្នន័យ​នេះ​គំរាមកំហែង និង​អនុញ្ញាតិ​ឲ្យ​បក្ស​កុ​ម្មុនិ​ស្ត​ចិន​ចូលដល់​ព័ត៌មាន​ផ្ទាល់ខ្លួន និង​កម្ម​សិ​ទិ្ធ​របស់​ប្រជាជន​អា​មេ​រិច​។​

​បញ្ជា​នោះ​នឹងធ្វើ​ការហាមឃាត់ WeChat ក្នុង​រយៈពេល ៤៥​ថ្ងៃ​ខាងមុខ​។​

​នៅ​ស​ហ្តា​ហ៍​នេះ លោក​ត្រាំ បាន​និយាយថា លោក​នឹង​គាំទ្រ​ការលក់​ប្រតិបត្តិការ​នៅ​អា​មេ​រិចរ​បស់ TikTok ទៅអោយ​ក្រុមហ៊ុន Microsoft ប្រសិន​រដ្ឋាភិបាល​អា​មេ​រិច​ទទួលបាន​ចំណែក​មួយចំនួនធំ​នៃ​ការលក់ ប៉ុន្តែ​លោក​បាន​ព្រមាន​ថា លោក​នឹងធ្វើ​ការហាមឃាត់ TikTok នៅ​ថ្ងៃទី ១៥ ខែកញ្ញា​ខាងមុខ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

×