Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះ​ស្រឡាញ់​ខ្លាំង​យ៉ាងណា ឪពុកម្តាយ​គ្រប់រូប​ពុំគួរ​ធ្វើ​រឿង​ទាំងនេះ​​ឡើយ​

​ទោះបីជា​អ្នក​ស្រឡាញ់​កូន​យ៉ាងណាក៏ដោយ បើ​អ្នក​មិន​ចង់​ឲ្យ​កូន​មាន​អនាគត​មិនល្អ អ្នក​គួរតែ​ចៀស​កុំ​ធ្វើ​រឿង​ទាំង​៣​នេះ​ឲ្យ​សោះ​។ តើ​មាន​អ្វី​ខ្លះទៅ​?

— អ្នក​មិនគួរ​តែងតែ​បំពេញ​បំណង​របស់គេ​ទេ ដោយ​គេ​ចង់បាន​អ្វី អ្នក​ឲ្យ​គេ​នូវ​របស់​នោះ​។ ការធ្វើ​បែបនេះ នឹង​អាចធ្វើ​ឲ្យ​កូន​អ្នក​ខូច​បាន​យ៉ាង​ងាយ​។ ដូចនេះ អ្នក​គួរតែ​ចេះ​ថ្លឹងថ្លែង​មើលថា រឿង​ណា​គួរតែ​បណ្តោយ​តាម រឿង​ណា​គួរតែ​បដិសេធ​។​

— អ្នក​មិនគួរ​ទុក​កូន​ជា​របស់​ទាំងអស់​របស់​អ្នក​ឡើយ​។ នៅពេលដែល​អ្នក​តែងតែ​ធ្វើ​គ្រប់យ៉ាង​ដើម្បី​គេ នោះគេ​នឹងមិន​អាច​លូតលាស់​បានឡើយ​។ ដូចនេះ បើ​អ្នក​ចង់​ឲ្យ​គេ​មាន​អនាគត​ល្អ អ្នក​មិនគួរ​ធ្វើ​ដើម្បី​គេ​ច្រើនពេក​ឡើយ ទើប​គេ​ដឹង​ពី​ភាពលំបាក​នៃ​ជីវិត​។​

— ទោះបីជា​អ្នក​ស្រឡាញ់​កូន​យ៉ាងណាក៏ដោយ ក៏​មិនគួរ​រស់នៅ​ជាមួយ​គេ​ដែរ​បើ​អ្នកមាន​លទ្ធភាព ព្រោះ​នៅពេលដែល​គេ​មាន​ប្តី ឬ​ប្រពន្ធ នឹង​អាច​កើត​មានរឿង​ច្រើន​។ ម្យ៉ាងទៀត មានកូន​ខ្លះ​ក៏​ទុក​អ្នក​ម្តាយ​ជា​អ្នកបម្រើ​ផងដែរ ដោយ​ប្រើ​អ្នក​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ​មិនចេះចប់​ឡើយ ព្រោះ​គេ​អាង​គេ​មាន​លុយ​មក​ចិញ្ចឹម​អ្នក​៕

​ប្រភព​៖ health.com.kh​

×