ទីផ្សារភាគហ៊ុនអាមេរិក ទើបឆ្លងកាត់ការធ្លាក់ចុះតម្លៃហ៊ុន ២លើកជាបន្តបន្ទាប់ដោយមូលហេតុថា អ្នកវិនិយោគបារម្ភខ្លាចហានិភ័យ នៃការក្ស័យធនរបស់រដ្ឋាភិបាលនៅចុងខែនេះ ក៏ដូចជាកង្វល់ចំពោះបញ្ហាធនាគារកណ្តាលអាមេរិក អាចបង្កើនអត្រាការប្រាក់។
ទីផ្សារភាគហ៊ុនអាមេរិក ឆ្លងកាត់ការធ្លាក់ចុះតម្លៃហ៊ុនខ្លាំង។
ប្រភពពី Reuters ការបិទបញ្ចប់ផ្សារហ៊ុនប្រចាំថ្ងៃ ៥ កុម្ភៈ លិបិក្រម Dow Jones លើទីផ្សារភាគហ៊ុនអាមេរិកធ្លាក់ចុះ 1.175ពិន្ទុ ឬ ថយចុះ ៤,៦% ដែលជាកម្រិតធ្លាក់គំហុកគិតចាប់ពីវិបត្តិហិរញ្ញវត្ថុនៅឆ្នាំ ២០០៨មក ។ លិបិក្រម S&P 500 ក៏ធ្លាក់ចុះខ្លាំងដល់ទៅ ៣,៨% ហើយ Nasdaq giảm 3,7% ក៏ធ្លាក់ចុះ ៣,៧%។
នេះក៏ជាការធ្លាក់ដ៏គំហុកជាលើកទី២ នៅពេលក្រសួងពលករអាមេរិកប្រកាសជាសាធារណៈនូវរបាយការណ៍អំពីការងារធ្វើនៅខែមករា ដើមឆ្នាំ។ ប្រសិនគិតដោយឡែកតែក្នុងសប្តាហ៍មុន ការសម្រុកលក់ចេញប័ណ្ណភាគហ៊ុន ធ្វើឲ្យទីផ្សារមូលប័នអាមេរិកខាតបង់អស់ ១.០០០លានដុល្លារ។
តាមការវាយតំលៃរបស់អ្នកជំនាញការបរិបទសម្រុកលក់ចេញបែបនេះរបស់អ្នកវិនិយោគ ដោយសារតែពួកគេកាន់តែមានការភ័យព្រួយចំពោះកិច្ចអភិសេដ្ឋកិច្ច ក្រោយការសម្រេចកាត់បន្ថយរបស់សេតវិមាន។ ម្យ៉ាងទៀត ខឿនសេដ្ឋកិច្ច ដែលកំពុងស្ថិតនៅក្នុងសីតុណ្ហភាពប្រមូលផ្តុំបង្កើតការងារ ធ្វើឲ្យធនាគារកណ្តាល (FED)។
កង្វល់ដ៏ធំមួយផ្សេងទៀត របស់វិនិយោគគិនផ្សារហ៊ុន នោះគឺបញ្ហាបំណុលសាធារណៈរបស់រដ្ឋការអាមេរិកបានកើនកៀកពិដាន។ ប៉ុន្តែរហូតដល់ថ្ងៃ ៥ ខែកុម្ភៈ គេនៅពុំទាន់ឃើញមានសញ្ញាណាមួយបង្ហាញថា រដ្ឋការអាមេរិកនឹងតម្លើងទៅតាមបំណុល ដើម្បីបញ្ចៀសពីការក្ស័យធន៕ ចន្ទ្រា