Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Supper App​ស្នើ​កិច្ចសហការ​លក់​ផលិតផល​កសិកម្ម​តាម​អន​ឡាញ (Online)​ពី​ក្រសួងកសិកម្ម​

​ភ្នំពេញ ៖ ក្រុមហ៊ុន Supper App ដឹកនាំ​ដោយ​លោក ប៉ាត់ ចំណាន (​ស្ថាបនិក​) និង​សហការី​មួយចំនួនទៀត ស្នើសុំ​យោបល់​ពី ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម វេ​ង សាខុន អំពី​កិច្ចសហការ​លក់​ផលិតផល​កសិកម្ម​តាម​អន​ឡាញ (Online)​។

​លោក ប៉ាត់ ចំណាន បាន​រាយការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ជ្រាប អំពី​តួនាទី​របស់​ក្រុមហ៊ុន គឺ​ជំរុញ​ការលក់​ផលិតផល​កសិកម្ម​តាម Online សេវា​ដឹកជញ្ជូន​ទំនិញ និង Pass App​។ សម្រាប់​កម្ម វត្ថុ​សំខាន់​នាពេលនេះ​គឺ​ស្នើសុំ​កិច្ចសហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដោយ​ធ្វើ​ការតភ្ជាប់​ជាមួយ www.maff.gov.kh, camagrimarket, khmeragri.info និង amish.org.kh ដែល​សុទ្ធតែជា​បណ្តាញ​ព័ត​មាន​ស្តីអំពី​កសិកម្ម និង​ទីផ្សារ​កសិផល​របស់​ក្រសួង​ក្នុង​បំណង​ជួយ​ផ្សព្វផ្សាយ លក់​ផលិតផល​កសិកម្ម និង​ផ្តល់​សេវា​ដឹកជញ្ជូន​កសិផល​ជូន​អតិថិជន​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​គោលបំណង​នេះ និង​បាន​ជម្រាបជូន​ក្រុមហ៊ុន​ផងដែរ អំពី​សក្តានុពល​នៃ​ផលិតផល​កសិកម្ម​នាពេល​បច្ចុប្បន្ន បញ្ហា​ទីផ្សារ និង​ជាពិសេស​ផ្តល់ព័ត៌មាន​សំខាន់ៗ​ទាក់ទង​ទីផ្សារ និង​តម្លៃ​កសិផល ដែល​ត្រូវ​រុញ​ឲ្យ​ដល់​អ្នក​ផលិត កសិករ និង​សហគមន៍ ក្នុង​គោលដៅ​សាង​ស្ពាន​ចំលង​រវាង​អ្នក​ផលិត ឈ្មួញកណ្តាល និង​ចុងក្រោយ​គឺ​អ្នក​បរិភោគ​។
​ម្យ៉ាងទៀត វា​ក៏​ជួយ​ផ្សព្វផ្សាយ​បច្ចេកទេស ការបញ្ជាទិញ ការបញ្ជា​ឲ្យ​ផលិត និង​ការទទួល​ត្រឡប់មកវិញ​នូវ​រាល់​បញ្ហា​ពាក់ព័ន្ធ ហើយ​ពិតណាស់​បើ​យើង​ធ្វើបាន នោះ​យើង​អាចឈាន​ទៅធ្វើ​ការប្រកួត​ប្រជែង បង្កើន​តម្លៃបន្ថែម និង​និរន្តរភាព​នៃ​ការផលិត​សម្រាប់​ផ្គត់ផ្គង់​ធានាបាន​ទាំង​បរិមាណ និង​គុណភាព ស្របតាម​បរិបទ​នៃ​ការប្រែប្រួល​អាកាសធាតុ បរិ​យា​ប័ន្ន និង​នវានុវត្តន៍​។

​ចំពោះ​សំណើសុំ​កិច្ចសហការ​ខាងលើ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ឯកភាព និង​គាំទ្រ ហើយ​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ទំនាក់ទំនង ជាមួយ​មជ្ឈមណ្ឌល​ព័ត៌មាន និង​ឯកសារ​កសិកម្ម​កម្ពុជា និង​គម្រោង​កម្មវិធី​ផ្សេង​ដែល​ទាក់ទង​វិស័យ​កសិកម្ម ដើម្បី​ធ្វើការ​ពិភាក្សា​លម្អិត ជាមួយ​ក្រុមការងារ​ជំនាញ​អំពី​ភារកិច្ច​សំខាន់ៗ​មុន​ឈានទៅ​ចុះកិច្ចសន្យា​អនុវត្ត​កម្មវិធី​នេះ​៕
​ដោយ​៖CEN


×