Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង់គ្លេស អា​មេ​រិច និង​សម្ព័ន្ធមិត្ត​ជំរុញ​ឲ្យ​ហុងកុង​រៀបចំ​ការបោះឆ្នោត​ឲ្យ​បាន​ឆាប់​

​ប្រទេស​អង់គ្លេស អា​មេ​រិច កាណាដា អូស្ត្រាលី និង​ញូ​វ​ហ្សឺ​ឡែ​ន​បានធ្វើ​ការជំរុញ​ឲ្យ​ទីក្រុង​ហុងកុង​រៀបចំ​ការបោះឆ្នោត​ឲ្យ​បាន​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើបាន ហើយ​ប្រទេស​ទាំងនេះ​ក៏បាន​ធ្វើការ​ព្រមាន​អាជ្ញាធរ​ហុងកុង​អំពី​ការបំផ្លាញ​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​ផងដែរ​។​

​ការជំរុញ​របស់​ប្រទេស​មហាអំណាច​ទាំងនេះ​បានកើត​ឡើង ខណៈពេលដែល​សមាជិក​សភា​ចិន​បានធ្វើការ​កោះប្រជុំ​ដើម្បី​សម្រេច​ពី​ជំហាន​បន្ទាប់​ទៀត ក្រោយពេល​រដ្ឋា​ភិ​បា​លហុ​ង​កុង​បានធ្វើការ​ពន្យារពេល​ការបោះឆ្នោត​រយៈពេល ១​ឆ្នាំ​ដោយសារតែ​វិបត្តិ​កូ​រ៉ូ​ណា​។

​ការបោះឆ្នោត​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី ៦ ខែកញ្ញា​ខាងមុខ ប៉ុន្តែ​ត្រូវ​ពន្យារពេល​ទៅ​ឆ្នាំក្រោយ​។​

​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំង ៥​ខាងលើ​បាន​និយាយថា ពួកគេ​មានការ​បារម្ភ​យ៉ាងខ្លាំង​ពី​ការដក​សិ​ទិ្ធ​យ៉ាង​អ​យុ​ត្តិ​ធ៌​ម​របស់​បេក្ខជន​ប្រជាធិបតេយ្យ និង​ពន្យារពេល​បោះឆ្នោតក្រុមប្រឹក្សា​និតិប្រតិបត្តិ​។​

“​វិធានការ​ទាំងនោះ​បាន​បំផ្លាញ​ដល់​ដំណើរការ​លទ្ធិ​ប្រជា​ជិប​តេ​យ្យ ដែលជា​មូលដ្ឋានគ្រឹះ​ធ្វើ​ឲ្យ​មាន​ស្ថេរភាព និង​ភាពរុងរឿង​របស់​ហុងកុង​”​។​

​រដ្ឋមន្ត្រីការបរទេស​ទាំង​នោះបាន​ជំរុញ “​រដ្ឋាភិបាល​ហុងកុង​ឲ្យ​រៀបចំ​ការបោះឆ្នោត​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​”​។​

​ទីក្រុង​ហុងកុង ត្រូវបាន​អង់គ្លេស​ប្រគល់​ទៅអោយ​ចិន​វិញ កាលពី​ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោម​កិច្ចព្រមព្រៀង​មួយ ដែល​ផ្តល់​សេរីភាព និង​ស្វ័យភាព​កម្រិត​ខ្ពស់​ដល់ទី​ក្រុង​ហុងកុង​រយៈពេល ៥០​ឆ្នាំ​។ ប៉ុន្តែ​កាលពីដើម​ខែមិថុនា រដ្ឋាភិបាល​ចិន​បានប្រកាស​ដាក់​ច្បាប់​សន្តិសុខ​ជាតិ​ទៅលើ​ហុងកុង ដែល​ច្បាប់​នោះ ទទួលរង​ការរិះគន់​ជុំ​ទិស​។​

​អ្នកជំនាញ​មើលឃើញថា ច្បាប់​នោះ​នឹង​បំផ្លាញ​ដល់​ស្វ័យភាព​កម្រិត​ខ្ពស់​របស់​ទីក្រុង​ហុងកុង​។ ប្រទេស​ជាច្រើន​ដូចជា អង់គ្លេស កាណាដា អូស្ត្រាលី និង​ញូ​វ​ហ្សឺ​ឡែ​ន​ជាដើម បានប្រកាស​ផ្អាក​កិច្ចព្រមព្រៀង​បត្យាប័ន​ជាមួយនឹង​ហុងកុង ដោយ​ពួកគេ​លែងមាន​ការទុកចិត្ត​ថា ប្រព័ន្ធតុលាការ​ហុងកុង​មាន​ឯករាជ្យ​ពី​ចិន​ទៀតហើយ​។​

​នៅ​ថ្ងៃ​ចន្ទ​នេះដែរ មហាសេដ្ឋី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហុងកុង​លោក Jimmy Lai ដែលជា​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង​រិះគន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ត្រូវបាន​ចាប់ខ្លួន​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ពីបទ​ឃុ​ត​ឃិត​ជាមួយនឹង​បរទេស​។​

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP​

×