Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរ​ឧស្សាហកម្ម​ខេត្តកំពត​៖ អំបិល​ខេត្តកំពត​ឆ្នាំនេះ​ទទួលបាន​ទិន្នផល​ខ្ពស់​

​កំពត ៖ យោងតាម​របាយការណ៍​ពី​ការិយាល័យ​ស្រែអំបិល នៃ​មន្ទីរ​ឧស្សាហកម្ម​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​ការច្នៃ​នវានុវត្តន៍​ខេត្តកំពត​បាន ឲ្យ​ដឹងថា ខេត្តកំពត បាន​ផលិត​អំបិល​ប្រមាណ​ជិត ៨៤.០០០ តោន គិត​មកទល់ពេលនេះ ក្នុងឆ្នាំនេះ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។​

​លោក លោក កឹង ស៊ុន​ធាង ប្រធានការិយាល័យ​ស្រែអំបិល នៃ​មន្ទីរ​ឧស្សាហកម្ម​កំពត បាន​បង្ហាញថា តួលេខ​នេះ​មាន​ចំនួន ៨៣.៩៦៩ តោន​។​

​លោក​បន្តថា មាន​អ្នក​ផលិត​អំបិល​ប្រហែល ១៧៩ ក្រុម (​កសិករ ១.៦៥០ នាក់​) មាន​កសិដ្ឋាន​អំបិល ៣.៧២៦ ហិកតា​។ លោក​បន្ថែមថា អ្នក​ផលិត​អំបិល​ចាប់ផ្តើម​ផលិត​អំបិល ចាប់ពី​ខែមករា ដល់​ចុងខែ​កក្កដា​ឆ្នាំនេះ​។ លោក​បន្តថា​៖ «​ផលិតកម្ម​អំបិល​ឆ្នាំនេះ​ល្អ និង​មាន​គុណភាព​ខ្ពស់ ពីព្រោះ​អាកាសធាតុ​អំណោយផល​។​

​លោក​បាន​មានប្រសាសន៍ថា​៖“ ក្នុងចំណោម ៨៣.៩៦៩ តោន ៤៤.៨២២ តោន​ត្រូវបាន​លក់ និង​ចែកចាយ​ទូទាំងប្រទេស ហើយ​នៅសល់​ជាង ៣៩.០០០ តោន ត្រូវបាន​រក្សាទុក​ក្នុង​ស្តុក ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​នាពេល​អនាគត​” ។ លោក​ស៊ុន​ធាង បន្ថែមថា បាវ​មួយ (​ប្រហែល ៥០ គីឡូក្រាម​) ឥឡូវ​លក់​ក្នុងតម្លៃ ២ ទៅ ២,៥០ ដុល្លារ​៕
​ដោយ​៖CEN​

 

×