ភ្នំពេញ៖ ព្រឹត្តិការណ៍រាត្រីស្រមោសប្រចាំប្រទេស សម្រាប់វិស័យអចលនទ្រព្យ បានប្រារព្ធឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ស្ថិតនៅរាជធានីភ្នំពេញ សម្រាប់ការប្រគល់ពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards លើកទី៥ ដោយមានពានរង្វាន់ប្រមាណច្រើនជាង៣០ ត្រូវបានប្រគល់ជូនក្រុមហ៊ុន និងគម្រោងអចលនទ្រព្យឆ្នើមទូទាំងប្រទេស។
លោក Hari V. Krishnan នាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងក្រុមហ៊ុន PropertyGuru Group បានមានប្រសាសន៍ថា PropertyGuru Cambodia Property Awards នឹងឈានមុខគេក្នុងការជួយអ្នកស្វែងរកអចលនទ្រព្យឱ្យកាន់តែប្រសើរ មានជម្រើសកាន់តែទូលំទូលាយក្នុងការស្វែងរកគេហដ្ឋាននិងប្រភេទអចលនទ្រព្យផ្សេងទៀតទូទាំងប្រទេស។ លោកបន្តថា គម្រោងអចលនទ្រព្យលេចធ្លោទាំងនេះ ពិតជាមានសក្ខីភាពចំពោះភាពរឹងមាំនិងភាពធន់ដោយអ្នកសាងសង់ផ្ទាំងគំនូរអាគារខ្ពស់ៗក្នុងប្រទេស នាសម័យដ៏អស្ចារ្យនេះ” ។
ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងផ្សេងទៀតសម្រាប់ទីតាំងស្ថិតនៅក្រៅទីក្រុងភ្នំពេញ ក៏មានវត្តមានក្នុងការប្រកួតប្រជែងពានរង្វាន់ក្នុងវិស័យអចលនទ្រប្យក្នុងឆ្នាំនេះដែរ។ ដូចជា៖ គម្រោងភូមិបាគង(Bakong Village) និងគម្រោងរូស៍អេបផលស្វែរ(Rose Apple Square) បានឈ្នះពានរង្វាន់ថ្មី សម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងល្អបំផុតនៅសៀមរាប និងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុតនៅសៀមរាប (Best Township Development (Siem Reap) and Best Residential Development (Siem Reap)។
គួរបញ្ជាក់ថា វិធានការសុវត្ថិភាព ត្រូវបានអនុវត្តនៅនឹងកន្លែងក្នុងព្រឹត្តិការណ៍រាត្រីស្រមោស ដែលរួមបញ្ចូលទាំងការពិនិត្យកម្តៅ លើភ្ញៀវនិងបុគ្គលិក ការចែកម៉ាសដល់បុគ្គលិកសណ្ឋាគារទាំងអស់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ ព្រមទាំងដាក់ឱ្យមានការលាងសម្អាតអនាម័យដៃនៅពេលចុះឈ្មោះ។ ដោយចំនួនតុនៅក្នុងសាលប្រជុំ គឺមានចំនួនកំណត់ ដើម្បីធានាឱ្យបាននូវគម្លាតសុវត្ថិភាពសង្គម៕
ដោយ៖CEN