ស្ត្រីអាមេរិកម្នាក់ បានត្រូវឆ្នោត Powerball តែចង់លាក់ឈ្មោះ ប៉ុន្តែក្រុមហ៊ុនឆ្នោតនិយាយថា គេតម្រូវបង្ហាញអត្តសញ្ញាណរបស់អ្នកត្រូវឆ្នោតស្របតាមច្បាប់របស់រដ្ឋ រង្វាន់ធំទី ៥ ក្នុងប្រវត្តិសាស្ត្រ Powerball មានម្ចាស់រួចហើយនៅថ្ងៃ ៦ ខែមករា។
កាលពីសប្តាហ៍មុនស្ត្រីម្នាក់ រស់នៅ Jane Doe រដ្ឋ New Hampshire ត្រូវបានគេប្រកាសថា រង្វាន់សន្លឹកឆ្នោត មានតម្លៃ ៥៥៩,៧លានដុល្លារ ដែលជារង្វាន់ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រនៃសន្លឹកឆ្នោតធំ ៥ របស់ Powerball ។ អ្នកស្រីបានដាក់ពាក្យទៅកាន់តុលាការកំពូល Hillsborough ដើម្បីស្នើសុំឲ្យលាក់កំបាំងអត្តសញ្ញាណខ្លួន។
ប៉ុន្តែមុននោះគាត់បានជ្រុលចុះហត្ថលេខាលើសន្លឹកឆ្នោតដែលត្រូវ នាថ្ងៃ ៦ ខែមករា។ ចំណែកក្រុមហ៊ុន Hampshire ក្រោយពេលប្រឹក្សាយោបល់ និងស្ថាប័ននីតិបញ្ញត្តិរបស់រដ្ឋឲ្យដឹងថា ៖ “យើងខ្ញុំគោរពបំណងប្រាថ្នារបស់អ្នកត្រូវឆ្នោតចង់រក្សាការសម្ងាត់ពីអត្តសញ្ញាណ ប៉ុន្តែតាមច្បាប់របស់រដ្ឋ និងច្បាប់ពីការលេងឆ្នោតនោះព័ត៌មាននេះដាច់ខាតត្រូវតែប្រកាសជាសាធារណៈ។
ហេតុនេះឯង អ្នកស្រី Doe និងក្រុមហ៊ុនឆ្នោត បង្ខំចិត្តត្រូវចូលរួមសវនាការ នៅថ្ងៃទី ២១ ខែកុម្ភៈខាងមុខ។ ដូច្នេះមានន័យថា អ្នកស្រី Doe ពុំទាន់បានសម្រេចចិត្តទទួលប្រាក់រង្វាន់នៅឡើយទេ៕ ចន្ទ្រា