ឆ្នាំជូត ៖ រាសីស្រុតចុះ។ ការងារ ងាយកើតមានវិវាទដោយបង្កផលអាក្រក់ដល់ខ្លួនឯង, ប្រឹងប្រែងទប់ស្កាត់។ វិនិយោគជួបហានិភ័យធំ, ល្អបំផុតគួរនៅស្ងៀមរង់ចាំឱកាសថ្មី។ មនោសញ្ចេតនា កុំបង្ខំឲ្យគូស្នេហ៍ត្រូវតាមខ្លួន។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសនិរតី។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ។ ការងារ បង្កប់អស្ថិរភាព និងហានិភ័យច្រើន ដូច្នេះធ្វើការអ្វីក៏ត្រូវប្រយ័ត្នប្រយែង មានរឿងអ្វីត្រូវនឹងនរដោះស្រាយ។ ថ្ងៃនេះត្រូវចៀសឆ្ងាយពីសកម្មភាពល្បែងស៊ីសង ប្រសិនមិនដូច្នេះទេ អ្នកងាយត្រូវជាប់សំណាញ់ច្បាប់។ មនោសញ្ចេតនា ពិបាករកឃើញសម្លេងរួម។ ទិសនាំលាភទិសខាងលិច តំណមទិសខាងកើត។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំខាល ៖ ស្រុតចុះ។ ការងារ ប្រឈមមុខនឹងការស្តីបន្ទោសរបស់អ្នកដទៃធ្វើឲ្យអ្នកមានអារម្មណ៍នឿយណាយ ចូរអត់ធ្មត់ ទើបឈានដល់ជោគជ័យ។ ថ្ងៃនេះប្រយ័ត្នមានការល្បួងឲ្យអ្នកចំណាយប្រាក់ ត្រូវនឹងនរ។ មនោសញ្ចេតនា មិនល្អប្រសើរ ប្រឈមហានិភ័យបែកបាក់។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំថោះ ៖ រាសីឡើងខ្ពស់។ ការងារ ត្រូវយកចិត្តទុកដាក់បង្កើនការសហការជាមួយអ្នករួមការងារ ទើបគ្រប់យ៉ាងអាចដំណើរការទៅដោយរលូន។ ចំណូលមានកម្រិតចាយវាយត្រូវសន្សំសំចៃ។ មនោសញ្ចេតនា រីកចម្រើនល្អ ឈានថែមួយជំហានវែង ក្នុងទំនាក់ទំនងជាមួយដៃគូ។ ទិសនាំលាភទិសនិរតី តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីឡើងខ្ពស់។ ការងារ ការប្រកួតប្រជែងក៏បង្កលក្ខណៈឲ្យអ្នកមានបន្ថែមថាមពល ដើម្បីប្រយុទ្ធ ត្រូវរក្សាស្ថិរភាពនេះ។ វិនិយោគមានឱកាសល្អច្រើន លាភចូលយ៉ាងគាប់ចិត្ត។ មនោសញ្ចេត អ្នកនៅលីវនឹងបានជួបមនុស្សដែលខ្លួនស្រឡាញ់។ ទិសនាំលាភទិសខាងលិច តំណមទិសខាងកើត។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ ការងារ រាសីកំពុងល្អ គ្រប់យ៉ាងសុទ្ធតែសម្រេចជោគជ័យជួបការលំបាកតែងមានអ្នកជួយជ្រោមជ្រែង។ ចំណូលល្អប្រសើរ មានឱកាសពង្រីកសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន។ មនោសញ្ចេតនា អ្នករៀបការរួចនឹងមានព័ត៌មានរីករាយស្មានមិនដល់។ ទិសនាំលាភ ទិសខាងកើត តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសារឆ្នាំឆ្លូវ៕
ឆ្នាំមមី ៖ រាសីស្រុតចុះ។ ការងារ សភាពផ្លូវចិត្តមិនល្អ ឥទ្ធិពលច្រើនដល់ការងារ។ ថ្ងៃនេះពុំល្អប្រសើរសម្រាប់ការបណ្តាក់ទុនរកស៊ី ល្អបំផុតគួររង់ចាំឱកាសថ្មី។ មនោសញ្ចេតនា កុំរុញខ្លួនឯងផ្ទប់នឹងជញ្ជាំង រឿងអ្វីក៏មានទិសដោះស្រាយដែរ។ ទិសនាំលាភទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំមមែ ៖ រាសីល្អមធ្យម។ ការងារ ទោះបីមានការលំបាក តែរឿងគ្រប់យ៉ាងនៅតែត្រូវបានអ្នកដោះស្រាយដោយស្រេចបាច់។ មានឱកាសរកចំណូលបន្ថែម លុយកាក់កាន់តែពេញៗដៃ។ មនោសញ្ចេតនា សុភមង្គលជាថាមពលជួយឲ្យអ្នកឆ្លងផុតរាល់ការលំបាក។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំវក ៖ រាសីល្អមធ្យម។ ការងារ គ្រប់យ៉ាងអំណោយផលល្អ មានស្នាដៃធំៗច្រើន។ អ្នកមានឱកាសរកប្រាក់យ៉ាងល្អ ប៉ុន្តែត្រូវភ្លឺស្វាង កុំលោភលន់។ មនោសញ្ចេតនា ពិបានដូចចិត្ត អ្នកទាំង២ងាយឈ្លោះប្រកែក ខឹងនឹងគ្នា។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំរកា ៖ រាសីឡើងខ្ពស់។ ការងារ ស្ថិរភាពក្នុងការងារនាំមកឲ្យអ្នកនូវប្រភពចំណូលនឹងនរ។ លុយចូលលុយចេញជារឿងធម្មតា មិនត្រូវតានតឹងជ្រុល។ មនោសញ្ចេតនា បាននៅជាមួយមនុស្សដែលខ្លួនស្រឡាញ់ ពោរពេញដោយក្តីរីករាយ និងសុភមង្គល។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំចរ ៖ រាសីស្រុតចុះ។ ការងារ ងាយដោយសារតែពាក្យចរចាមអារ៉ាម នាំឲ្យឥទ្ធិពលដល់ផ្លូវចិត្ត ត្រូវនឹងនរពង្រឹងស្មារតីប្រមូលផ្តុំបំពេញកិច្ចការឲ្យបានល្អ។ មិនត្រូវចូលរួមក្នុងល្បែងស៊ីសងគ្រប់ប្រភេទ ពុំនោះទេអ្នកនឹងជួបរឿងស៊យធំ។ មនោសញ្ចេតនា សេចក្តីស្នេហាហាក់ដូចជាកូនឈើរដែរ ចាំបាច់ត្រូវចេះថែទាំស្រោចទឹកដាក់ជី។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំកុរ ៖ រាសីស្រុតចុះ ។ ការងារ ត្រូវនឹងនរប៉ិនប្រសប់ដោះស្រាយទំនាស់ក្នុងការងារ។ ចំណូលមានកម្រិត ចាយវាយត្រូវសន្សំសំចៃ។ មនោសញ្ចេតនា ពិបាករកឃើញចំណុចរួម។ ដូច្នេះ អ្នកទាំង២ងាយឈ្លោះប្រកែក គុំកួនគ្នា។ ទិសនាំលាភទិសខាងលិច តំណមទិសខាត្បូង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕