បុរសម្នាក់នៅក្នុងប្រទេសបង់ក្លាដេស បានកំពុងរង់ទទួលលក្ខខណ្ឌដ៏កម្រ ដែលមួយតួខ្លួនទាំងមូលរបស់គាត់ គ្របដណ្តប់ដោយដុំសាច់ «ដូចពងទឹក» គួរឲ្យអាសូរ ។
Shadot Hossain ជាឪពុកនៃកូន៣នាក់ ត្រូវបានគេជឿថា បានរងទទួលពីរោគសញ្ញាមានឈ្មោះវិទ្យាសាស្ត្រ Neurofibromatosis, គឺជាជំងឺហ្សែនដែលបង្កជាដុំសាច់ កកើតឡើងនៅលើជាលិកាសរសៃប្រសាទ ។ ដុំសាច់ទាំងនេះអាចរីកចម្រើននៅគ្រប់ទីកន្លែង នៅក្នុងប្រព័ន្ធសរសៃប្រសាទ ក្នុងនោះរួមមាន៖ ខួរក្បាល, ខួរឆ្អឹងខ្នង និងសរសៃប្រសាទ ។ Neurofibromatosis ជាទូទៅត្រូវបានវិនិច្ឆ័យនៅកុមារភាព ឬ នៅវ័យជំទង់ ។
ដុំសាច់ដ៏លើសលប់របស់បុរសអាយុ ៤៧ ឆ្នាំ ដ៏អភព្វរូបនេះ បានគ្របដណ្តប់រួចទៅហើយ នៅលើផ្ទៃមុខរបស់គាត់ ដែលគាត់អាចបាត់បង់ការមើលឃើញជាអចិន្ត្រៃយ៍ ។ ការលូតលាស់នៃដុំសាច់នេះ គឺធ្ងន់ធ្ងរណាស់ ដែលគាត់មិនអាចសូម្បីស្លៀកសម្លៀកបំពាក់… ។
គាត់និយាយថា៖ «វាពិតជាពិបាករស់នៅខ្លាំងណាស់ ជាមួយការឈឺចុកចាប់បែបនេះ ។ ខ្ញុំក៏រងទទួលនូវការរមាស់ខ្លាំង នៅលើខ្លួនប្រាណ និងក ។ ខ្លួនប្រាណរបស់ខ្ញុំមានអារម្មណ៍ធ្ងន់» ។
Shadot ដែលធ្វើការជាពលករកាលពីមុនមក បានកត់សម្គាល់ដំបូងឡើយ មានដុំសាច់មួយដុះនៅលើថ្ងាសរបស់គាត់ នៅពេលគាត់មានអាយុទើបតែ ១៣ ឆ្នាំ ប៉ុន្តែ នៅតែមានសុខភាពល្អ ។
ប៉ុន្តែ ឥឡូវនេះ គាត់ពុំអាចធ្វើការងារបានទៀតទេ និងសូម្បីត្រូវការការជួយផ្លាស់ប្តូរសម្លៀកបំពាក់ និងជួយជាមួយការប្រើប្រាស់បង្គន់ ។
ប្តីប្រពន្ធនេះ រួមនឹងកូនៗរបស់ពួកគេ ក៏នៅតែរស់ក្នុងជីវិតធម្មតា កាលពីប៉ុន្មានមុន ប៉ុន្តែ នៅក្នុងរយៈពេល ៥ ឆ្នាំ កន្លងមកនេះ លក្ខខណ្ឌរបស់ Shadot បានវិវត្តន៍កាន់តែអាក្រក់ ព្រោះតែដុំសាច់បានដុះគ្រប់ដណ្តប់ខ្លួនប្រាណទាំងមូលរបស់គាត់ ។ ហើយអ្វីៗដែលគួរឲ្យអាសូរនោះ គឺផ្ទៃមុខរបស់គាត់រុំព័ទ្ធជិតដោយដុំសាច់ទាំងនោះ ដែលជាហេតុធ្វើឲ្យគាត់ពិបាកក្នុងការអាចមើលឃើញបានច្បាស់ ៕ ចន្ទី