ជំងឺដុំសាច់ក្នុងស្បូនច្រើនតែមិនមែនជាដុំសាច់មហារីកឡើយ។ ប៉ុន្តែវាអាចធ្វើឲ្យយើងមានការឈឺចាប់ និងមិនស្រួលជាពិសេសតែម្តង។
ជាធម្មតា រោគសញ្ញានៃការមិនស្រួលរបស់ជំងឺដុំសាច់ក្នុងស្បូនមានដូចជា៖
— ឈាមរដូវមកច្រើនៗ និងឈឺចាប់ខ្លាំង
— មានអារម្មណ៍ថាណែនៗនៅពោះផ្នែកខាងក្រោម ឬអាងត្រគាក
— ហើមក្នុងពោះ
— ឈឺចាប់ក្នុងពេលរួមភេទ
— ឈឺចង្កេះ
— មានបញ្ហាចំពោះការមានកូន៕
ប្រភព៖ health.com.kh