Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​បុរស​ចិន​ម្នាក់ ដាក់ពន្ធនាគារ​១៥​ឆ្នាំ សំណុំរឿង​សម្លាប់​សង្សារ រួច យក​សាកសព​នាង​ទៅ​ដុត​កម្ទេចចោល​ទាំងយប់​

​រាជធានី​ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃទី​២៥​ខែសីហា ឆ្នាំ​២០២០​នេះ លោក ទិ​ត​សុ​ទ្ធី បូរ៉ា​ឆាត ចៅក្រម ជំនុំ ជម្រះ​សាលា ដំបូង​រាជធានី​ភ្នំពេញ​និង​លោក សុក កែវបណ្ឌិត ជា​តំណាង​អយ្យការ បានសម្រេច ធ្វើការប្រកាស សាលក្រម​ជា​សាធារណៈ​ផ្តន្ទាទោស​ពិរុទ្ធជន​ឈ្មោះ យ៉ាង យ៉ាង​(Yang Yang) ភេទ ប្រុស អាយុ​ ២៨ឆ្នាំ ជនជាតិ​ចិន ដាក់ពន្ធនាគារ​១៥​ឆ្នាំ ក្រោម​ការចោទប្រកាន់ពីបទ​ឃាតកម្ម និងលាក់កំបាំងសាកសព ។​ ប៉ុន្តែ​តែតុលា​ការ​​បានផ្តល់​សិទ្ធិ​ដល់​ពិរុទ្ធជន​ក្នុង​ការប្តឹង​ឧទ្ធរណ៍​តាម កំណត់​ច្បាប់បើមិនសុខចិត្ត​ទទួលយកការសម្រេច​នេះ​។​

​សូមបញ្ជាក់ថា ពិរុទ្ធជន​ឈ្មោះ Yang Yang (​យ៉ាង យ៉ាង​)​អាយុ​២៨​ឆ្នាំ ត្រូវ​សមត្ថកិច្ច ឃាត់ ខ្លួន នៅ​ចំណុច​ក្រុមហ៊ុន THE PARK WAY នៅ​ផ្លូវ​លេខ​២៧៣ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ ឬ​ស្សី​កែវ ។ ហើយ​តុលាការក្រុង​បាន​ជំនុំ​ជម្រះ​កាល ពីថ្ងៃ​ទី​២៨​ខែកក្កដា​ឆ្នាំ​២០២០ គាត់​បាន​ឆ្លើយ​សារភាព​នៅក្នុងសាល​សវនាការ​ថា​គាត់ពិតជាបានសម្លាប់​នារី​រង​គ្រោះជា​សង្សារ​មានឈ្មោះ MIAO XIAOLIN និងយកសពទៅដុតកម្ទេចចោល​ពិតមែន​។​ ជនជាប់ចោទ​បាន​សារភាពថា ខ្លួន​បានចូលមក​ប្រទេស​កម្ពុជា កាលពី​អំឡុង​ខែ​១០ ឆ្នាំ​២០១៦ តាម​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ មក​ធ្វើការ​ក្នុង​ក្រុមហ៊ុន THE PARK WAY លុះដល់​ឆ្នាំ​២០១៨ ក៏បាន​ស្គាល់​ជនរងគ្រោះ​ហើយស្រលាញ់គ្នា​ជា​សង្សារ​ដោយ​ជួល​ផ្ទះសំណាក់​យីហោ ហ្វី​បារី​ស បន្ទប់លេខ​២០៦ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​តាម​សមត្ថកិច្ច​អះអាងថា ​ដល់​ថ្ងៃទី​២៩ ​ខែមិថុនា​ ឆ្នាំ​២០១៩,​ពិរុទ្ធជន​ខាងលើ ប្រាប់​ឲ្យ​ជនរងគ្រោះជាសង្សារ​ទៅយក​កូន​ចេញ ព្រោះខ្លួន​មាន​ប្រពន្ធ​រួចហើយ តែ​ជនរងគ្រោះ​មិន​ព្រម ក៏មានការឈ្លោះប្រកែកគ្នា ​ហើយ​គាត់​ក៏​ច្រាននាង​ឲ្យ​ដួល​ទៅលើ​ឥដ្ឋ​បណ្តាល​ឲ្យ​សន្លប់​និងយកកន្សែងពោះគោ​មក​រិត​-ក នាង​រហូតដល់​នាង​ស្លាប់​។​

​ពិរុទ្ធជន​រូបនេះ​បាន​និយាយថា​បន្ទាប់មក​គាត់​បាន​ទៅ​ទិញ​វ៉ា​លីមួយ​នៅ​ផ្សារ​ថ្មី តម្លៃ ៨០​ដុល្លារ យកសាកសព​នាងដាក់​ក្នុង​វ៉ា​លី រហូតដល់ម៉ោងប្រហែល ៨​យប់​ថ្ងៃកើតហេតុ ទើប​គាត់យក​វ៉ា​លី ដែលមានសាកសព​ដឹក តាមរថយន្ត​មួយគ្រឿង​ម៉ាក Lexus RX 330 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AM-1334 និង​ទិញ​សាំង​មួយ​ដប រួច​ដឹក​សាក សព​យកទៅ​ដុតចោល​នៅ​ចំណុច​ដី​ឡូ​តិ៍​លី​យ៉ុង​ផាត់ ហើយគេចខ្លួន ទៅ​ប្រទេស​ចិន​នៅ​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៩​។​

​គួរ​បញ្ជាក់ថា ​រហូតដល់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ ជនសង្ស័យ ក៏​ត្រឡប់មកធ្វើការក្នុងក្រុមហ៊ុន​វិញ ដោយបាន​គិតថា​ពុំមាន​អ្នកណាដឹង​រឿងនេះ តែ​ពេលមកដល់​ក្រុមហ៊ុន វិញ​ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន​តែម្តង​។ ​ប្រទះឃើញ​សាកសព​ត្រូវបាន​គេ​ដុតបំផ្លាញ​នេះ បានកើត​ឡើងកាលពី​យប់ ថ្ងៃទី ២៩ ខែមិថុនា ​ឆ្នាំ​២០១៩ ​ស្ថិតនៅ​ផ្លូវលំ ភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង​ខណ្ឌ ជ្រោយចង្វា រាជធានី ភ្នំពេញ ៕ ដោយ​៖​ឡេង បញ្ញា​ឬ​ទ្ធិ​

 

×