ភ្នំពេញ៖ ក្នុងថ្ងៃនេះ ONE Championship™ (ONE) ដែលជាស្ថាប័នសារព័ត៌មានកីឡាអន្តរជាតិធំជាងគេបំផុតនៅក្នុងទ្វីបអាស៊ី បានប្រកាសនូវការចុះកិច្ចព្រមព្រៀងជាមួយ សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះ គឺជាកិច្ចសហការដំបូងគេបង្អស់របស់ ONE នៅក្នុងប្រទេសកម្ពុជា ដោយភាគីទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីចែករំលែកនូវសិល្បៈក្បាច់គុនចម្រុះ និងព័ត៌មានកីឡាដ៏សម្បូរបែបជាច្រើនទៀតរបស់ ONE Championship ជូនដល់អ្នកគាំទ្រនៅទូទាំងប្រទេសកម្ពុជា។
អតិថិជនសែលកាតនិងអ្នកគាំទ្រសិល្បៈក្បាច់គុនចំរុះរបស់ ONE នឹងត្រូវបានកំសាន្តជាមួយនឹងមាតិកាព័ត៌មានក្នុងស្រុក ព័ត៌មានវីដេអូខ្លីៗ ព័ត៌មានទូទៅ និងព្រឹត្តិការណ៍កីឡាសំខាន់ៗ ក៏ដូចជាបទអត្ថាធិប្បាយជុំវិញព្រឹត្តិការណ៍កីឡាផ្សេងៗជាច្រើនទៀតផងដែរ តាមរយៈការប្រើប្រាស់បណ្តាញទូរស័ព្ទមានល្បឿនលឿនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះក្រុមហ៊ុនសែលកាតនឹងផ្តល់ជូនអតិថិជនរបស់ខ្លួននូវកញ្ចប់ទិន្នន័យផ្តាច់មុខដើម្បីផ្តល់ភាពងាយស្រួលនិងមានតំលៃសមរម្យសម្រាប់ប្រជាជនកម្ពុជាក្នុងការទទួលបាននូវមាតិកាឌីជីថលរបស់ ONE គ្រប់ពេល និងគ្រប់ទីកន្លែង។
ក្នុងនាមជាដៃគូផ្លូវការរបស់ ONE នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនសែលកាតនឹងនាំយកស៊េរីខ្នាតតូចរបស់ ONE Warrior Series ទៅកាន់អតិថិជនរបស់ខ្លួន និងវិនិយោគកម្មវិធីទូតសុឆន្ទៈអត្តពលកម្ម (Athlete Ambassador Programme)តាមរយៈការអភិវឌ្ឍមូលដ្ឋាននិងភាពជាដៃគូជាមួយមូលដ្ឋានសិល្បៈក្បាច់គុននៅក្នុងប្រទេស។
លោក Hua Fung Teh នាយកប្រធានក្រុម ONE Championship បានមានប្រសាសន៍ឱ្យដឹងថា៖ “ខ្ញុំមានសេចក្តីសោមនស្ស និងសូមជម្រាបជូនថា យើងបានចុះហត្ថលេខាលើកិច្ចសហការជាដៃគូយូរអង្វែងជាមួយ សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ONE Championship និងសែលកាត នឹងធ្វើការចែករំលែកនូវប្រវត្តិ ក៏ដូចជារឿងរ៉ាវជុំវិញសិល្បៈក្បាច់គុន របស់វីរបុរសខ្មែរ ជូនដល់បងប្អូននៅទូទាំងប្រទេសឱ្យបានស្គាល់កាន់តែស៊ីជម្រៅ ក៏ដូចជាចូលរួមជួយជម្រុញទឹកចិត្តបងប្អូនខ្មែរឱ្យបន្តក្តីស្រមៃ សម្រេចបាននូវគោលដៅ និងទទួលបានជោគជ័យនៅក្នុងជីវិត។ ជាងនេះទៀត អ្នកគាំទ្រខ្មែរ គឺជាអ្នកគាំទ្រដ៏អស្ចារ្យនិងមានទឹកចិត្តមុះមុតបំផុត ហើយខ្ញុំក៏មានអារម្មណ៍រំភើបក្រៃលែងជាខ្លាំងផងដែរ ដែលមានឱកាសអាចនាំពួកគាត់ឱ្យបានជួបស្គាល់ជាមួយជើងឯកល្បីៗរបស់ ONE Championship។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា៖ “សែលកាត តែងតែរិះរកនូវគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីចងភ្ជាប់និងបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយអតិថិជន និងបង្កើតអតិថិជនប្រមូលផ្តុំនៅតាមបណ្តាគ្រប់ខេត្តក្រុងទាំងអស់។ កម្ពុជា គឺជាប្រទេសមួយដែលនិយមវិស័យកីឡាបំផុត ហើយជាពិសេសនោះ គឺកីឡាបែបចំបាប់តែម្តង។ ក្នុងនោះ យើងក៏ឃើញមានកីឡាករក្នុងស្រុកដែលមានថ្វីដៃល្អៗជាច្រើនរូប ដែលមានសមត្ថភាពទាក់ទាញអ្នកគាំទ្របានយ៉ាងច្រើនលើសលប់ផងដែរ។ តាមរយៈកិច្ចសហការជាដៃគូរបស់យើងជាមួយ ONE Championship យើងនឹងអាចជួយលើកស្ទួយក្រុមកីឡាករខ្មែរយើង ក៏ដូចជាចែករំលែកនូវរឿងរ៉ាវរបស់ពួកគាត់ ដើម្បីជម្រុញទឹកចិត្តដល់អ្នកចង់ហាត់រៀនក្បាច់គុនដទៃទៀត។ ក្នុងនាមជាប្រតិបត្តិករដែលជាមោទនភាពរបស់ជាតិខ្មែរ យើងប្តេជ្ញានឹងពាំនាំនូវព័ត៌មានដែលមានខ្លឹមសារល្អៗជូនដល់បងប្អូនពលរដ្ឋខ្មែរ និងបង្កើតថ្នាលឌីជីថលដើម្បីចែករំលែកព័ត៌មានល្អៗទាំងនេះ នៅទូទាំងប្រទេសកម្ពុជា ក្នុងតំបន់ និងនៅជុំវិញពិភពលោក។ យើងពិតជារីករាយឥតឧបមាដែលបានចូលរួមសហការជាមួយ ONE Championship ដើម្បីសម្រេចកិច្ចការនេះឡើង ក៏ដូចជាពាំនាំនូវកម្មវិធីធំៗបន្ថែមទៀត នាពេលអនាគតដ៏ខ្លីខាងមុខនេះ។
មួយភាគធំនៃប្រវត្ដិសាស្ដ្រខ្មែរ គឺផ្សាភ្ជាប់យ៉ាងស៊ីជម្រៅជាមួយនឹងក្បាច់គុនល្បុក្កតោ ដែលជាក្បាច់គុនបុរាណខ្មែរ មានវ័យចំណាស់ជាងគេបំផុតមួយនៅលើពិភពលោក។ ក្រុមកីឡាករខ្មែរឆ្នើមៗរបស់ ONE Championship ក៏នឹងចូលរួមជួយផ្សព្វផ្សាយកីឡាបុរាណនេះឱ្យបានកាន់តែទូលំទូលាយផងដែរ។ លោក ចាន់ រតនា ដែលជាកីឡាករឆ្នើមរបស់កម្ពុជា និងជាទូតសុឆន្ទៈថ្មីរបស់ក្រុមហ៊ុនសែលកាតផងនោះ នឹងអញ្ជើញមកចែករំលែកនូវដំណើរជីវិត និងប្រវត្តិនៃការហាត់រៀនគុនខ្មែររបស់គាត់ ដើម្បីជួយជម្រុញទឹកចិត្តយុវជនខ្មែរ ឱ្យមានកម្លាំងចិត្តឈោងចាប់ក្តីសុបិន្តរបស់ពួកគេ ក៏ដូចជាផ្តល់ការណែនាំឱ្យពួកគេទទួលបាននូវប្រភពព័ត៌ មានល្អៗ។ ទន្ទឹមនឹងនោះ សែលកាត ក៏នឹងសហការជាមួយលោក រតនា ដើម្បីជួយគាំទ្រដល់ពលរដ្ឋនៅក្នុងសហគមន៍ ឱ្យទទួលបាននូវការបណ្តុះបណ្តាលវិធីការពារខ្លួន និងការហាត់រៀនក្បាច់គុនដោយឥតគិតថ្លៃ នៅតាមបណ្តាក្លឹបហាត់ប្រាណដែលជាដៃគូរបស់ក្រុមហ៊ុនសែលកាត នៅទូទាំងប្រទេសកម្ពុជាផងដែរ។
លោក ចាន់ រតនា ដែលជាកីឡាករឆ្នើមម្នាក់របស់ ONE បានមានប្រសាសន៍ឱ្យដឹងថា៖ “ខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ ដែលមានឱកាសបានចូលរួម នៅក្នុងយុទ្ធនាការនាំយកក្បាច់គុនចម្រុះ មកបង្ហាត់បង្ហាញនៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាកីឡាករជើងឯកម្នាក់របស់ ONE Championship ខ្ញុំមានកាតព្វកិច្ចក្នុងការបង្ហាញជូនអ្នកគាំទ្រទាំងអស់ នៅក្នុងប្រទេសដែលជាទឹកដីកំណើតរបស់ខ្ញុំមួយនេះ នូវគុណតម្លៃពិតប្រាកដនៃការហាត់ក្បាច់គុន និងអំពីវិធីដែលយើងអាចកែប្រែជីវិតរបស់យើងឱ្យកាន់តែប្រសើរ តាមរយៈការអនុវត្តទៅតាមគោលការណ៍នៃការហាត់ក្បាច់គុននេះ។ ការទទួលបានងារជាទូតសុឆន្ទៈផ្លូវការរបស់សែលកាត គឺជាកិត្តិយសដ៏ធំធេងមួយសម្រាប់រូបខ្ញុំ ហើយខ្ញុំពិតជាមានក្តីរំភើបជាខ្លាំង ដែលទទួលបានឱកាសដើម្បីចែករំលែកនូវដំណើរជីវិតនៃការហាត់រៀនក្បាច់គុន និងវិធីការពារខ្លួនជូនដល់អ្នកគាំទ្រទាំងអស់នៅទូទាំងប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានថ្មីៗស្តីពីភាពជាដៃគូនេះសូមចូលទៅកាន់គេហទំព័រ https://www.cellcard.com.kh/en/detail/onechampionship
អំពីសែលកាត
សែលកាត គឺជាប្រតិបត្តិករទូរគមនាគមន៍ ដែលគ្រប់គ្រងដោយជនជាតិកម្ពុជាតែមួយគត់នៅកម្ពុជា និងជាប្រតិបត្តិករដែលបំរើសេវាកម្មជាង ២៣ ឆ្នាំ ជាមួយអតិថិជនជាង ៣ លាននាក់។
ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់នូវបច្ចេកវិទ្យាទូរស័ព្ទ និងការតភ្ជាប់ជូនប្រជាជនកម្ពុជាទាំងអស់ ដែលដឹកនាំដំបូងគេ និងយូរអង្វែង បានធ្វើអោយសែលកាតក្លាយជាក្រុមហ៊ុនស្តង់ដារសម្រាប់គុណភាព តម្លៃ និងសេវាកម្មអតិថិជន។ បច្ចុប្បន្នសែលកាត ក្លាយជាម្ចាស់ពានរង្វាន់ Ookla Speedtest® សម្រាប់រាល់Speedtest®ដែលបានធ្វើនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីដើមឆ្នាំ ២០១៧ ហើយបានបន្តក្លាយជាម្ចាស់រង្វាន់នៅក្នុងរបាយការណ៍ Opensignal រួមទាំងពានរង្វាន់បទពិសោធន៍ហ្គេមល្អបំផុតសម្រាប់ឆ្នាំ ២០២០ ។
ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ ដែលគ្រប់គ្រងដោយជនជាតិខ្មែរ សែលកាត នៅតែប្តេជ្ញាចិត្តក្នុងការផ្តល់សេវាដល់កម្ពុជា និងប្រជាជនរបស់ខ្លួន ធ្វើឱ្យសេវាកម្មទូរស័ព្ទចល័តអាចចូលដំណើរការបាន និងមានតំលៃសមរម្យសម្រាប់មនុស្សគ្រប់គ្នា និងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស។
សែលកាត គឺជាពាណិជ្ជសញ្ញារបស់ ក្រុមហ៊ុន ខេម ជី អេស អឹម ខូ អិល ធី ឌី ដែលជាក្រុមហ៊ុនសាជីវកម្មដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Luxembourg-based Millicom International Cellular S.A. (៦១.៥ ភាគរយ) និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប របស់កម្ពុជា (៣៨.៥ ភាគរយ) ។ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានក្លាយជាម្ចាស់ពេញលេញ ត្រូវបានទទួលនៅខែវិច្ឆិកាឆ្នាំ ២០០៩ ។
សព្វថ្ងៃនេះ ក្រុមហ៊ុនសែលកាតនៅតែជាបណ្តាញទូរស័ព្ទចល័តដែលគ្រប់គ្រងដោយជនជាតិខ្មែរតែមួយគត់នៅកម្ពុជាដែលមានលេខកូដរបស់មោទនភាពខ្មែរ ៕ ដោយ ៖ CEN