Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្លើមធំ​ណាស់ ក្មេងស្រី​សិស្សសាលា​២​នាក់ ហ៊ាន​យក​គ្រឿងញៀន​ចូល​ពន្ធនាគារ​PJ, ពួកគេ​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់​ព​ន្ធ នាគារ​ម្នាក់ៗ​១​ឆ្នាំ តែ​អនុវត្ត​ទោស រយៈពេល​៧​ខែ ទោស​សល់​ត្រូវ​ព្យួរ

​ភ្នំពេញ​៖ ការសម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ក្មេងស្រី​ជា​សិស្សសាលា​២​នាក់​ជា​អនីតិជន​វ័យ​អាយុ​១៥​ឆ្នាំ ធ្វើឡើង​ដោយ​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០​នេះ បន្ទាប់ពី​តុលាការ​រកឃើញ​កំហុស​តាម​បទចោទប្រកាន់ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន តាម​មាត្រា​៤០ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ដាក់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​១​ឆ្នាំ តែ​អនុវត្ត​៧​ខែ ទោស​សល់​ត្រូវ​ព្យួរ ។​

​តុលាការក្រុង​បាន​បញ្ជាក់ថា មុនពេល​ចាប់ខ្លួន​ជនជាប់ចោទ​មានឈ្មោះ អូន ធីតា ភេទ​ស្រី អាយុ​១៥ ឆ្នាំ មុខរបរ​ជា​សិស្ស និង​ឈ្មោះ សុខ ចាន់ គីម​ណាយ ភេទ​ស្រី អាយុ​១៥ ឆ្នាំ មុខរបរ​ជា​សិស្ស ដែលមាន​ទីលំនៅ​ភូមិ​ដើម​អំពិល ស​ងា្ក​ត់​ច្បារអំពៅ ខណ្ឌ​ច្បា រ​អំពៅ រាជធានី​ភ្នំពេញ ។​

​សូមជម្រាបថា​កាលពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​៤០​នាទី កម្លាំង នគរបាល ប៉ុស្តិ៍​រដ្ឋបាល​ព្រៃវែង ខណ្ឌដង្កោ បានទទួល​ដំណឹង​ពី​មន្ត្រី​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) នៅ​ចំណុច ពន្ធនាគារ រាជធានី​ភ្នំពេញ​(PJ) បាន​យក​ថ្នាំញៀន​ចំនួន​៩​កញ្ចប់​ថង់​តូច ដាក់​បង្កប់​ក្នុង​ផ្លែ​ត្រប់​ពុត​ញ៉​ង យកទៅ ឲ្យ​អ្នក​ជាប់ឃុំ​(​សង្សា​)​ក្នុង​ពន្ធនាគារ (PJ) ក៏​ត្រូវបាន​មន្ត្រី​អនុរក្ស​ពន្ធនាគារ ធ្វើការ​ឆែកឆេរ រកឃើញ ហើយក៏​បាន​ឃាត់​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃវែង ដើម្បី​កសាង សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី​ច្បាប់​៕​ដោយ ៖ បញ្ញា​ស័ក្តិ​

×