Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សារ​ទំនើប​របស់ Alibaba នៅ​ក្រុង Shenzhen ធ្វើតេស្ត​បុគ្គល​ទាំងអស់​រក COVID-19

​ផ្សារ​ទំនើប Freshippo របស់​ក្រុមហ៊ុន Alibaba បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ខ្លួន​បាន​បិទ​ហាង​ចំនួន ២១​នៅក្នុង​ទីក្រុង Shenzhen និង​បាន​តម្រូវ​ឲ្យ​បុគ្គលិក​ទាំងអស់​នៅក្នុង​ទីក្រុង ធ្វើតេស្ត​រក​វីរុស​កូ​រ៉ូ​ណា ក្រោយពេល​គេ​បាន​រកឃើញ​មានការ​ឆ្លង​កូ​រ៉ូ​ណា ៣​ករណី​នៅ​ហាង​មួយ​របស់ខ្លួន​។​

​ផ្សារ​ទំនើប​ខាងលើ និយាយថា អ្នក​ផ្សព្វផ្សាយ​ប្រេន​ចំនួន ២​នាក់ និង​សមាជិក​ម្នាក់ ដែល​បាន​បំរើការ​នៅក្នុង​ហាង​មួយ​នៃ​ផ្សារ​ទំនើប IBC ស្ថិតក្នុង​ស្រុក Luhu នៃ​ទីក្រុង Shenzhen ធ្វើតេស្ត​វិជ្ជមាន​កូ​រ៉ូ​ណា​។​

​ក្រុមហ៊ុន​និយាយ​ក្នុង​សេចក្តី​ប្រកាសថា “​បុគ្គលិក​ទាំងអស់​រប​ស់​ផ្សារ​ទំនើប Freshippo នៅក្នុង​ទីក្រុង Shenzhen ព្រមទាំង​ផលិតផល​អាហារ​ស្រស់​ទាំងអស់​នៅក្នុង​ហាង នឹង​ទទួល​ការធ្វើ​តេស្ត​។ លទ្ធផល​នៃ​ការធ្វើ​តេស្ត​នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ​ដោយ​រដ្ឋាភិបាល​”​។​

​ករណី COVID-19 នៅ Shenzhen​ត្រូវបាន​រកឃើញ ក្រោយពេល​ស្ត្រី​វ័យ ៤១​ឆ្នាំ​ម្នាក់ ដែល​បំរើការ​ជា​អ្នកលក់​ទឹកដោះគោ​ជូរ​នៅ​ផ្សារ​ទំនើប​ខាងលើ បាន​វិលត្រឡប់​មកពី​ស្រុកកំណើត​របស់គាត់​វិញ​គឺ​ទីក្រុង Lufeng និង​ត្រូវបាន​គេ​ធ្វើតេស្ត​រកឃើញ​មាន​ផ្ទុក COVID-19 នៅ​ថ្ងៃទី ១៤​។​

​ផ្សារ​ទំនើប IBC ត្រូវបាន​បិទទ្វារ និង​ដាក់​ក្រោម​ការត្រួតពិនិត្យ​របស់​ប៉ូលិស​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ដោយមាន​មនុស្ស​ប្រហែល ២០០​នាក់​តម្រង់​ជួយរ​នៅ​ខាងក្រៅ ដើម្បី​រក​ចាំ​ការធ្វើ​តេស្ត​រក COVID-19​។​

​កាលពី​ថ្ងៃទី ១៤​ម្សិលមិញ​ផងដែរ ចិន​បាន​រកឃើញ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ចំនួន ២២​ករណី​បន្ថែមទៀត ដែលមាន​ការថយចុះ​ចំនួន ៨​ករណី បើ​ធៀប​ទៅនឹង​ថ្ងៃទី ១៣​។​

​សូម​រំលឹកថា វីរុស​កូ​រ៉ូ​ណា បាន​ផ្ទុះឡើង​ដំបូង​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន និង​បាន​រា​ត​ត្បា​យ​យ៉ាង​លឿន​ទៅ​ជុំវិញ​ពិភពលោក​។​

​រហូតមកដល់​ថ្ងៃទី ១៥ ខែសីហា​នេះ ចិន​មាន​អ្នក​ឆ្លង​វីរុស​សរុប​ទាំងអស់​ចំនួន ៨៤.៨០៨​នាក់ និង​ស្លាប់ ៤.៦៣៤​នាក់​៕

ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CNA​

×