ភ្នំពេញ៖ កម្ពុជាបានចូលរួមវេទិកាអភិវឌ្ឍន៍ ពាណិជ្ជកម្មឌីជីថលអន្តរជាតិលើកទី២ និងសន្និសីទពាណិជ្ជកម្មឌីជីថលពិភពលោកលើកទី១ ដើម្បីអាចធ្វើពិពិធកម្មពាណិជ្ជកម្មតាមបែបបច្ចេកវិទ្យា ដោយការធ្វើពាណិជ្ជកម្មឌីជីថល ក្នុងកាលៈទេសៈនៃជំងឺរាតត្បាតកូវីដ១៩នេះ។
តំណាងរដ្ឋាភិបាល និងវិស័យឯកជន មានសភាណិជ្ជកម្មកម្ពុជា បានចូលរួមវេទិការនេះ តាមប្រព័ន្ធអនឡាញ ដោយបានបង្ហាញគោលបំណងនៃព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីពិភាក្សាអំពីហានិភ័យនៃពាណិជ្ជកម្មសកល ទម្រង់ថ្មីនៃការផ្សាយផ្ទាល់តាមប្រព័ន្ធអេឡិចត្រូនិក និងនិន្នាការថ្មីនៃពាណិជ្ជកម្មឌីជីថល ក្នុងកាលៈទេសៈនៃជំងឺរាតត្បាតកូវីដ១៩ ព្រមទាំងដើម្បីជំរុញផលិតផលប្រទេសរបស់ខ្លួន បង្កើតដៃគូជាមួយសភាពាណិជ្ជកម្មផ្សេងៗ និងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចដោយផ្ទាល់ជាមួយសហគ្រាសចិន។
តំណាងវិស័យឯកជន បានលើកឡើងនូវចំណុចសំខាន់ៗចំនួននៅក្នុងសន្និសីទពាណិជ្ជកម្មឌីជីថលនេះ ដូចជា- ផលប៉ះពាល់នៃជំងឺរាតត្បាតជាសកល កូវីដ-១៩ តួនាទីដ៏សំខាន់ និងនិន្នាការក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងសេវាតាមប្រព័ន្ធឌីជីថល ទំនាក់ទំនងពាណិជ្ជកម្មរវាងអាស៊ាន និងចិន និងទំនាក់ទំនងពាណិជកម្មរវាងកម្ពុជា និងចិនផងដែរ៕
ដោយ៖CEN