Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចេញ​កសិផលរ​បស់​កម្ពុជា នា​រយៈកាល​ចុងក្រោយ​មាន​កំណើន​៤,៨​លាន​តោន​ក្នុង​មួយឆ្នាំ​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០​ក្រសួងកសិកម្ម បាន​បង្ហាញថា កំណើន​បរិ​មាណនៃ​ការនាំចេញ​កសិផល​រប​ស់​កម្ពុជា ជា​កត្តា​ឆ្លុះបញ្ចាំង​អំពី​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​ទាំង​បរិមាណ និង​គុណភាព​នៃ​ផលិតកម្ម​កសិកម្ម​រប​ស់​កម្ពុជា​។​

​ក្រសួងកសិកម្ម​បានបង្ហាញ​ទៀតថា ការនាំចេញ​ផលិតផល​កសិផល​រប​ស់​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ​មានការ​កើន​ឡើងជា​លំដាប់ នៅក្នុង​រយៈពេល​៦​ឆ្នាំ​ចុង​ក្រោយនេះ​។ នៅ​ឆ្នាំ​២០១៩​កន្លងទៅ កម្ពុជា​បាន​បង្កើន​ការនាំចេញ​កសិផល​ពី ៣,៤៤​លាន​តោន ទៅដល់ ៤,៨​លាន​តោន ទៅកាន់​ទីផ្សារ​ចំនួន​៥៩​ប្រទេស​។​

​របាយការណ៍​ក្រសួងកសិកម្ម​បានកត់សម្គាល់ ទៅលើ​ចំណុច​សំខាន់ៗ​មួយចំនួន ដូចជា ភូតគាម​អនាម័យ បាន​ដើរតួនាទី​មិនអាច​ខ្វះ​បាន ជា​ស្ពាន​ចម្លង​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​បរទេស ជាពិសេស​ផលិតផល​កសិកម្ម​មួយចំនួន ដែលជា​ប្រភេទ​ផលិតផល មាន​កម្រិត​ហានិភ័យ​ខ្ពស់ ដូចជា ផលិតផល​បន្លែ ផ្លែឈើ​ស្រស់ មើម និង​បណ្ដា​ទំនិញ​ដទៃទៀត​ដែល​ចាត់ ក្នុង​កម្រិត​ហានិភ័យ នៃ​ស្ដង់ដារ​ភូតគាម​អនាម័យ​អន្ដរជាតិ​លេខ​៣២ ។ ការនាំចេញ​ទំនិញ​ប្រភេទ​នេះ ទាមទារ​ឱ្យ​សមត្ថកិច្ច​ភូតគាម​អនាម័យ​កម្ពុជា ធ្វើសំណើ​សុំ​ចរចា​របើក​ទីផ្សារ ជាមួយ​សមត្ថកិច្ច​ភូតគាម​អនាម័យ នៃ​ប្រទេស​នាំចូល តាមរយៈ​ការស្នើសុំ​វាយតម្លៃ​ហានិភ័យ សមាសភាព​ចង្រៃ​ពាក់ព័ន្ធ នឹង​ការ​នាំចូល​ទំនិញ​ដែល​បានស្នើ​សុំ​។​

​គួរ​បញ្ជាក់ថា ផលិតផល​សំខាន់ៗ​ដែល​បាន និង​កំពុង​នាំចេញ​ទៅកាន់​ទីផ្សារ​បរ​ទេស ក្រោយពី​បាន​ឆ្លងកាត់​ការចរចា បើក​ទីផ្សារ​ដោយ​រៀបចំ​ជា​ពិធីសារ​ស្តីពី លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​ជាមួយ​ប្រទេស​នាំចូល​សំខាន់ៗ​មួយចំនួន រួមមាន អង្ករ ចំណិត​ដំឡូង​មី​ក្រៀម ពោត ផ្លែ​ចេក ផ្លែស្វាយ​ស្រស់ ផ្លែ​ស្រការ​នាគ​៕
​ដោយ​៖CEN

×