Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ​នៃ​កម្ពុជា ប្រើ​គោលជំហរ​ក្នុងការ​លើកកម្ពស់​ប្រាក់រៀល តាម​យន្តការ​ទីផ្សារ ដោយ​មិន​ប្រើ​យន្តការរដ្ឋបាល​

​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​នៃ​ធ​គារ​ជាតិ​នៃ​កម្ពុជា បានឱ្យដឹងថា កម្ពុជា បាន​ប្រើ​យន្តការ​ទីផ្សារ ក្នុងការ​លើកកម្ពស់​ប្រាក់រៀល ដោយ​មិន​ប្រើ​យន្តការរដ្ឋបាល ដើម្បី​ធ្វើ​បដិដុល្លារូបនីយកម្ម​នោះទេ​។​

​ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា ធ​គារ​ជាតិ​នៃ​កម្ពុជា មាន​គោលជំហរ​ក្នុងការ​លើកកម្ពស់​ប្រាក់រៀល​តាមរយៈ​យន្តការ​ទីផ្សារ និង​មិនមាន​ការប្រើ​យន្តការរដ្ឋបាល​ក្នុង​ការធ្វើ​បដិដុល្លារូបនីយកម្ម​នោះទេ​។ ការលើកឡើង​ពី​គោលជំហរ​របស់​គារ​ជាតិ​នៃ​កម្ពុជា ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក Pablo Kang ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​។​

​ឯកឧត្តម ជា ចាន់តូ បាន​លើកឡើងថា ប្រវត្តិ​ដុល្លា​រូបនីយកម្ម​នៅ​កម្ពុជា បាន​កើតមានឡើង​ចាប់តាំងពី​អាជ្ញាធរ​អន្តរកាល​សហប្រជាជាតិ​នៅ​កម្ពុជា ហៅ​កាត់​ថា UNTAC ម្ល៉េះ ដែល​បាន​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​ក្នុង​ទីផ្សារ​សម្រាប់​ប្រតិបត្តិការ​របស់ខ្លួន​នៅ​កម្ពុជា​។​
​បច្ចុប្បន្ន​នៅលើ​ទីផ្សារ​កម្ពុជា មានការ​ប្រើប្រាស់​ប្រាក់រៀល និង​ដុល្លារ​រូបនីយកម្ម ដែល​កន្លងទៅ​ធនាគារជាតិ នៃ​កម្ពុជា បាន​បញ្ជាក់ថា ខ្លួន​មិនអាច​កំណត់​ពី​ចំនួន​ប្រាក់​ដុល្លារ​អាមេរិក និង​រូបិយប័ណ្ណ​ផ្សេងៗ​ទៀត​ដែល​កំពុង​ចរាចរ នៅក្នុង​សេដ្ឋកិច្ច​បានទេ​។ ដូច្នេះ​ប្រសិទ្ធភាព នៃ​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ ដើម្បី​រក្សា​ស្ថិរភាព​ថ្លៃ ក៏ត្រូវ​បាន​កំហិត​ផងដែរ​។​

​ធនាគារជាតិ ក៏បាន​ក្រើនរំលឹក​ផងដែរ​ថា នៅ​កម្ពុជា ដោយសារតែ​ដុល្លារ​រូបនីយកម្ម មាន​កម្រិត​ខ្ពស់ ហើយ​រូបិយប័ណ្ណ​បរទេស​ចរាចរ ដោយ​សេរី (​ប្រការនេះ លើសពី​ដែន​សមត្ថកិច្ច​របស់​ធ​នាគារ​ជាតិ​) អាច​នាំ​ឲ្យ​មាន​អតិផរណា​ខ្ពស់ នឹង​ផ្តល់​ផល​ប៉ៈ​ពាល់ អវិជ្ជមាន ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន នៅពេល​ទំនិញ​កាន់តែ​ឡើងថ្លៃ​។​

​គួរ​បញ្ជាក់ថា បើតាម​ធនាគារជាតិ ការប្រើប្រាស់​រូបិយវត្ថុ​ជាតិ​តែមួយ លើ​ការទូទាត់​ប្រតិបត្តិការ​នៅក្នុង​សេដ្ឋកិច្ចជាតិ នឹង​អាចជួយ​កាត់បន្ថយ​ចំណាយ​ច្រើន​សម្រាប់​អ្នកលក់ និង​អ្នកទិញ​។ លើសពីនេះ ការប្រើប្រាស់​រូបិយវត្ថុ​ជាតិ នឹង​អាចជួយ​បង្កើន​ប្រតិបត្តិការ​សេដ្ឋកិច្ច​ឲ្យ​កាន់តែច្រើន ដោយសារ​ភាពងាយស្រួល ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព នៅពេលដែល​ភាគី​ទាំងពីរ​មិនចាំបាច់ ត្រូវ​ខ្វល់​ពី​ប្រភេទ​រូបិយវត្ថុ ឬ​រូបិយប័ណ្ណ​ក្នុងការ​ទូទាត់ ឬ​គម្លាត​អត្រា​ប្តូរប្រាក់​ជាដើម​៕
​ដោយ​៖CEN


×