Monday, September 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​កម្ពុជា​ចេញ​អនុក្រឹត្យ​កំណត់​និតិ​វិធី​នៃ​ការផ្តល់​លិខិតអនុញ្ញាត​ឬ​អាជ្ញាប័ណ្ណ​ដល់​អន្តរការី និង​បុគ្គល​ផ្តល់​សេវា​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​

​ភ្នំពេញ​៖​រដ្ឋាភិបាល​កម្ពុជា​បានចេញ​អនុក្រឹត្យ​កំណត់​ប្រភេទ បែបបទ និង​និតិ​វិធី​នៃ​ការផ្តល់​លិខិតអនុញ្ញាត​ឬ​អាជ្ញាប័ណ្ណ​ដល់​អន្តរការី និង​បុគ្គល​ផ្តល់​សេវា​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច និង​ការលើកលែង​។​

​អនុក្រឹត្យ លេខ ១៣៤ អនក្រ​.​បក នេះ​ចុះហត្ថលេខា​ដោយ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ប៉ាន សូរ​ស័ក្តិ និង រដ្ឋមន្ត្រី​ប្រៃសណីយ៍​និង​ទូ​រគ​នាគ​មន៍​កម្ពុជា ជា វ៉ាន់​ដែ​ត​។

​អនុក្រឹត្យ​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​រូបវន្តបុគ្គល សហគ្រាស​ឯកជន និ​តី​បុគ្គល និង​សាខា​ក្រុមហ៊ុន បរទេស​ដែល​ធ្វើ​ប្រតិបត្តិការ​និង​សកម្មភាព​ពាណិជ្ជកម្ម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ឬ​ផ្តល់​សេវា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ពី​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​ក្រៅប្រទេស ឬ​ពី​ក្រៅប្រទេស​ចូលមកក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្រសួងពាណិជ្ជកម្ម ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ក្នុងការ​គ្រប់គ្រង​និង​ផ្តល់​លិខិតអនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​ដល់​អន្តរការី​និង​បុគ្គល​ផ្តល់​សេវាកម្ម​ពាណិជ្ជកម្ម ឲ្យ​ដំណើរការ​ជា​ស្វ័យប្រវត្តិ​នៃ​ទិន្នន័យ ព័ត៌មាន ឬ​ឯកសារ រួមបញ្ចូល​ទាំង​ឧបករណ៍​អេឡិចត្រូនិក សម្រាប់​រក្សាទុក​ទិន្នន័យ ព័ត៌មាន ឬ​ឯកសារ​នោះ​។

​ការរៀបចំ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក្នុង​កម្រិត​ជាតិ​និង​អន្តរជាតិ ជា​សមត្ថកិច្ច​របស់​ក្រសួងពាណិជ្ជកម្ម ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ដោយ​ធ្វើការ​សម្របសម្រួល​ជាមួយនឹង​ក្រសួង ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ​។

​អាជ្ញាប័ណ្ណ​សម្រាប់​ប្រតិបត្តិ​ការផ្តល់សេវា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ត្រូវ​ផ្តល់​ឲ្យ​និតិ​បុគ្គល​និង​សាខា​ក្រុមហ៊ុន​បរទេស ដែល​ធ្វើ​ប្រតិបត្តិការ និង​សកម្មភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដូចខាងក្រោម​៖ សេវា​គេហទំព័រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក សេវា​ថ្នាល​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក សេវា​ទីផ្សារ​អន​ឡាញ សេវា​គេហទំព័រ​ដេញថ្លៃ​អន​ឡាញ សេវា​ស្រដៀង​គ្នា​ផ្សេងទៀត​ដែល​ផ្តល់​តាមរយៈ​កម្មវិធី​កុំព្យូទ័រ ឬ​ឧបករណ៍​វៃឆ្លាត​សម្រាប់​ការជំរុញ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។
​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ត្រូវ​ផ្តល់​ឲ្យ​រូបវន្តបុគ្គល ឬ​សហគ្រាស​ឯកបុគ្គល​ដែល​នឹង​ប្រកប​អាជីវកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រួមទាំង​រូបវន្តបុគ្គល ឬ​សហគ្រាស​ឯកបុគ្គល​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ឬ ប្រព័ន្ធ​អេឡិចត្រូនិក ជា​មធ្យោបាយ​ក្នុងការ​ផ្គត់ផ្គង់​ទិញ លក់ទំនិញ​និង​ឬ​សេវា​។

​ត្រូវបាន​លើកលែង​ការតម្រូវ​ស្នើសុំ​លិខិតអនុញ្ញាត ប្រកប​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ចំពោះ​រូបវន្តបុគ្គល ឬ​សហគ្រាស​ឯកបុគ្គល​ដែល​ធ្វើ​សក​មុ្ម​ភាព ដូចជា ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម អំពី​ទំនិញ​សេវា រួមមាន​កា​រប​ញ្ជូ​ល​ទាំង​ការផ្សព្វផ្សាយ​លក់ទំនិញ ឬ​សេវា​ដែល​មិនមែនជា​សំណើ​បង្កើត​កិច្ចសន្យា​។ ការ​បម្រុង​ទុក​សេវា​ដែលមាន​ការ​កក់​ប្រាក់ ឬ​ទូទាត់​កម្រៃ ដែលមាន​ផលរបរ​នៅក្រោម​កម្រិត​ផលរបរ​ជា​អ្នក​ជាប់ពន្ធ​តូច​។ ការលក់ទំនិញ ឬ​សេវា​ដែលមាន​លក្ខណៈ​គ្រួសារ ឬ​តាម​រដូវ​ប្រមូល​ផល​។ ការលក់ទំនិញ​ឬ​សេវា​ដែលជា​ស្នាដៃ​សិល្បៈ​ផ្ទាល់ខ្លួន សុទ្ធសាធ​។ ការបង្ហាត់បង្រៀន ឬ​អប​រ់​រំ​អំពី​សាសនា​របស់​រដ្ឋ​៕
​ដោយ​៖CEN

spot_img
×