ភ្នំពេញ៖បុរសវ័យចំណាស់ម្នាក់បានបើករថយន្តក្នុងល្បឿនលឿនជ្រុលចង្កូត ចូលគំនូសផ្លូវទៅប៉ះនឹងរថយន្តកុងតឺន័រពីក្រោយបណ្ដាលឲ្យបាក់ជើងយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 11 និង 30 នាទីយប់ថ្ងៃសុក្រទី 28 ខែសីហាឆ្នាំ 2020 នៅតាមបណ្ដោយផ្លូវជាតិលេខ 4 ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តកូរ៉េមួយគ្រឿងដែលពាក់ផ្លាកលេខ ភ្នំពេញ 3C 1708 រួមដំណើគ្នា បួននាក់មកពីខេត្តកំពង់ស្ពឺក្នុងទិសដៅពីលិច មកកើតក្នុងល្បឿនលឿនពេលជិតមកដល់កន្លែងកើតហេតុ គេបានឃើញរថយន្តកុងតឺន័រមួយគ្រឿងទៀត ដែលពាក់ផ្លាកលេខ ភ្នំពេញ 3C 1502 ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសពីខាងកើតមកលិចលុះមកដល់ចំណុចកើតហេតុ
ត្រូវរថយន្តកូរ៉េជ្រុលចង្កូតចូលទៅបុកចំពីចំហៀងបណ្ដាលឱ្យរថយន្ដកូរ៉េនោះខ្ទេចផ្ទៃពីខាងមុខទាំងស្រុង និងរងរបួសធ្ងន់បាក់ជើងតៃកុងរថយន្តកូរ៉េ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយ នឹងជំនាញទាក់ទងទៅខាងចរាចរណ៍ក្រុង ឱ្យចុះមកធ្វើការវាស់វែងនិងធ្វើកំណត់ហេតុយករថយន្ត 2 គ្រឿងយកទៅក្រុងដើម្បីរក្សាទុករង់ចាំ ដោះស្រាយនៅពេលក្រោយ៕ដោយ៖ សា មេត