Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

UNDP ចុះហត្ថលេខា​លើ​អនុ​វ​ស្សរណៈ ស្តីពី​ការយោគយល់​គ្នា ជាមួយនឹង​សកលវិទ្យា​ល័យ​ជាតិ​គ្រប់គ្រង

​ភ្នំពេញ​៖ បណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​លោក Nick Beresford តំណាង​និវាសនដ្ឋាន UNDP ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្ដីពី​ការយោគយល់​គ្នា (MOU) ក្នុង​គោលបំណង​រៀបចំ និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ទាំងពីរ​។

​ការចុះហត្ថលេខា​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​ការអនុវត្ត​សកម្មភាព​រួមគ្នា​ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជាពិសេស ការបង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព​សេដ្ឋកិច្ច​ឌីជីថល ក្រោម​ការឧបត្ថម្ភ​រប​ស់ UNDP នៅក្នុង​បរិវេណ​សាកលវិទ្យាល័យ​នេះ​ក្នុង​រាជធានី​ភ្នំពេញ​។​

​អនុស្សរណៈ​នេះ ជាការ​ចាប់ផ្តើម​នូវ​កិច្ចសហប្រតិបត្តិការ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ ហើយ​ផ្តោត​សំខាន​លើ​ការងារ​ជាច្រើន ដូចជា ការកសាង​សមត្ថភាព និង​បណ្ដុះបណ្ដាល ការសិក្សា​ស្រាវជ្រាវ​រួមគ្នា និង​ការបង្កើត​ប្រព័ន្ធ​ទិន្នន័យ និង​ធនធាន​ព័ត៌មាន រួមទាំង​ប្រព័ន្ធ​ទូទៅ ក៏ដូចជា​ការពង្រឹង​ស្ថាប័ន​។ បន្ទាប់ពី​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នេះ​រួច នឹងមាន​ការរៀបចំ​ក​ម្ម​វិធី​ការងារ​ដើម្បី​អនុវត្ត​សកម្មភាព​ជាក់លាក់​រួម​គ្នា នាពេល​អនាគត​។​

​លោក Nick Beresford មានប្រសាសន៍ថា «UNDP ទទួលស្គាល់​ពី​តួនាទី​របស់​សាកល​វិទ្យា​ជាតិ​គ្រប់គ្រង ក្នុងនាម​ជា​ស្ថាប័ន​នាំមុខ​មួយ​ក្នុង​វិស័យ​អប់រំ​ឧ​ត្ត​ម​សិក្សា​នៅ​កម្ពុជា និង​ជា​ស្ថាប័ន​ស្រាវជ្រាវ​នាំមុខ​ខាង​ជំនាញ​វិទ្យាសាស្ត្រ​គ្រប់គ្រង និង​សេដ្ឋកិច្ច​អនុវត្ត​។ UNDP ស្វាគមន៍​ភាពជា​ដៃគូ​ជាមួយនឹង​ស្ថាប័ន​ដ៏​សំខាន់​នេះ ដើម្បី​ជួយ​ឱ្យ​កម្ពុជា​អាច​សម្រេច​សក្ដានុពល​ពេល​លេញ​របស់ខ្លួន​»៕
ដោយ​៖CEN


×