ភ្នំពេញ៖ ប្លុកថ្មីដីឡូតិ៍ដងព្រែកធម្មជាតិ ក្នុងបុរីអាម៉ូរី៧មករា ត្រូវបានសម្ពោធបើកលក់ជាផ្លូវការ ក្រោមអធិបតីភាព ថ្នាក់ដឹកនាំ អ្នកចូលរួមជាដៃគូពាណិជ្ជកម្ម ព្រមទាំងភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។
លោក សួន វីរៈតារា អគ្គនាយកប្រតិបត្តបុរីអាម៉ូរី ៧មករា បានមានប្រសាសន៍ថា៖ “បុរីអាម៉ូរី៧មករា ត្រូវបានរចនាឡើងដោយ ស្ថាបត្យករ និង វិស្វករ ដែលពោរពេញទៅដោយគំនិតច្នៃប្រឌិត ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការសាងសង់ រចនា និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដើម្បីធានានូវសោភ័ណភាព និងគុណភាពសំណង់របស់យើងឲ្យមានភាពរឹងមាំស្របទៅតាមបទដ្ឋានស្តង់ដារអន្តរជាតិ ។” លោកក៏បានបន្ថែមថា ៖“គិតចាប់ពីថ្ងៃបើកលក់គម្រោង មកទល់បច្ចុប្បន្ន បុរីអាម៉ូរី៧មករា យើងខ្ញុំ បានធ្វើការសាងសង់ជោគជ័យរហូតដល់ ៧០% នៃគម្រោងទាំងមូល ហើយនឹងឈានដល់ការប្រគល់ផ្ទះនិងដីឡូតិ៍វគ្គទី១ ជូន អតិថិជន ក្នុងពេលឆាប់ៗខាងមុខនេះ“។
លើសពីនេះទៅទៀត លោក ក៏បានបង្ហើបថា បុរីអាម៉ូរី ៧មករា នឹងមានគម្រោង វិនិយោគថ្មីមួយទៀត នៅដើមឆ្នាំថ្មីខាងមុខនេះផងដែរ ។
លោក ឈុន ថៃអៀង ប្រធានផ្នែកលក់ជាន់ខ្ពស់របស់បុរី អាម៉ូរី ៧មករាក៏បានបន្ថែមទៀតថា៖“ ដើម្បីឆ្លើយតបទៅនិងការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជន បុរី អាម៉ូរី 7មករា ក៏បានរៀបចំកម្មវិធីបើកលក់ប្លុកថ្មី ដីឡូតិ៏ដងព្រែក ជាមួយនិងការបញ្ចុះតម្លៃពិសេសរហូតដល់ ១៣% ព្រមទាំងទទួលបានទូរស័ព្ទស៊េរីទំនើបមួយគ្រឿងភ្លាម ដោយគ្រាន់តែមានប្រាក់ត្រឹម ៣០០ដុល្លារប៉ុណ្ណោះ។ ដែលការផ្ដល់ជូនដ៏ពិសេសនេះ មានរយះពេលត្រឹមតែ៣ថៃ្ងប៉ុណ្ណោះ គឺថៃ្ងទី ៥ ៦ និង ៧ ខែកញ្ញា ជាមួយនិងលក្ខខណ្ឌ បង់ប្រាក់ យ៉ាងងាយស្រួល ទៅតាមលទ្ធភាពរបស់អតិថិជន។” លោកក៏បានបន្ថែមទៀតថា ៖ “ បុរី អាម៉ូរី 7មករា ផ្តោតសំខាន់លើការរស់នៅ បែបលំហែរ ដោយគម្រោងរបស់យើងមានការរៀបចំជាដងព្រែកធម្មជាតិ លំអដោយដើមឈើធំៗ សួនច្បារបៃតងលាយផ្កាចំរុះពណ៌ កញ្ចុះសម្រាប់សម្រាកលំហែល ជិះទូក ស្ទូចត្រី និង សួនកម្សាន្តសម្រាប់កុមារផងដែរ។ ដងព្រែក ក្នុងបុរី អាម៉ូរី 7មករា មានប្រភពទឹកចេញពី ដៃទន្លេសាបហូរចាក់ទៅទន្លេមេគង្គ ជាដងព្រែកធម្មជាតិពិតៗ ដែលតែងតែមានទឹកគ្រប់រដូវការ។ ដងព្រែកធម្មជាតិមួយនេះ មានសួនច្បារធំទូលាយ ដែលជាទីតាំងពិសេស ងាយស្រួលក្នុង ការធ្វើលំហាត់ប្រាណ និង ការជួបជុំគ្រួសារជាលក្ខណៈភិចនិច ដែលមានខ្យល់អាកាសដ៏បរិសុទ្ធ និងបរិយាកាសលំហែយ៉ាងពិសេសបំផុត សម្រាប់ការរស់នៅ ក៏ដូចជាការវិនិយោគ។ សម្រាប់ ដីឡូតិ៍ថ្មីដែលជាទីតាំងនៅជាប់និងដងព្រែកធម្មជាតិនេះ មានច្រើនទំហំ ស្របតាមតម្រូវការ របស់អតិថិជន ដែលងាយស្រួលក្នុងការសាងសង់គេហដ្ឋាន ការរៀបចំជាកន្លែងប្រកបអាជីវកម្ម និង ការវិនិយោគផ្សេងៗ ដែលក្នុងនោះរួមមានដីឡូតិ៍ទំហំ ៥ម៉ែត្រគុណ២០ម៉ែត្រ, ទំហំ ១០ម៉ែត្រគុណ២០ម៉ែត្រនិង ទំហំ២០ម៉ែត្រគុណ៣០ម៉ែត្រដែលមានតម្លៃត្រឹមតែ ៣ម៉ឺនដុល្លារប៉ុណ្ណោះ។”
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង 077 73 9999 ៕ ដោយ ៖ CEN