Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់​ធនាគារ​ជាតិ ត្រូវបាន​ជ្រើសតាំង​ជា​សមាជិក​គណៈកម្មាការ​វាយតម្លៃ G20 TechSprint

​ភ្នំពេញ​៖ លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា ត្រូវបាន​ជ្រើសរើស​ជា​សមាជិក​គណៈកម្មការ​វាយតម្លៃ សម្រាប់​ការ​ប្រ​កួ​ប្រជែង ក្រោម​គំនិត​ផ្ដួចផ្ដើម G20 TechSprint​។​

​ក្រោម​គំនិត​ផ្តួចផ្តើម G20 TechSprint ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដែលជា​ប្រធាន G20 និង​ធនាគារ​សម្រាប់​ការទូទាត់​អន្តរជាតិ (BIS) បានជ្រើសរើស​បេក្ខភាព​ជា​ក្រុមហ៊ុន​ចំនួន​២០ ក្នុងចំណោម​១២៨ មកពី​ប្រទេស​ចំនួន​៣៥ សម្រាប់​ស្វែងរក​ដំណោះស្រាយ ចំពោះ​បញ្ហា​ប្រឈម​ក្នុង​ផ្នែក​ត្រួតពិនិត្យ និង​និយតកម្ម​ហិរញ្ញវត្ថុ​។​

​ជាមួយគ្នានេះ​គណៈកម្មការ​វាយតម្លៃ​ឯករាជ្យ ក៏​ត្រូវបាន​បង្កើតឡើង​ដោយមាន​សមាជិក​ចំនួន​១៤​រូប​ក្នុងនោះ​មាន​លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា ហើយ​គណៈកម្មការ​ទាំង​១៤​រូប​សុទ្ធសឹង​ជា​ថ្នាក់ដឹកនាំ និង​ជំនាញការ​អន្តរជាតិ​មកពី​ធនាគារកណ្តាល សកល​វិទ្យាល័យ​ល្បីៗ និង​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​។​

​គួរ​បញ្ជាក់ថា គំនិត​ផ្តួចផ្តើម G20 TechSprint ដែល​បានចាប់ផ្តើម​នៅ​ខែមេសា ឆ្នាំ​២០២០ ត្រូវបាន​ធ្វើឡើង ក្នុង​គោលបំណង​បង្ហាញ​ពី សក្តានុពល​នៃ​បច្ចេកវិទ្យា ក្នុង​ការផ្តល់​ដំណោះស្រាយ ចំពោះ​ការអនុលោម​តាម​បទ​ប្បញ្ញត្តិ​បច្ចេកវិទ្យា (regtech) និង​បញ្ហា​ប្រឈម​នានា​នៃ​ការត្រួតពិនិត្យ​។ ជាក់ស្ដែង​កាលពី​ថ្ងៃទី​៦-៧ ខែសីហា​កន្លងទៅ ក្រុម​បេក្ខជន​ដែល​ជាប់​ឈ្មោះ​បន្ទាប់ ពី​ការ​ជម្រុះ​ជុំ​ទី​១ ទទួលបាន​ឱកាស ក្នុងការ​បង្ហាញ​នូវ​ដំណោះស្រាយ​របស់​ពួកគេ ទៅកាន់​គណៈកម្មការ​វាយតម្លៃ​ឯករាជ្យ និង​ទទួលបាន​មតិយោបល់​នានា មុនពេល​ទទួលបាន​កា​រ​វិនិច្ឆ័យ​ចុងក្រោយ​នៅ​ខែតុលា ឆ្នាំ​២០២០​។​

​ក្នុង​បរិការណ៍​នៃ​ការរីក​រាលដាល ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩​គំនិត​ផ្តួចផ្តើម TechSprint របស់​ក្រុម​ប្រទេស G20 បាន​កត់សម្គាល់ថា និយតករ និង​អ្នកត្រួតពិនិត្យ​ផ្នែក​ហិរញ្ញវត្ថុ នឹង​នៅតែ​បន្ត​ធ្វើឱ្យ​ប្រាកដថា ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក​ដំណើរការ​ប្រកបដោយ​ស្ថិរភាព ប្រសិទ្ធភាព និង​បរិ​យាប​ន្ន​៕
​ដោយ​៖CEN


×