ភ្នំពេញ៖ គណៈប្រតិភូនៃអាជ្ញាធរអធិការកិច្ចរដ្ឋ និងប្រឆាំងអំពើពុករលួយ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដឹកនាំដោយលោក ស៊ីណា មៀងឡាវ៉ាន់ អនុប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋ និងប្រឆាំងអំពើពុក អមដំណើរដោយសមាជិកគណៈប្រតិភូចំនួន៦រូប បានមកដល់កម្ពុជាហើយ ដើម្បីមកបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃ។
គណៈប្រតិភូឡាវ ACU ឡាវ នឹងជួបពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន ACU កម្ពុជា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនៃអាជ្ញាធរអធិការកិច្ចរដ្ឋ និងប្រឆាំងអំពើពុករលួយឡាវ គ្រោងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ក្រសួងទំនាក់ទំនងរដ្ឋសភា និព្រឹទ្ធសភា និងអធិការកិច្ច អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ច្រកចេញចូលតែមួយ នៃសាលាខណ្ឌចំការមន រាជធានីភ្នំពេញ រួមជាមួយស្ថាប័នរដ្ឋមួយចំនួនទៀតផងដែរ។
សូមរំលឹកផងដែរថានេះ នេះជាដំណើទស្សនកិច្ចលើកទី២ របស់គណៈប្រតិភូឡាវ មកប្រទេសកម្ពុជា បន្ទាប់ពីស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយនៃព្រះរាជាណាចក្រកម្ពុជា បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការប្រឆាំអំពើពុករលួយ ជាមួយអាជ្ញាធរអធិការកិច្ចរដ្ឋ នុប្រឆាំងអំពើពុករលួយ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀងចន្ទន៍ កាលពីឆ្នាំ២០១៣៕ ដោយ៖កូឡាប