Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​សេដ្ឋកិច្ច​ប្រកាសថា​៖ ក្រុម​សម្ព័ន្ធ​ធានារ៉ាប់រង​អាច​ចាប់ផ្តើម​លក់​កញ្ចប់​ធានារ៉ាប់រង​ជំងឺ​កូវ​ដ​១៩ ដល់​ជនបរទេស​ចូលមក​កម្ពុជា​ចាប់ពីពេលនេះ​តទៅ​

​ភ្នំពេញ​៖ កន្លងមក គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​វិធានការ​សុខាភិបាល​ក្នុងការ​ការពារ ទប់ស្កាត់ និង​ឆ្លើយតប​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ សម្រាប់​អនុវត្ត​លើ​អ្នកដំណើរ​បរទេស​ចូលមក​ប្រទេស​កម្ពុជា ដែល​ក្នង​នោះ​មាន​លក្ខខណ្ឌ​មួយ តម្រូវ​ឲ្យ​អ្នកដំណើរ​មួយចំនួន ត្រូវ​មានការ​ធនា​រ៉ាបរង​សុខភាព​លើ​ជំងឺ​កូ​វីដ​១៩​។

​ដើម្បី​ចូលរួម​គាំទ្រ និង​សម្រួល​ការអនុវត្ត​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ដំណើរការ​រលូន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានធ្វើ​ការសហការ​ជិតស្និទ្ធ​ជាមួយ​សមាគម​ធានារ៉ាបរង​កម្ពុជា ក្នុងការ​សម្របសម្រួល​ក្រុមហ៊ុន​ធានារ៉ាប់រង​ទាំងអស់ ដែលមាន​ចំណាប់អារម្មណ៍​ក្នុង​ការផ្តល់សេវា​ធានារ៉ាប់រង​សុខភាព​លើ​ជំងឺ​កូ​វីដ​១៩​នេះ​។ ជា​លទ្ធផល​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​ចំនួន​៨ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​ចំនួន ១ បាន​ចូល​រួមគ្នា​បង្កើតជា​ក្រុម​សម្ព័ន្ធ​ធានារ៉ាប់រង ដើម្បី​ផ្តល់​សេវា​ធានារ៉ាប់រង​សុខភាព​លើ​ជំងឺ​កូ​វីដ​១៩ ចំពោះ​អ្នកដំណើរ​បរទេស​ដែល​ចូលមក​ប្រទេស​កម្ពុជា​។

​ក្រុមហ៊ុន​ដែល​ចូលរួម​ក្នុង​ក្រុម​សម្ព័ន្ធ​ធានារ៉ាប់រង​នេះ នឹង​ផ្តល់​ការធានារ៉ាប់រង​រួមគ្នា ទៅលើ​ហានិភ័យ​នៃ​ធានារ៉ាប់រង​សុខភាព​លើ​ជំងឺ​កូ​វីដ​១៩ គិត​ចាប់ពី​ពេលដែល​បុគ្គល​ត្រូវបាន​ធានា ត្រូវបាន​ពិនិត្យ ឃើញ​លទ្ធផល​តេស្ត​វិជ្ជមាន​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​រយៈពេល​សុពលភាព​នៃ​បណ្ណ​សន្យា​រ៉ាប់រង ហើយ​ត្រូវ​បានដាក់​ឲ្យ​ព្យាបាល​នៅ​មន្ទីរ​រដ្ឋ​ដែល​កំណត់ដោយ​ក្រសួងសុខាភិបាល រហូត​ជាសៈ​ស្បើយ​។ ក្រុម​សម្ព័ន្ធ​រ៉ាប់រង នឹង​ទទួលបន្ទុក​លើ​ការចំណាយ​សម្រាប់​ការព្យាបាល​ជំងឺ​នេះ ដែល​អាច​រ៉ាប់រង ទឹកប្រាក់​ចំណាយ​ហូត​ដល់​ចំនួន ៥​ម៉ឺន​ដុល្លារ​អាមេរិក​។

​ក្រុមហ៊ុន​ចូលរួម​ក្នុង​សម្ព័ន្ធ​ធានារ៉ាប់រង​នេះ​រួមមាន​៖ ក្រុមហ៊ុន​ធានារ៉ាប់រង ហ្វ​ត​តេ អ៊ី​ន​សួ​រី​ន​ហ៍ ខេ​ម​បូ​ឌា ភីអិលស៊ី​, ក្រុមហ៊ុន​ធានារ៉ាប់រង​កម្ពុជា​វៀតណាម ក្រុមហ៊ុន​ធានារ៉ាប់រង​មេ​នូ​ឡាយ​ហ្វ៍ ក្រុមហ៊ុន​ធានារ៉ាប់រង​ព្រូ​ដិ​នស​ល ក្រុមហ៊ុន​ធានារ៉ាប់រង​ហ្វ​ត​តេ​ឡាយ​ហ្វ៍ ក្រុមហ៊ុន​ធានារ៉ាប់រង អេ អាយ អេ ក្រុមហ៊ុន​ធានារ៉ាប់រង​ដាយ​អ៊ិ​ឈិ អ៊ី​ន​សួ​រិ​នស៍ ក្រុមហ៊ុន​ធានារ៉ាប់រង​ហ្ក្រេ​ន ឆាយ​ណា ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​កម្ពុជា​រី ។​

​ក្រសួង​សេដ្ឋកិច្ច​ថា រយៈពេល​ធានា មាន​២០​ថ្ងៃ ឬ​តិចជាង ដោយឡែក បុព្វលាភ គឺ​ចំនួន ៩០​ដុល្លារ ដែល​ប្រាក់​ធានារ៉ាប់រង ចំនួន ៥០.០០០​ដុល្លារ គិត​ចាប់​ពីថ្ងៃ​មកដល់​ប្រទេស​កម្ពុជា​។ ក្នុងនាម​ជា​ក្រុមហ៊ុន​នាំមុខ​នៃ​ក្រុម​សម្ព័ន្ធ ក្រុមហ៊ុន​ធានារ៉ាបរង ហ្វ​ត​តេ ជា​អ្នកចាត់ចែង​និង​គ្រប់គ្រង​ដំណើរ​ការលក់ ការចេញ​បណ្ណ​សន្យា​រ៉ាប់រង​ជូន​អតិថិជន និង​ការដោះស្រាយ​សំណង​៕
​ដោយ​៖CEN


×