ក្រសួងសុខាភិបាលវៀតណាម កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានរកឃើញករណីវិជ្ជមាន COVID-19 ចំនួន ៣១ករណីបន្ថែម និងមានអ្នកស្លាប់ម្នាក់ទៀត បណ្តាលឲ្យអ្នកស្លាប់សរុបក្នុងប្រទេសកើនឡើងដល់ ១១នាក់។
ករណីឆ្លងថ្មីទាំងអស់ កើតឡើងនៅក្នុងទីក្រុងដាណាង (Danang) ដែលជាកន្លែងផ្ទុះវីរុសកាលពីចុងខែកក្កដា។
ចាប់តាំងពីមានការផ្ទុះនៅដាណាងមក មានករណីឆ្លងថ្មីរហូតដល់ ៣៥៥ករណី និងមានអ្នកស្លាប់ ១១នាក់។
កាលពីថ្ងៃសុក្រមុន នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានព្រមានថា ហានិភ័យនៃការរាតត្បាតវីរុស នៅក្នុងប្រទេសវៀតណាមមានខ្ពស់ខ្លាំង។
រហូតមកដល់ថ្ងៃចន្ទនេះ ករណីឆ្លងសរុបនៅក្នុងប្រទេសវៀតណាមកើនឡើងដល់ ៨៤១នាក់ និងអ្នកស្លាប់ ១១នាក់។
វីរុសមរណៈនេះ បានផ្ទុះដំបូងចេញពីទីក្រុងវូហាន ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩ និងបានឆ្លងរាតត្បាតយ៉ាងលឿនទៅជុំវិញពិភពលោក។
តួលេខចុងក្រោយ មានអ្នកឆ្លងសរុបរហូតដល់ជិត ២០លាននាក់ និងស្លាប់ជាង ៧២៩.០០០នាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters