Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា លី ហួរ អធិរាជ​ជោគជ័យ​លើ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

​ភ្នំពេញ​ ៖ ក្រុមហ៊ុន​លី ហួរ គ្រុប បាន​បោះទុន​រកស៊ី​ពហុ​វិស័យ​នៅ​កម្ពុជា ហើយ​មនុស្ស​ភាគច្រើន​បាន​ស្គាល់​យីហោ​ហាង​ប្ដូរប្រាក់​លី​ហួរ​ដ៏​ល្បី​ទូទាំងប្រទេស​។ ក្រៅពី​អាជីវ​កម្មនេះ​ឧកញ៉ា លី ហួរ ជា​អធិរាជ​ជោគជ័យ​លើ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា បាន​បោះជំហាន​មួយ​កាន់តែ​ធំ​ថែមទៀត ក្នុង​វិស័យ​ហិរញ្ញវត្ថុ គឺ​ការបង្កើត​នូវ​ធនាគារពាណិជ្ជ​ដ៏​ធំ​មួយ ក្រោម​ការចាប់​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ជប៉ុន​។​

​ក្រោម​ការដឹកនាំ​របស់ ឧកញ៉ា លី ហួរ បច្ចុប្បន្ន ក្រុមហ៊ុន លី ហួរ គ្រុប មានក្រុមហ៊ុនធំយ៉ាងតិច៨ ដោយ​ផ្ដោត​ស្ទើរតែ​គ្រប់ វិស័យ​រាប់​តាំងពី​ជំនួញ​គ្រឿងអលង្ការ មានតម្លៃ និង ហាងឆេង​ប្ដូរប្រាក់ កសិកម្ម អចលនទ្រព្យ និង​វិស័យ​ហិរញ្ញវត្ថុ​ដែលជា​គ្រឹះ​រឹងមាំ​របស់​លី​ហួ​គ្រុប​។​

​ជោគជ័យ​របស់​ឧកញ៉ា លី ហួរ នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ គឺ​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ដ៏​ធំ ដោយបាន​ប្រែក្លាយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ លី ហួរ ទៅជា​ធនាគារពាណិជ្ជ​ដ៏​ធំ​មួយ ដែលមាន​ឈ្មោះថា អេស​.​ប៊ី​.​អាយ លី ហួរ​។ ធនាគារ អេស​.​ប៊ី​.​អាយ លី ហួរ គឺជា បុត្រ សម្ព័ន្ធ របស់​ក្រុមហ៊ុន ជប៉ុន អេស​.​ប៊ី​.​អាយ ហូល​ឌី​ង ដែល ចុះ បញ្ជី នៅ ក្នុង ទីផ្សារ ភាគហ៊ុន​តូ​ក្យូ​។​

​លោក អ៊ុត សឿង ដែលជា​អគ្គនាយក នៃ ធនាគារ អេស​.​ប៊ី​.​អាយ លី ហួរ ថ្មី​នេះ បាន​បញ្ជាក់ថា ការចាប់​ដៃគូ​រវាង ក្រុមហ៊ុន លី ហួរ ជាមួយនឹង ក្រុមហ៊ុន ជប៉ុន SBI Holdings ដើម្បី​ប្រែក្លាយគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ លី ហួរ ទៅជា​ធនាគារពាណិជ្ជ SBI Ly Hour នេះ គឺជា​ការគិតគូរ ប្រកប ដោយ​ចក្ខុវិស័យ​វែងឆ្ងាយ របស់ លោក​ឧកញ៉ា លី ហួរ ក្នុងការ បោះជំហាន មួយកម្រិត​ទៀត នៅក្នុង វិស័យ ហិរញ្ញវត្ថុ​។​

​គួរ​បញ្ជាក់ថា យោងតាម​របាយការណ៍​ពី​ធនាគារជាតិ បច្ចុប្បន្ន មាន​គ្រឹះស្ថាន​ធនាគារពាណិជ្ជ​ចំនួន ៥១ ធនាគារ​ឯកទេស ចំនួន ១៤ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ចំនួន ៦ និង​គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ ចំនួន ៧៦៕ ដោយ ៖ CEN

×