Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹង​តែ​ពីរោះ​កប់​ហ្មង​! ក្រោយ​ច្រៀង​សាក​ប៉ុន្មាន​បទ​ថ្ងៃមុន​ស្រាប់តែ Rose ប្រាប់​ទៅ​ហ្វេ​នៗ​ថា​នឹង​ជិត​ចេញ​បទ​ចម្រៀង​ហើយ (​វីដេអូ​)

​ភ្នំពេញ​៖​និយាយ​ដល់ក​ញ្ញា Rose នោះ​កុំថាឡើយ​តែ​មនុស្ស​ចាស់​សូម្បីតែ​កូនក្មេង​ក៏​ស្គាល់​ច្បាស់​ដូច​ថ្ងៃ​ដែរ ដែល​តារា​សម្តែង​ស្រី​រូបនេះ​កំពុង​ល្បី​ទទួល​ការចាប់អារម្មណ៍ នៅលើ​បណ្តាញ​សង្គម បន្ទាប់ពី​ផ្ទុះ​រឿង​ផ្ទួនៗ​ដែល​ចុង​ក្រោយនេះ​ទាក់ទង​រឿង​ថា​ឲ្យ​មីង​ម្នា​ក់នៅ​បណ្តាញ​សង្គម Tik Tuk អត់​ស្គាល់​ក្រដាស​១០ ក្រដាស​២០ ព្រោះ​អត់​ស្គាល់​រូបនាង​ថា​ជា​នរណា​? និង​មួយទៀត​ល្បី​ស៊ីដាច់​លុយ​ជនបរទេស​ម្នាក់​អស់​ចំនួន ៥ ពាន់​ដុល្លារ ក្រោយពី​ខ្ចី​អត់​សង​។​

​បើទោះជា​ត្រូវ​មហាជន​រិះគន់ រហូតដល់​ថា្នក់​ផេ​ក​មួយចំនួន​យកមក Troll ឡើង​កប់ៗ​យ៉ាងណា ក៏​តារា​ស្រី​ហាក់​ចរិត​ដូច​កូនក្មេង​រូបនេះ​មិន​ឈឺក្បាល​ហាលថ្ងៃ​ឡើយ ដោយ​បង្វែរ​បរិ​យាស​ទៅ​ច្រៀង​បទ​ចម្រៀង​ជា​ភាសា​អង់គ្លេស​ប៉ុន្មាន​បទ​យ៉ាង​ឡូយ​ដែល​ធ្វើ​ឲ្យ​មហាជន​ឃើញ​ហួសចិត្ត​ជាខ្លាំង​តែម្តង​។​

​ជាការ​ពិតណាស់ ក្រោយពី​បាន​ស្តាប់​ការបកស្រាយ​របស់​កញ្ញា Rose រួច អ្នកប្រើប្រាស់​បណ្តាញ​សង្គម បាន​លាន់មាត់​សរសើរ​ក្នុងន័យ​ចំអក​ថា​៖ «​ពិ​រោះ​ណាស់ គឺ​ពិ​រោះ​កប់​ស៊េរី​តែម្តង​, កំពូល​តារាចម្រៀង​គ្មាន​ពីរ​ក្នុង​លោក​, ពិ​រោះ​ណាស់ គឺ​ពីរោះ​មិន​ខុសពី​គោ​អាន​អក្សរ​»​។

​បើទោះជា​បានដឹងថា​ខ្លួនឯង​ច្រៀង​មិន​ពីរោះ ពុំ​ទទួលបាន​ការគាំទ្រ​យ៉ាងណាក្តី តែ​ថ្មីៗ​នេះ កញ្ញា Rose ស្រាប់តែ​ឆ្លើយតប​ទៅកាន់​ហ្វេ​ន​ដែល​ចង់​ស្តាប់​បទ​ចម្រៀង តាមរយៈ​ការ​ឡាយ​ថា «​អរគុណ​អ្នក​ទាំងអស់គ្នា ដែល​ស្រឡាញ់​ចែ Rose លើកទឹកចិត្ត​ចែ Rose… ពេលចេញ​ជា​បទ​ចម្រៀង​ចែ Rose នឹង​ប្រឹង​ច្រៀង​ឲ្យ​ពីរោះ ឲ្យ​អ្នក​ទាំងអស់គ្នា​ស្តាប់ទៅ​រំជើបរំជួល​ក្នុង​អារម្មណ៍​…»​។ តែ​ទោះយ៉ាងណា Rose ក៏បាន​បង្ហាញ​អារម្មណ៍​ក្តុកក្តួល​ខ្លាំង​ផងដែរ ក្រោយ​បានឃើញ​ខ​មិន​មិន​សរសើរ​ខ្លួន តែ​បែរជា​ចេញមក​ក្នុងន័យ​បង្អាប់​កប់ៗ ដែលជា​ហេតុ​ធ្វើ​ឲ្យ Rose និយាយថា ហ្វេ​នៗ Rose ចេញមក​សុទ្ធ​គួរ​ឲ្យ​ស្រឡាញ់​ហ្មង និយាយ​ទៅ​គឺ​សុទ្ធតែ​ក្មេងៗ​រៀនសូត្រ​ចេះដឹង​!!៕ ដោយ​៖ លឹម ហុង​

×