ក្មេងប្រុសនេះ ប្រឈមមុខនឹងត្រីបាឡែនឃាតករ ទម្ងន់ 6 តោន។
វីដេអូឃ្លីបនេះត្រូវបានគេថតនៅឯឆ្នេរកោះ Waiheke នៃប្រទេសនូវែលសេឡង់។ ពេលនោះក្មេងប្រុសម្នាក់កំពុងហែលទឹកយ៉ាងសប្បាយរីករាយ បន្ទាប់មកស្រាប់តែមានត្រីបាឡែនពីរក្បាល បង្ហាញវត្តមាន។
កាសែត Daily Star បាននិយាយថា ៖ ត្រីបាឡែនពេញវ័យពីរក្បាលនេះ ហើយអាចទម្ងន់រហូតដល់ 6 តោន។ ត្រីបាឡែនឃាតករ គឺជាសត្វដែលមានគ្រោះថ្នាក់បំផុត នៅក្នុងមហាសមុទ្រ ហើយសាហាវជាងឆ្លាមពណ៌ស ពីព្រោះវាប្រមាញ់ជាក្រុមហើយឆ្លាតណាស់។
ត្រីបាឡែនឃាតករ 2 ក្បាលហែលទឹក ជិតក្មេងប្រុស។
ត្រីបាឡែនចំនួន ២ ក្បាល ដែលមានប្រវែងប្រហែល 8 ម៉ែត្រ បានទៅជិតក្មេងប្រុសកំពុងហែលទឹក។ “ពួកខ្ញុំបានចំណាយពេលប៉ុន្មាននាទី ដើម្បីពង្រឹងស្មារតីឡើងវិញបាន។ បេះដូងរបស់ខ្ញុំបុកខ្លាំងៗ ព្រោះមិនដែលពីមុនមកជួបនូវស្ថានភាពបែបនេះ”។
ពេលឃើញត្រីបាឡែនក្មេងប្រុសនោះបានស្រែកយ៉ាងខ្លាំង និងពោរពេញដោយការភ័យខ្លាច។ ប៉ុន្តែត្រីបាឡែនពីរក្បាលនោះហាក់ពុំឃើញវាទេ ហើយក៏ហែលផុតក្មេងប្រុស។ សាក្សី Shane Watt បាននិយាយថា៖ “ក្មេងប្រុសនេះពិតជាខ្លាចណាស់។ ខ្ញុំក៏ញញើតឃ្លីបមើលឈុតនោះដែរ”៕ ពាយ័ព្យ