Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សរុប​ពេល​បួន​ថ្ងៃ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ ជាង​១​លាន​១​សែន​នាក់​

​ភ្នំពេញ​៖ ថ្ងៃទី​បួន​នាឱកាស​ឈប់សម្រាក កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ជាង​៣៣​ម៉ឺន​នាក់ ដោយឡែក​បើ​សរុប​ពេល​បួន​ថ្ងៃ​មាន​ជាង​១​លាន​១​សែន​នាក់​។​

​ក្នុង​ថ្ងៃទី​បួន​នាឱកាស​ឈប់សម្រាក​សង​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ ដែល​ត្រូវ​នឹង​ថ្ងៃ​ទៅ​២០ ខែសីហា ឆ្នាំ​២០២០​នេះ មាន​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ចេញ​ដើរ​ទស្សនា​កម្សាន្ត​នៅ​ទូទៅ​ប្រទេស​មាន​ចំនួន ៣៣៤,៣៩១​នាក់ ធៀប​នឹង​ថ្ងៃទី​បី កើនឡើង ២.៨៦% បើ​ធៀប​នឹង​ថ្ងៃទី​ពីរ គឺ​កើនឡើង ២០.៦៨% បើ​ធៀប​នឹង​ថ្ងៃ​ទីមួយ កើនឡើង ៤៣.៣១%​។​

​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ប្រាប់​ឱ្យដឹងថា ក្នុងចំណោម​ភ្ញៀវ​សរុប​មាន​ចំនួន​សរុប ៣៣៤,៣៩១​នាក់​នេះ មាន​ភ្ញៀវ​ជាតិ​ចំនួន ៣៣១,៨៣៦​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន ២,៥៥៥​នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ​មួយចំនួន​រួមមាន​៖ ខេត្តសៀមរាប​៖ ៤៥,៣០១​នាក់​*​ខេត្ត​កែប​៖ ៣៧,៦៧២​ក់​* ខេត្តកំពត​៖ ៣៥,៣០១​នាក់​* ខេត្តបាត់ដំបង​៖ ៣៤,៩៩០​នាក់​* ខេត្ត​ព្រះសីហនុ​៖ ២៧,០២០​នាក់​* ខេត្តពោធិ៍សាត់​៖ ១៧,០៦១​នាក់​* ខេត្តកោះកុង​៖ ១៣,៤១១​នាក់​* ខេត្តកណ្តាល​៖ ១២,៥៥១​នាក់​* ខេត្តព្រះវិហារ​៖ ១២,៤៤៨​នាក់​* ខេត្តកំពង់ឆ្នាំង​៖ ១០,៩១៧​នាក់​* ខេត្តរតនគិរី​៖ ១០,២២៨​នាក់​។​

​សរុប​ស្ថិតិ​ភ្ញៀវទេសចរ​រយៈពេល​បួន​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧-២០ ខែសីហា គឺមាន​ចំនួន ១,១៦៩,៨២៤​នាក់​។​
​ចំណែក​សភាពការណ៍​ស​ន្តិ​សុខ សណ្ដាប់​ធ្លាប់​នៅតាម​កន្លែង​មាន​ភ្ញៀវ​ទៅ​ទស្សនា​នោះ មិនមាន​បញ្ហា​អ្វី​ធំដុំ​នោះឡើយ​៕
​ដោយ​៖CEN

×