ភ្នំពេញ៖ ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងធ្វើឡើងនាព្រឹកថ្ងៃចន្ន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅសាលារាជធានីភ្នំពេញ។
ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាព លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកម៉ប់ សារិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងអស់លោក លោកស្រី មន្ត្រីរាជការ កងកម្លាំង អង្គភាពពាក់ព័ន្ធជាច្រើនបានអញ្ជើញចូលរួម ដែលមានសមាជិក សមាជិការចូលរួមចំនួនជាង៥០០នាក់។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំនិងលើកទិសដៅការងារឆ្នាំថ្មីរបស់រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីស្វែងរកចំណុចខ្លាំងនិងចំណុចខ្សោយរបស់រដ្ឋបាលរាជធានីធ្វើយ៉ាងណាអោយមូលដ្ឋានទាំងមូលមានការ អភិវឌ្ឃន៍រីកចំរើន រួមទាំងកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ ទទួលបានភាពល្អប្រសើរ ពិសេស ធ្វើយ៉ាងណាអនុវត្តអោយបាន៩ចំណុចវដែលធ្វើអោយភូមិ ឃុំ មានសុវត្ថិភាព។
ក្នុងឱកាសនោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងថា អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញនេះនឹងប្រើប្រាស់រយៈពេល២ថ្ងៃ ដោយជ្រើសរើសប្រធានបទចំនួន៤ចំណុចមកពិភាក្សា ដើម្បីស្វែងរកចំណុចខ្លាំងនិងចំណុចខ្សោយ យកមកអនុវត្តការងារនៅឆ្នាំ២០១៨អោយបានល្អ ក្នុងនោះរួមមាន ការពិភាក្សា ៖ ១ គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពនិងបញ្ហាចរាចរ ។ ២ បញ្ហា អនាម័យ បរិស្ថាន បញ្ហាសំរាម ។ ៣ ការសម្រើ សេវា សាធារណៈ ជូនប្រជាពលរដ្ឋ និងទី៤ បញ្ហាប្រឡាយលូនិងសំណង់ខុសច្បាប់៕ ដោយ៖កូឡាប