បន្ទាយមានជ័យ៖ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីជំនាញនិងមន្ត្រីមន្ទីរពាណិជ្ជកម្មបានចុះពិនិត្យនិងធ្វើតេស្ត លើគុណភាពផលិតផលម្ហូបអាហារនិងអនាម័យ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់នៅផ្សារត្រីនៅភូមិបាលីលេយ្យ២ សង្កាត់/ ក្រុងប៉ោយប៉ែតកាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បី លើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ឬបរិភោគអាហារ។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានថ្មីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យអោយដឹងថា៖ មន្ត្រីសាខាកាំកុងត្រូលចុះអប់រំនិងផ្សព្វផ្សាយនេះគឺចង់អោយពលរដ្ឋដែលជាអ្នកទទួលទានបរិភោគអាហារដែលមានគុណភាពលនិងមានអនាម័យល្អ។
លោកបានបន្តថា ទំនិញហាមឃាត់មួយចំនួនដែលផលិតនៅក្រៅ ស្រុក ហើយបច្ចុប្បន្នកំពុងចរាចរណ៍នៅលើទីផ្សារប្រទេសយើង ក្នុងនោះក្រុងប៉ោយប៉ែតដែលមានភូមិសាស្ត្រជាប់ព្រំដែនក៏ជាទីផ្សារចរាចរណ៍នៃទំនិញទាំងនោះផងដែរ។ដូច្នេះត្រូវតែចុះផ្សព្វផ្សាយនេះ ។
ដូច្នេះពេលនេះ មន្ត្រីជំនាញរបស់លោកបានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម ចុះមកធ្វើតេស្តបឋម(Test Kit) ទៅលើចំនីអាហារបរិភោគប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងផ្សារដើម្បីរកសារធាតុហាមឃាត់ ដូចជា៖ ដែលនាំមកពីប្រទេសថៃ មឹក បង្គា សរសៃគុយទាវ សណ្តែកបណ្តុះ ជ្រួកស្ពៃ និងចំណីអាហារផ្សេងៗមួយចំនួនទៀត ហើយនៅក្នុងឱកាសនោះ មន្ត្រីជំនាញក៏បានស្វែងរកការចរាចរលក់នៅលើទីផ្សារខេត្ត។ ក្នុងនោះមន្ត្រីប្រមូលបានកម្ទេចមី នំ ទឹកក្រូចដបតូចធំ ម្សៅគោជល់ និងមុខទំនិញចម្រុះជាច្រើន។
សូមបញ្ជាក់ថា៖ ក្នុងការធ្វើតេស្តបឋម (Test Kit) លើចំនីអាហារបរិភោគមួយចំនួននៅក្នុងផ្សារត្រីនោះ ប៉ុន្តែរកមិនឃើញសារធាតុដែលហាមឃាត់នុងដែលបង្កគ្រោះថ្នាក់ដល់សុខភាពឡើយ៕ ដោយ ៖ បន្ទាយ