បាត់ដំបង ៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់បញ្ជូនបុរសម្នាក់ជួញដូររក្សាទុកនិងថ្នាំម៉ាទឹកកក២ថង់ និងសម្ភារពាក់ព័ន្ធមួយចំនួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅថ្ងៃទី២ខែកញ្ញាឆ្នាំ២០២០។
ហេតុការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់នេះ បានធ្វើឡើងកាលពីម៉ោង១៦និង៣០នាទីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្រុមទី៩ ភូមិនិគមកណ្ដាល ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោកសុខ និមល នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលចាប់ឃាត់ខ្លួនឈ្មោះប្រប វិចិត្រ ភេទប្រុស អាយុ៣៩ឆ្នាំរស់នៅក្រុមទី៥ ភូមិសំរោង ឃុំតាមឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកក២ថង់ សម្ភារពាក់ព័ន្ធមួយចំនួនទៀត ហើយចាប់ឃាត់ខ្លួន កាលពីម៉ោង១៦និង៣០នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្រុមទី៩ ភូមិនិគមកណ្ដាល ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោកសុខ និមល បានបញ្ជាក់ថា កម្លាំងបានសហការជាមួយកម្លាំងប៉ូលិសស្រុក ចុះបង្ក្រាបបានករណីរនេះ ហើយចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្ថុតាងបានភ្លាមៗជាក់ស្ដែងតែម្ដង។ បច្ចុប្បន្ននេះ កម្លាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ហើយ៕ ដោយ ៖ អ៊ុងសារុំ